ថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
តើវាជាយុទ្ធសាស្ត្រថ្មីរបស់លោកឧត្តមសេនីយ៌ទោ ខូវ លី ស្នងការខេត្តកំពង់ឆ្នាំង ឬយ៉ាងណា បានជាល្បីថា រៀបច្បាប់ត្រៀម ចាប់ពលរដ្ឋខ្លួនឯង ព្រោះតែរឿងរ៉ាវបទល្មើសនេសាទលក្ខណៈគ្រួសារតូចតាច
Sat,18 January 2020 (Time 06:43 AM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 1409នាក់)

រាស្ត្រមានភាពកក់ក្តៅ មានក្តីសុខ គឺលុះណាតែខ្លួនមានថ្នាក់ដឹកនាំដែលមានគុណធម៌ មានក្តីស្រឡាញ់ និងការយកចិត្ត ទុកដាក់ លើសុខទុក្ខរបស់រាស្ត្រ ដោយឡែកតែទឹកដីខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋអ្នកនេសាទជាច្រើនចាប់ផ្តើមនាំគ្នាបង្ហូរទឹក ភ្នែកជាបណ្តើរៗហើយ ។

សេចក្តីរាយការណ៌ចេញពីប្រជាពលរដ្ឋអ្នកនេសាទដែលមានទីតាំងរស់នៅលើផ្ទៃទឹក បានប្រាប់ឲ្យអង្គភាពយើងដឹងថា ពួក គាត់ទាំងអស់គ្នា នៅរាល់ថ្ងៃនេះ គឺកំពុងមានទុក្ខជាខ្លាំងណាស់ ព្រោះតែខ្សែរជីវិតពួកគាត់ គឺរស់នៅអាស្រ័យពឹងផ្អែកនៅលើ
ការនេសាទត្រី និងប្រកបការងារដាំដុះនៅពេលទឹកស្រកបន្តិចបន្តួច គ្រាន់មានកម្រៃចិញ្ចឹមជីវិត ។ ក្នុងនោះដែរពួកគាត់ក៏ត្រូវ
ប្រឈមទៅនឹងការដោះស្រាយចំណីអាហារសម្រាប់ទ្រទ្រង់កូនចៅរបស់ពួកគាត់ទៀតផង ហើយព្រោះតែការខ្វះខាតនេះ ពួក គាត់ទាំងអស់គ្នាបាននាំគ្នា សម្រេចយកកំប្លោកនិងមែគឈើខ្លះៗ យកមកធ្វើកូនសម្រាស់តិចតួច គ្រាន់បានប្រមូលផលនៅ ពេលដែលទឹកស្រករឹងស្ងួតនោះ បានកម្រៃខ្លះៗ ទិញចំណីអាហារចិញ្ចឹមគ្រួសារ ។

ពួកគាត់ទាំងអស់នោះបានបន្តថា ស្ទើរតែមួយជីវិតទៅហើយ ដែលពួកគាត់ប្រកបការធ្វើកូនសម្រាស់ដោយប្រើកំប្លោកប្រភេទ
នេះសម្រាប់ការដោះស្រាយជីវភាពរបស់ពួកគាត់ក្នុងរដូវប្រាំងរីងស្ងួត ស្រាប់តែនៅពេលថ្មីៗនេះ ពួកគាត់ទាំងអស់គ្នាត្រូវជួប
នូវទុក្ខលំបាករងនូវទឹកភ្នែកគ្រប់ៗគ្នា ដោយមានបទបញ្ជារបស់លោកឧត្តមសេនីយ៌ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ ឆ្នាំងដាក់ផែនការឲ្យបង្ក្រាបរឿងរ៉ាវនេសាទខុសច្បាប់នេះឲ្យបាន ក្នុងនោះជំហានចម្បងគឺខាងកម្លាំងសមត្ថកិច្ចបង្ក្រាបសកម្ម ភាពសាច់អួនហ៊ុំ ដែលប្រជាពលរដ្ឋនេសាទពួកគាត់យកទៅហ៊ុមកំប្លោក និងកូនមែកឈើតូចៗយកត្រីនោះ ក្រោមលេសថា
មិនអនុញ្ញាតឲ្យមានសាច់អួនប្រវែងលើសពីមួយរយម៉ែត្រ ធ្វើសកម្មភាពហ៊ុំព័ទ្ធសម្រាស់នោះឡើយ ។

ប្រជាពលរដ្ឋទាំងអស់នោះបានលើកឡើងថា វាជាការសម្លាប់ជីវិតពួកគាត់ដោយមិនឲ្យស្រក់ឈាមច្បាស់ណាស់ បើមិនឲ្យ ពួកគាត់យកសាច់អួនទៅហ៊ុំព័ទ្ធដើមកំប្លោក និងកូនមែគឈើតូចៗយកត្រី តើឲ្យពួកគាត់យកអ្វីទៅប្រមូលយកត្រី ជាក់ស្តែង ណាស់សាច់អួនព័ទ្ធប្រវែងទោះលើស១០០ម៉ែត្រ ប៉ុន្តែនេះវាជាសាច់អួនហ៊ុំ និយាយឲ្យចំ គឺកូនសម្រាស់ដែលជាដើមកំប្លោក និងកូនមែគឈើតូចៗនោះ ទំហំយ៉ាងច្រើនគឺជាង១០ម៉ែត្រប៉ុណ្ណោះ ដែលពួកគាត់ដាក់អែបៗច្រាំងគ្រាន់បានយកត្រី មកប្រើ
ដែលចាំបាច់ប្រើសាច់អួនវែង ទើបអាចហ៊ុំព័ទ្ធជុំវិញបានជិត ។

ទោះជាយ៉ាងណាក្តីប្រជាពលរដ្ឋអ្នកនេសាទជាច្រើន សំណូមពរស្នើសុំរូបលោក ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាល
ខេត្តកំពង់ឆ្នាំង ក្នុងនាមរូបលោកជាប្រធានគណៈឯកភាពខេត្ត សូមមេត្តាជួយដល់ទុក្ខលំបាករបស់ពួកគាត់ផង ពួកគាត់ទាំង
អស់គ្នាដឹងថាពួកគាត់នោះមានកំហុសហើយ ប៉ុន្តែបើមិនឲ្យពួកគាត់រកត្រីបន្តិចបន្តួចតាមរូបភាពនេះនោះទេ ជីវិតពួកគាត់ កូនចៅពួកគាត់ ក្រុមគ្រួសារពួកគាត់ កាន់តែជួបផលលំបាកលើសពេលមុនមិនខាន ។ ករណីខាងលើនេះផងដែរ កន្លងមក មន្ត្រីជំនាញជលផលជាច្រើនតែងមានការយល់យោគលើពលរដ្ឋ ព្រោះតែឃើញពលរដ្ឋអត់ឃ្លានក្រីក្រកំពុងរងទុក្ខ ប៉ុន្តែដោយ ឡែកតែរូបលោកឧត្តមសេនីយ៌ទោ ខូវ លី ស្នងការខេត្តកំពង់ឆ្នាំង កំពុងត្រូវបានពលរដ្ឋជាច្រើននិយាយថា បេះដូងរបស់លោក
គឺសាងមកអំពីអ្វី បានជាមិនស្រណោះរាស្ត្រសោះយ៉ាងចឹង ។

នូវក្នុងរូបភាពទុក្ខជាន់លើទុក្ខនេះ ពលរដ្ឋជាច្រើនបានលើកឡើងថា ជីវិតរបស់ពួកគាត់នៅពេលនេះ ប្រសិនបើថ្នាក់ដឹកនាំខេត្ត
ក្រោមដំបូលសន្តិភាពរបស់រាជរដ្ឋាភិបាល ពិតជានាំគ្នាសង្ងំទុកឲ្យពួកគាត់ដឹកដៃក្រុមគ្រួសារចូលគុកពិតមែននោះ គឺពួកគាត់ មានតែសម្រេចចិត្តគោរពតាម ប៉ុន្តែទោះជាយ៉ាងណា ពួកគាត់នៅតែមានជំនឿថា ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ពិតជានៅមាន ក្តីស្រឡាញ់ ដល់ រាស្ត្រខ្លះៗ មិនខាន ។

សម្រាប់សេចក្តីការណ៌ស្នើសុំរបស់ប្រជាពលរដ្ឋនោះ អង្គភាពយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺបន្ថែមពីលោកឧត្តមសេនីយ៌
ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បាននៅឡើយទេ អង្គភាពយើងផ្សាយរាល់សំណើស្នើសុំរបស់ប្រជាពលរដ្ឋ ក្នុងគោល បំណងចែករំលែកជូនថ្នាក់ដឹកនាំជ្រាបដើម្បីកែលំអរសង្គម រាល់សាម៉ីស្ថាប័នទាំងឡាយណាដែលអះអាងថា ព័ត៌មានខាងលើ មិនសុក្រិតយុត្តិធម៌សម្រាប់ខ្លួន សូមទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីចាក់ដីលុបបឹងនៅឃុំទំរីង ស្រុកសណ្តាន់ កំពុងបង្កើតក្តីបារម្ភពីផលប៉ះពាល់ដល់ពលរដ្ឋ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
323 នាក់
ម្សិលមិញ :
532 នាក់
សប្តាហ៍នេះ :
2551 នាក់
ខែនេះ :
14083 នាក់
3 ខែនេះ :
38375 នាក់
សរុប :
828140 នាក់