ថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
គេរង់ចាំមើលថា តើរូបលោកឧត្តមសេនីយ៌ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ហ៊ានបង្ក្រាបទីតាំងល្បែងហ្គែមបាញ់ត្រី ជាន់ទី២ ក្នុងផ្សារស៊ីធីម៉ល ដែរឬទេ នរ៎ !..
Sun,26 January 2020 (Time 09:03 PM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 1475នាក់)

គួរឲ្យកោតសសើរជាខ្លាំងណាស់ នៅពេលដែលគេបានឃើញរូបលោកឧត្តមសេនីយ៌ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ
ហ៊ានចេញមុខបង្ក្រាបល្បែងហ្គែមអនឡាញយ៉ាងច្រើន ជាពិសេសនោះ គឺហ្គែមបាញ់ត្រីស៊ីសង ដែលកំពុងពង្វក់ឲ្យមនុស្សជា ច្រើនញៀន ស្ទើរតែមិនអាចដកខ្លួនបាន ។

ការចុះអនុវត្តន៌យ៉ាងសកម្មរបស់សមត្ថកិច្ចក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៌ស្នងការនគរបាល គឺស្របទៅ
តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ដោយកំណត់បិទទីតាំងល្បែងអនឡាញឲ្យអស់នៅ
ក្នុងទឹកដីកម្ពុជា ដែលកំពុងបានធ្វើឲ្យមហាជនជាច្រើនមានការស្ញប់ស្ញែងទៅ នឹងការសម្រេចរបស់រាជរដ្ឋាភិបាលយ៉ាងខ្លាំង។

ក្រោយពេលដែលចេញសេចក្តីសម្រេចមួយនេះ គេបានឃើញទឹកដីខេត្តព្រះសីហនុ មានទីតាំងល្បែងហ្គែមបាញ់ត្រីជាច្រើនកន្លែង
ត្រូវបានបិទទ្វារ ហើយក៏មានទីតាំងមួយចំនួនទៀតក៏ត្រូវបានសមត្ថកិច្ចបង្ក្រាបចាប់ទាំងសម្ភារៈ និងចាប់ទាំងមនុស្សផងដែរ ។ មិនត្រឹមប៉ុណ្ណោះ បើក្រលែកមកមើលទឹកដីរាជធានីភ្នំពេញ គេបានឃើញស្ទើរគ្រប់កន្លែង រួមទាំងមណ្ឌលកម្សាន្តកោះពេជ្រផងដែរ
ក៏ត្រូវបានបង្ក្រាបយ៉ាងមានប្រសិទ្ធភាព ផ្ទុយទៅវិញដោយឡែកតែទីតាំងល្បែងហ្គែមបាញ់ត្រីមួយកន្លែងស្ថិតនៅក្នុងផ្សារស៊ីធីម៉ល
នៅជាន់ទី២ និងជាន់ទី៣ គឺប្រមាណជិត២០ទូរ គឺត្រូវបានគេបើកឲ្យមនុស្សចូលលេងយ៉ាងកងរំពង ក្រោមលេសល្បែងកម្សាន្ត។

តាមប្រភពពីពលរដ្ឋអ្នកដែលចូលលេងបានឲ្យដឹងថា ថៅកែទីតាំងខាងលើ គឺមានទាំងជនជាតិចិន និងមានទាំងអ្នកមានអំណាច
ក្នុងស្រុកខ្មែរ ដែលឈរកាង ២៤ម៉ោងលើ២៤ម៉ោង បើទោះជាទីតាំងផ្សេងៗត្រូវបានបិទ ប៉ុន្តែទីខាងលើនេះ គឺមិនអាចបិទនោះទេ
ជាហេតុធ្វើមនុស្សមានទាំងក្មេងមានទាំងចាស់ នាំគ្នាចូលលេងល្បែងភ្នាល់ស៊ីសងបាញ់ត្រីមួយនេះ ដូចទឹកហូរបាក់ទំនប់យ៉ាង
អញ្ចឹង ។

ប្រភពពីអ្នកលេងបានខ្សឹបបន្តទៀតថា ថៅកែទីតាំងល្បែងខាងលើបានអួតថា ខ្លួនចំណាយលុយដោះឲ្យសមត្ថកិច្ចស៊ីតាមជំនាញ
គិតក្នុងមួយខែៗ រាប់ម៉ឺនដុល្លាឯណោះ ចឹងហើយទើបរូបគេអាចឈរជើងបានយ៉ាងអញ្ចឹង ។

ប្រជាពលរដ្ឋជាច្រើនបាននាំគ្នារិៈគន់ថា ពួកគាត់ងឿងឆ្ងល់ណាស់ តើមូលហេតុអ្វីបានជាសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុង
ករណីបិទល្បែងអនឡាញនេះ អត់មានប្រសិទ្ធភាពអ្វីនៅលើផ្សារស៊ីធីម៉ល ឬមួយថា សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល មានប្រ
សិទ្ធិភាពអនុវត្តន៌លើតែមនុស្សអត់អំណាច អត់ខ្នងបង្អែក ហើយចំពោះបុគ្គលមានឥទ្ធិពល បែរជាអាចបន្តលេងបានយ៉ាងរលូន
ចឹងៗមែន ។

ទោះជាយ៉ាងណាក្តី សម្រាប់ព័ត៌មានខាងលើនេះ អង្គភាពយើងមិនអាចព្យាយាមសុំការបំភ្លឺពីបុរសដែលជាថៅកែទីតាំងខាងលើ បាននៅឡើយទេ ក្នុងថ្ងៃនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីចាក់ដីលុបបឹងនៅឃុំទំរីង ស្រុកសណ្តាន់ កំពុងបង្កើតក្តីបារម្ភពីផលប៉ះពាល់ដល់ពលរដ្ឋ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
303 នាក់
ម្សិលមិញ :
532 នាក់
សប្តាហ៍នេះ :
2531 នាក់
ខែនេះ :
14063 នាក់
3 ខែនេះ :
38355 នាក់
សរុប :
828120 នាក់