ថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ៣ បង្ហាញអំពីគោលជំហរថា ការដកលោក ឈិន ដារ៉ា ចេញពីមេភូមិទ្រា៤ គឺជាបណ្តឹងទាមទា របស់ពលរដ្ឋក្នុងភូមិ ព្រមទាំងចំណាត់ការអន្តរាគមន៌របស់ថ្នាក់ដឹកនាំខ័ណ្ឌ
Wed,29 January 2020 (Time 09:45 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 1126នាក់)

ក្រោយពេលដែលបណ្តាញព័ត៌មានជាច្រើនបានធ្វើការចេញផ្សាយរិៈគន់យ៉ាងខ្លាំងលើរូបលោក អ៊ឹម ហឿង ចៅសង្កាត់ស្ទឹង មានជ័យ៣ ដោយរងការចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយ លួចតែងតាំងមេភូមិថ្មីយ៉ាងស្ងាត់ៗ ហើយការរិៈគន់ទាំង
អស់នេះ ត្រូវបានចែករំលែកពាសពេញបណ្តាញសង្គមផងនោះ ជាក់ស្តែងណាស់នៅព្រឹកថ្ងៃ២៩ ខែ មករា ឆ្នាំ ២០២០ នេះ
ក្រុមការងារសម្ព័ន្ធមិត្តព័ត៌មានអនឡាញ បានជួបនិងធ្វើបទសម្ភាសន៍ផ្ទាល់ជាមួយក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ៣ ដើម្បី បានយកព័ត៌មានជាក់លាក់ផ្សាយជូនសង្គមជ្រាប ។

នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន លោក អ៊ឹម ហឿង ចៅសង្កាត់ស្ទឹងមានជ័យ៣ បានអះអាងបញ្ជាក់ថា សម្រាប់ការដករូប
លោក ឈិន ដារ៉ា ចេញពីមេភូមិទ្រា៤ នេះ គឺមិនមែនជាការចង់បានរបស់សង្កាត់ដូចទៅនឹងការចោទប្រកាន់នោះទេ ជាការពិត នោះ ប្រជាពលរដ្ឋនៅក្នុងភូមិទ្រា៤ ចំនួន៧៩គ្រួសារ បានកើតទុក្ខមិនសុខចិត្តប្តឹងទៅសាលារាជធានីភ្នំពេញ សុំដករូបលោក ឈិន ដារ៉ា ឲ្យចេញពីមេភូមិ និងពលរដ្ឋ៧គ្រួសារផ្សេងទៀតប្តឹងទៅអង្គភាពប្រឆាំងអំពីពុករលួយ ACU ឲ្យមានចំណាត់ការ លើរូបលោក ឈិន ដារ៉ា នេះ ។

លោកចៅសង្កាត់ បានបញ្ជាក់ថា ចំណុចទាំង៨ ដែលជាកំហុសឆ្គងរបស់លោក ឈិន ដារ៉ា គឺទី១ ធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ
ទី២ ធ្លាប់មានការកេងប្រវ័ញលុយកាសាងផ្លូវ ទី៣ធ្លាប់មានបណ្តឹងពលរដ្ឋ២គ្រួសារ យកដីរដ្ឋបឹងក្រពើ ទី៤. ធ្លាប់យកដីបឹងក្រពើ ខាងជើងឃុបឃិតគ្នាលក់ ប៉ុន្តែជាការពិតទីតាំងដីនេះ គឺជាដីរដ្ឋនោះទេ ។ ទី៥.ធ្លាប់យកឧិកាសរៃអង្គាសលុយពីពលរដ្ឋ ផ្ទុយពី សេចក្តីប្រកាសរបស់សាលារាជធានីភ្នំពេញ ដែលហាមបញ្ឈប់លែងឲ្យមានការរៃអង្គាសទៀតហើយ ប៉ុន្តែលេចធ្លាយថារូបលោក ឈិន ដារ៉ា បានរៃអង្គាសបានដល់៦០០ដុល្លា ។ ទី៦ ធ្លាប់យកទីស្នាក់ការភូមិទ្រា៤ ថាជាអំណោយលោក គួច ចំរើន ៣ x ១០ ម៉ែត្រ យកជាកម្មសិទ្ធិផ្ទាល់ខ្លួន ជួលឲ្យអ្នកដ៏ទៃ និងចំណុចទី៧ និងទី៨ គឺជាប់បណ្តឹងប្រជាពលរដ្ឋ៧៩គ្រួសារ ប្តឹងចូលសាលា រាជធានីភ្នំពេញ និង៧គ្រួសារទៀតប្តឹងចូលអង្គភាពប្រឆាំងអំពើពុករលួយ ACU ដែលចាំបាច់សុំឲ្យអនុវត្តន៌វិធានការលើរូប លោក ឈិន ដារ៉ា ។

ស្របពេលទៅនឹងការក្តៅក្រហាយព្រោះតែការគៀបសង្កត់របស់លោក ឈិន ដារ៉ា អតីតមេភូមិទ្រា៤ កោសរូសលើប្រជាពលរដ្ឋ
នៅពេលដែលពួកគាត់ត្រូវការបំពេញបែបបទឯកសារនានានោះ ហើយដោយបណ្តឹងរបស់ពលរដ្ឋច្រើនពេក ធ្វើឲ្យថ្នាក់ដឹកនាំ ជាច្រើនកង្វល់ពេក ទើបរូបលោកអភិបាលខណ្ឌសម្រេចកំណត់ឯកភាពបញ្ឈប់រូបលោក ឈិន ដារ៉ា ចេញពីមេភូមិទ្រា៤ ហើយ ទាមទាឲ្យក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ៣ ធ្វើការជ្រើសរើសមេភូមិថ្មី ឲ្យបានឆាប់ ដើម្បីបម្រើសេចក្តីត្រូវការរបស់ពលរដ្ឋ ។

លោក អ៊ឹម ហឿន ចៅសង្កាត់ស្ទឹងមានជ័យ៣ បានបន្តថា ក្នុងនាមជាថ្នាក់ដឹកនាំម្នាក់ រូបលោកក៏មានក្តីស្រឡាញ់ចំពោះរូប
លោក ឈិន ដារ៉ា អតីតមេភូមិទ្រា៤ ផងដែរ ប៉ុន្តែដោយមានបណ្តឹងជាច្រើនប្តឹងចូលទៅថ្នាក់ដឹកនាំខ្លាំងពេក ទើបថ្នាក់លើ សម្រេចឲ្យរូបលោកអនុវត្តន៌ការងារចាំបាច់សម្រេចជ្រើសរើសមេភូមិថ្មីជាបន្ទាន់ ក្នុងគោលបំណងបំរើសេចក្តីត្រូវការចាំបាច់ របស់ពលរដ្ឋក្នុងភូមិ ។

សម្រាប់ព័ត៌មានទាំងអស់នេះ ក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យទាំងអស់ សង្ឃឹមថា មហាជន និងសាធារណៈជន ពិតជាអាច យល់អំពីទុក្ខលំបាកមួយនេះ មិនខាន ៕

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ សុីន ហៅភីក កាស៊ីណូ របស់ក្រុមហ៊ុន ញូ ភីក អេនធើធេនមុិន ឯ.ក ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ អរឆីដ អូតែល និង រិច កាស៊ីណូ របស់ក្រុមហ៊ុន ជេ ប៊ី អិម អេស ឌីវេឡុបមុិ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កាស៊ីណូ ហ្គាន់ ដាវ ត្រូវបានរកឃើញប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលល្មើសនឹងបទប្បញ្ញត្តិ ដែលមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា គ.ល.ក. ត្រូវបានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅដែលមានដើមចមពីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅ រាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
573 នាក់
ម្សិលមិញ :
276 នាក់
សប្តាហ៍នេះ :
2540 នាក់
ខែនេះ :
13246 នាក់
3 ខែនេះ :
46602 នាក់
សរុប :
810168 នាក់