ថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ករណីក្មេងស្រីទំនើង៤នាក់វាយក្មេងស្រីរងគ្រោះម្នាក់កក្រើកបណ្តាញសង្គមហ្វេសប៊ុក តើនាយកសាលា គួរទទួលខុសត្រូវដែរ ឬទេ ក្នុងដែនគ្រប់គ្រងរបស់ខ្លួន
Sat,18 January 2020 (Time 04:31 PM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 1180នាក់)

ថ្មីៗនេះ បន្ទាប់បណ្តាញព័ត៌មានជាច្រើនបាននាំគ្នាចែកចាយថា ករណីក្មេងស្រីទំនើង៤នាក់ បានវាយក្មេងស្រីរងគ្រោះម្នាក់ត្រូវ
បានបញ្ចប់ ដោយព្រមទទួលសំណងចំនួន២.០០០ដុល្លា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះ ស្រាប់តែបាន ឃើញគណនីហ្វេសប៊ុកលោក ពេជ្រ ស្រស់ បានបង្ហោះថា សូមបងប្អូនកុំបារម្ភ ខ្ញុំបានណាត់មេធាវីខ្ញុំរួចហើយ ខ្ញុំនឹងណាត់គាត់ ព្រឹកនេះ ដើម្បីពិនិត្យមើលទិដ្ឋភាពច្បាប់ ដើម្បីដាក់ពាក្យបណ្តឹងលើយុវតី៤រូប ដែលបានប្រើហឹង្សាយ៉ាងព្រៃផ្សៃលើយុវតី១ រូប ក្រោយពេលខ្ញុំមើល Video រួច គួរតែមានវិធានការច្បាប់លើពួកគាត់ ។

ការលើកឡើងរបស់លោក ពេជ្រ ស្រស់ នេះ គឺកំពុងត្រូវបានបណ្តាញសង្គមព័ត៌មាន បានចែករំលែកគ្នាជាបន្តបន្ទាប់ដើម្បី បង្ហាញឲ្យឃើញថា រូបលោក ពេជ្រ ស្រស់ ឥស្សរៈជនអ្នកនយោបាយប្រមុខបក្សយុវជនកម្ពុជា រូបលោកស្រឡាញ់ និងយកចិត្ត ទុកដាក់លើរាស្ត្រជាខ្លាំង ក្នុងនោះឲ្យតែរាស្ត្រជួបនូវភាពអយុត្តិធម៌ គឺរូបលោកតែងចេញមុខប្រតិកម្មនៅលើបណ្តាញសង្គម របស់ខ្លួនភ្លាមៗ ដោយឡែកតែករណីខាងលើនេះ មតិមហាជនជាច្រើនបានលើកឡងថា រូបលោក ពេជ្រ ស្រស់ មិនគួរមើល តែជ្រុងម្ខាងនោះទេ ។

ជាកាពិតណាស់ក្មេងស្រីទំនើងនៅខេត្តព្រៃវែងត្រូវបានដាក់ខ្នោះ ក៏ព្រោះតែក្មេងស្រីទំនើងខាងលើបានធ្វើសកម្មភាពជិៈម៉ូតូទៅ
វាយក្មេងរងគ្រោះនៅតាមសាធារណៈ ដែលមិនមានអ្នកទទួលខុសត្រូវ ប៉ុន្តែដោយឡែកក្មេងស្រីទំនើង៤នាក់វាយក្មេងស្រីរង គ្រោះម្នាក់យ៉ាងដំណំនេះ គឺវាយនៅក្នុងថ្នាក់រៀន ក្នុងសម្លៀកបំពាក់ជាសិស្ស ដែលមានគ្រូប្រចាំថ្នាក់ និងគ្រូនាយកសាលា ព្រមទាំងគ្រូៗជាច្រើនផ្សេងទៀតមើលខុសត្រូវ ហើយរយៈពេលចំនួននាទីដែលក្មេងស្រីទំនើងទាំង៤ វាយក្មេងស្រីរងគ្រោះម្នាក់
នោះគឺមិនមែនមានរយៈពេលខ្លីត្រឹមតែមួយនាទីនោះទេ បើតាមមើលរូវភាពVideo ដែលត្រូវបែកធ្លាយនោះ គឺមានរយៈពេល
យូរ ហើយចុះតើលោកគ្រូទាំងអស់ដែលជាឪពុកម្តាយទី២របស់សិស្ស លោកទៅណាអស់ហើយ ឬក៏ដឹងហើយធ្វើមិនដឹង ។

ករណីក្មេងស្រីទំនើងវាយគ្នានៅខេត្តព្រៃវែងនៅតាមទីសាធារណៈ អាចជាប់ខ្នោះព្រោះគ្មានគ្រូៗទទួលមើលខុសត្រូវ ប៉ុន្តែការ
វាយគ្នានៅក្នុងថ្នាក់រៀនទាំងសម្លៀកបំពាក់សិស្សសាលានេះ គាប្បីត្រូវឲ្យមានការទទួលខុសត្រូវរបស់គ្រូបង្រៀនខ្លះផង ពីព្រោះ
រាល់អាណាព្យាបាលមិនថាឪពុកម្តាយរូបណានោះទេ នៅពេលដែលសម្រេចចិត្តឲ្យកូនខ្លួនចូលរៀន គឺពួកគាត់តែងមានជំនឿ
ចិត្តថា លោកគ្រូអ្នកគ្រូ ពិតជាអាចធ្វើការអប់រំណែនាំកូនៗពួកគាត់ឲ្យមានការគោរពស្រឡាញ់គ្នា និងខិតខំរៀនសូត្រ ផ្ទុយទៅ វិញ បើគ្រូៗមួយចំនួននាំគ្នាជិះសេះលែងដៃធ្វើមិនដឹងមិនឮវិញនោះ អ្នកដែលខាតបង់ គឺធនធានមនុស្សជំនាន់ក្រោយ នេះតែ ម្តង ។

ជាការពិតណាស់ផងដែរ គុកបង្កើតឡើងសម្រាប់ដាក់មនុស្ស ប៉ុន្តែក៏គួរពិចារណាផងដែរថា តើភាពក្មេងវ័យរបស់មនុស្សនោះ មានចំណាស់ប៉ុណ្ណា ហើយការធ្វើសកម្មភាពវាយគ្នានោះនៅចំណុចណា ប្រសិនបើពិនិត្យឃើញថា ជាករណីក្មេងវាយគ្នានោះ
អាចណែនាំបានក៏គួរតែនាំសិនទៅ ព្រោះមិនមែនជាទោសបទឧក្រិដ្ឋណាមួយធ្ងន់ធ្ងរនោះទេ ក្នុងនោះដែរក្នុងនាមជាឪពុក ម្តាយគ្រប់រូប នៅពេលដែលកូនមានរឿងរ៉ាវ តែងតែដើរខ្ចីបុលលុយគេឯង ដើម្បីយកមកធានាសុំសម្របសម្រួលបញ្ចប់បញ្ហា នេះវាគឺជាទឹកចិត្តឪពុកម្តាយគ្រប់រូប ។

ទោះជាយ៉ាងណាក្តី មតិមហាជនសំណូមពរ ប្រសិនបើលោក ពេជ្រ ស្រស់ ពិតជាមានបំណងចូលរួមចំណែកផ្តល់យុត្តិធម៌ និងកែលំអរសង្គម ក៏គួរតែពិនិត្យមើលនៅលើគុណភាពគ្រូដែលឆ្វេសប្រហេសនេះ ពីព្រោះថា គ្រូគឺជាថ្នាលបណ្តុះបណ្តាល
សីលធម៌ចំណេះដឹង ហើយប្រសិនបើថ្នាលបណ្តុះចំណេះដឹងនេះ ក្លាយទៅជាថ្នាលស្អុយ ឆ្វេសប្រហែលតែយ៉ាងនឹង គឺវាអាច ធ្វើឲ្យកម្រិតចំណេះដឹងធនធានមនុស្សជំនាន់ក្រោយនេះ កាន់តែធ្លាក់ចុះខ្លាំងឡើងៗ ជាក់មិនខាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីចាក់ដីលុបបឹងនៅឃុំទំរីង ស្រុកសណ្តាន់ កំពុងបង្កើតក្តីបារម្ភពីផលប៉ះពាល់ដល់ពលរដ្ឋ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
316 នាក់
ម្សិលមិញ :
532 នាក់
សប្តាហ៍នេះ :
2544 នាក់
ខែនេះ :
14076 នាក់
3 ខែនេះ :
38368 នាក់
សរុប :
828133 នាក់