នៅព្រឹកថ្ងៃច័ន្ទ ទី២០ ខែមករា ឆ្នាំ២០២០នេះ ក្រសួងព័ត៌មាននិងក្រុមមេធាវីស្ម័គ្រចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខដឹក នាំរាជរដ្ឋាភិបាលកម្ពុជា បានបើកកិច្ចប្រជុំរួមគ្នារៀបចំផែន ក្នុងទិសដៅការពារក្តីជូនអ្នកសារព័ត៌មានដែលធ្វើការតាមវិជ្ជាជីវៈ ដែលបានការអញ្ជើញជាអធិបតី ពីរូបលោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករផងដែរ។គួរបញ្ជាក់ថា អ្នកសារព័ត៌មានទាំងឡាយណាដែលសរសេរព័ត៌មានដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ប៉ុន្តែពេលផ្សព្វផ្សាយ ចេញទៅត្រូវគេប្តឹងទៅវិញនោះ នឹងត្រូវទទួលបានសិទ្ធិការពារ ក្តីពីក្រុមមេធាវីស្ម័គ្រចិត្ត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ លោក គី តិច ដែលជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តរបស់នាយករដ្ឋមន្ត្រី ត្រូវមានតួនាទីទទួលខុសត្រូវ បញ្ហាការពារក្តីដល់អ្នកសារ ព័ត៌មាន ដែលធ្វើការគោរពតាមក្រមសីលធម៌វិជ្ជាជីវៈទាំងនោះ។ នេះបើយោងតាមការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសរូបលោកអញ្ជើញសំណេះសំណាល និងពិសារ អាហារសាមគ្តី ជាមួយអ្នកសារព័ត៌មានជិត៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ការសម្រេចរបស់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន ហើយបើតាមប្រសាសន៍លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា ក្រុមមេធាវីស្ម័គ្រចិត្តក៏មានសិទ្ធិបដិសេធ មិនទទួលយកការស្នើសុំការពារក្តីពីអ្នកសារព័ត៌មានណា ដែលផ្សាយព័ត៌មានមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ និងផ្សាយព័ត៌មាន បំភ្លៃការពិត។ លោកនាយករដ្ឋមន្ត្រីថែមទាំងបានជំរុញដល់អ្នកសារព័ត៌មានទាំងអស់ឲ្យគោរពពាក្យស្លោក ដែលត្រូវបានរូបលោកដាក់ចេញថា ធ្វើជាអ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ និងកុំបំភ្លៃការពិត ។ទោះជាយ៉ាងណាក្តី ការផ្តល់ឧិកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តម្រូវក្រុមមេធាវីរបស់លោកការពារអ្នកសារព័ត៌មានកំពុងត្រូវបានក្រុមអ្នកសារព័ត៌មានអាជីពជាច្រើនបានលើកឡើងថា ចេតនារបស់លោកនាយករដ្ឋមន្ត្រី គឺចង់បានអ្នកសារព័ត៌មានដែលហ៊ាននិយាយការពិត ស្វែងរកចំណុចអវិជ្ជមានរបស់មន្ត្រីរាជការនានានោះ ផ្សព្វផ្សាយចែករំលែកជូនថ្នាក់ដឹកនាំជ្រាប ក្នុង គោលបំណងទិទៀនរិៈគន់ដើម្បីកែលំអរ ប៉ុន្តែក៏មិនមែនប្រើរូបភាពជាអ្នកសារព័ត៌មាន ទៅឡាយជេវាយប្រហារមន្ត្រីរាជការ ទាំងខ្លួនមិនបានសិក្សាស្រាវជ្រាវយកព័ត៌មានឲ្យច្បាស់លាស់នោះ ផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
អគ្គីភ័យលេបត្របាក់កុដិមួយខ្នង ស្ថិតនៅវត្តពោធិរុក្ខារាម ហៅវត្តពោធិរោង ស្ទើរសល់តែផេះ! (vojhotnews)
ឯកឧត្តមបណ្ឌិត គុណ ញឹម ខិតខំរកចំណូលគយនៅឆ្នាំ២០២៥ ប្រមូលបានជិត៣.២ពាន់លានដុល្លារ លើសផែនការរហូតដល់ ២៤% (vojhotnews)
លោក ឃួន ប៉ក់ តំណាងប្រជាជន ១៨ គ្រួសារ កើតទុកមិនសុខចិត្តចំពោះ ឈ្មោះ ភឺន ផល្លា និងឈ្មោះ ង៉ាន់ ភិរុណ រំលោភកាក់កាប់ដីមានថ្លង់រួប! (vojhotnews)
លោក គួច ចំរើន អភិបាលខេត្ត មើលំលងរោង ចក្រផលិត បារី ក្លែងក្លាយរបស់ចិនមួយនេះ កំពុង តែទទួលរងនូវការរិះគន់ពីសំណាក់ មហាប្រជាពលរដ្ឋ យ៉ាងខ្លាំង តែម្ដង ដោយ ស្ដុកទុកបារី រាប់សិបតោន រួច បញ្ជូន ទៅក្រៅប្រទេស ដោយគេច ពន្ធ ទៀតផង ! (vojhotnews)
លោក លី គួង មេក្លោង Online Scams តុលាការ ចេញដីកាឃុំខ្លួន (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា