បន្ទាប់ពីរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលរបស់កម្ពុជា បានដាក់បទបញ្ជាឲ្យលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្រាវជ្រាវចាប់ជនដៃដល់ដែល ធ្វើទារុណកម្ម លើប្រជាពលរដ្ឋតវ៉ារឿងជម្លោះដីធ្លីនៅខេត្តបន្ទាយមានជ័យរហូតដល់ស្លាប់នោះ ឲ្យខានតែបាន កាលពីជំនួបរវាងអ្នកលោកនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ កន្លងមកថ្មីៗនោះ នៅពេលនេះជនបង្កដែល ជាមន្ត្រីកងរាជអាវុធហត្ថ២រូប គឺត្រូវបានស្រាវជ្រាវរកមុខឃើញហើយ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យ កងរាជអាវុធ ហត្ថលើផ្ទៃប្រទេស ។បុគ្គលទី១ គឺលោកវរៈសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងទី២ គឺលោកអនុសេនីយ៍ទោ ឆយ រដ្ឋនា ជំនួយការការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធករណីធ្វើទារុណកម្មបណ្តាលឲ្យជនសង្ស័យម្នាក់ស្លាប់ ។ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះថ្ងៃទី១៩ ខែមករា ២០២០នេះ ស្តីពីលទ្ធផលនៃការធ្វើអធិការៈកិច្ច របស់គណៈកម្មការ ចំពោះកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ហាញថា បន្ទាប់ពីទទួលបាននូវព័ត៌មានភាពមិនប្រក្រតីនៃការអនុវត្តតួនាទី ភារៈកិច្ចបណ្តាលឲ្យស្លាប់ជនសង្ស័យ ដោយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា, កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបង្កើតគណៈ កម្មការចំពោះកិច្ច ដើម្បីធ្វើការស្រាវជ្រាវផ្ទៀងផ្ទាត់ ជាលទ្ធផលបានរកឃើញការពិតដូចខាងក្រោម ៖ ១-នាយទាហាននៃកងរាជអាវុធហត្ថចំនួន២នាក់ បានប្រើអំពើហិង្សាដោយវាយជនសង្ស័យពិតប្រាកដមែន។ ២-ការធ្វេសប្រហែសក្នុងការអនុវត្តតួនាទី ភារៈកិច្ចដោយឃាត់ខ្លួនជនសង្ស័យនៅជាមួយក្រុមក្មេងដែលកំពុងអប់រំបន្សាបគ្រឿងញៀន និងបណ្តោយឲ្យក្មេងទាំងនោះវាយធ្វើបាបជនសង្ស័យ ។ ក្រោយពីការបញ្ជូនខ្លួនទៅកាន់ពន្ធនាគារតាមដីកាឃុំខ្លួនបណ្តោះអាសន្នរបស់ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តបន្ទាយមានជ័យ ជនត្រូវចោទឈ្មោះ ទុយ ស្រស់ បានស្លាប់ ។៣-ជាវិធានការ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មន្ត្រីនគរបាលយុត្តិធម៌នៃគណៈកម្មការចំពោះកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រ ទេស បានកសាងសំណុំរឿងនាយទាហាននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន២នាក់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការចោទប្រកាន់តាមច្បាប់ ។ទោះជាយ៉ាងណាក្តី មតិមហាជនជាច្រើនបានលើកឡើងថា ទាំងអស់នេះ កុំតែបានបណ្តាញអ្នកសារព័ត៌មានក្នុងស្រុកជាច្រើននាំគ្នាចែករំលែកជូនថ្នាក់ដឹកនាំ ជាពិសេសនោះគឺលោកនាយករដ្ឋមន្ត្រី បានជ្រាប និងទាមទាឲ្យមានយុត្តិធម៌បង្ហាញជូនមហាជន កុំអីអ្នកដែលស្លាប់ទៅ គឺរងនូវភាពអយុត្តិធម៌បំផុត ដោយសារតែប្រើលេសថា ជនរងគ្រោះស្លាប់ដោយញៀនស្រា ។ទោះជាយ៉ាងណា ក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថាចាំបាច់ត្រូវជ្រើសយកវិស័យព័ត៌មាន ជាដៃ គូរអភិវឌ្ឍន៌របស់រដ្ឋាភិបាល ក្រុមអ្នកសារព័ត៌មានជាច្រើន បាននាំគ្នាប្តេជ្ញាចិត្តថា និងព្យាយាមយកអំពីព័ត៌មានពិត និងការរងទុក្ខរបស់រាស្ត្រ ដើម្បីផ្សាយចែករំលែកជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងនាមជាដៃគូររួមចំណែកអភិវឌ្ឍន៌កែលំអរសង្គម ឲ្យកាន់តែមានប្រសិទ្ធិភាព ទៅថ្ងៃមុខ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ព្រះសមណគោត្តមជាប់នឹងជញ្ជាំងភ្នំសំពៅ ១/ព្រះអង្គទ្រង់ប្រសូត ២/ព្រះអង្គផ្ចាញ់មារ ៣/ ព្រះអង្គទ្រង់ព្រះបរិពា្វន បានជាប់ ឹងជញ្ជាំងភ្នំសំពៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងរួបរាល់ជាស្ចាពរហើយ! (vojhotnews)
លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ)កាន់តំណែងជាមេគយចល័តឡើងដុះស្លែ ដាក់ពង្រាយមន្ត្រីក្រោមឪវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមរបៀបពុករលួយ.! (vojhotnews)
មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)
លោកកែវ ផាន មេគយប្រចាំច្រកទ្វារព្រំដែនភ្នំដិន កំពុងល្បីរឿងដាក់មន្រ្តីគយនិងជនសុីវិលប្រមូលលុយតាមផ្លូវ ផ្ទុយនីតិវិធីប្រមូលពន្ធគយ ច្របាច់កអ្នករកសុីម៉ាគែរ! (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា