ខេត្តកំពង់ធំ: នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៃគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច អមដំណេីរដោយអធិការកិច្ចរបស់សមាជិកប្រតិភូឧត្តក្រុមប្រឹក្សា ពិគ្រោះនិងផ្តល់យោបល់ បានចុះសិក្សាស្រាវជ្រាវលេីបញ្ហារបស់ពលរដ្ឋពីររូប ក្នុងភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំត្រូវមន្ត្រីរដ្ឋបាលព្រៃឈេីខេត្តកំពង់ធំ ប្រេីហឹង្សាវាយធ្វេីបាបរហូតដល់សន្លប់ម្នាក់ ហេីយបញ្ជួនខ្លួនទៅកាន់ពន្ធធានាគារខេត្តកំពង់ធំ ដោយចោទប្រកាន់ពីបទ កាត់ទន្ទ្រាន ឈូសឆាយដីព្រៃដោយមិនមានការទទួលដឹងឮពីអាជ្ញាធរមូលដ្ឋាន។យោងតាមបញ្ហាខាងលេី ជាក់ស្តែងពលរដ្ឋជាច្រេីនបានលេីកឡេីងថា ពួកគាត់ពិតជាមិនបានបំពានអ្វីទៅលេីដីគំរបព្រៃឈេីនោះឡេីយ ព្រោះថា ដីរបស់ពួកគាត់សុទ្ធតែមានការទទួលដឹងឮពីអាជ្ញាធមូលដ្ឋានក្នុងតំបន់ទៀត ហេីយក្នុងនោះពួកគាត់ក៏មានបង្កាន់ដៃដី និងមានការបញ្ជាក់ពីប្រវត្តិដីរបស់អាជ្ញាធរ ភូមិ ឃុំ និងស្រុកផងដែរ វាពិតណាស់ មិនដូចការចោទប្រកាន់របស់មន្ត្រីរដ្ឋបាលព្រៃឈេីខេត្តកំពងធំឡេីយ។ពលរដ្ឋទាំងនោះបានបន្ថែមថា ប្លង់ដីរបស់ពួកគាត់បានទទួលស្គាល់ពីអាជ្ញាមូលដ្ឋានរួចរាល់ហេីយ ទេីបពួកគាត់ហានចំណាយលុយ ទិញកូនស្វាយចន្ទី និងដំឡូងមកដាំក្នុងដីចំការរបស់ពួកគាត់ មិនត្រឹមតែប៉ុណ្ណោះពលរដ្ឋមួយចំនួនធំបានប្រេីប្លង់ដីនេះមកដាក់ពាក្យស្នេីសុំកម្ចីលុយនៅមេក្រូហិរញ្ញវត្ថុ AMKរហូតមេក្រូហិរញ្ញវត្ថុនេះ ព្រមផ្តល់ប្រាក់កម្ចីអោយថែមទៀតផង។គួរបញ្ជាក់ផងដែរថា លោកប្រធានភូមិថ្មសំលៀងបានអះអាងនិងបញ្ជាក់លេីបញ្ហានេះថា ដីក្នុងភូមិថ្មសំលៀងទាំងមូល គឺស្ថិតក្នុងគំរបព្រៃឈេីពិតប្រាកដមែន ប៉ុន្តៃដីនេះក៏ត្រូវបានអនុលោមក្នុងការពុះចែកធ្វេីប្លង់កម្មសិទ្ធជូនសមាជិកដែលជាពលរដ្ឋរស់នៅក្នុងភូមិថ្មសំលៀង ក្នុងការប្រកបដំណាំកសិផលចិញ្ចឹមជីវិត ហេីយលោកប្រធានភូមិក៏បានអះអាងបន្ថែមថា ដីនេះពិតជាដីរបស់ពលរដ្ឋដែលឆ្លងកាត់ការទទួលដឹងឮពីអាជ្ញាធរភូមិឃុំស្រុកពិតប្រាកដមែន។នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ដែលជាថ្ងៃចុងក្រោយដែលឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៃគណៈបក្យខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចបានចុះបេសកកម្មនៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលក្នុងនោះផងដែរ ឯកឧត្តម ហួន រដ្ឋា ប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នៃគណៈបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានលេីកឡេីងថា បន្ទាប់ពីធ្វេីការសិក្សាស្រាវជ្រាវ ឃេីញថាមានភាពមិនប្រក្រតីមួយចំនួន ហេីយឯកឧត្តម និងធ្វេីរបាយការណ៍ដាក់ជូនប្រមុខថ្នាក់ដឹកនាំឲ្យលោកបានជ្រាបនូវបញ្ហាទាំងនោះ។ជុំវិញបញ្ហាខាងលេី បងប្អូនប្រជាពលរដ្ឋក្នុងភូមិថ្មសំលៀងទាំងមូល សូមថ្លែងអំណរអរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង្កេីតឧត្តមក្រុមប្រឹក្សានេះឡេីង គឺដើម្បីជួយឲ្យពលរដ្ឋមានភាពយុត្តិធម៌ និងមានឱកាសទាមទារកយុត្តិធម៌ត្រឡបមកវិញ។ពួកគាត់ទាំងអស់គ្នាសង្ឃឹមនិងជឿរជាក់យ៉ាងមុតមាំថា បន្ទាប់ពីឆ្លងកាត់ការសិក្សាស្រាវជ្រាវរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងយោបល់ នៃគណៈបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ពិតជាអាចផ្តល់ភាពយុត្តិធម៌ឲ្យពួកគាត់បានជាក់ស្តែងមិនខាន៕
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា