ក្រោមការយកចិត្តទុកដាក់ និងចុះនៅទីតាំងកន្លែងកើតហេតុផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមសេចក្តីរាយការណ៌ឲ្យដឹងថា គិតមកដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ ២០២០នេះ មនុស្ស២២នាក់ត្រូវបានស្លាប់ និងមនុស្ស២៣នាក់ត្រូវបានរងរបួស នៅ ក្នុងហេតុការណ៌ដ៏រន្ធុតបាក់សំណង់អាគារ នៅខេត្តព្រះកែប ។ ជុំវិញករណីបាក់រ លំអគារកម្ពស់៦ជាន់ខាងលើនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះ ស្ថានភាពពលរដ្ឋរងគ្រោះ ដោយបានថែមទាំងដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង នៅក្នុងការរុករក ក៏ដូចជាជួយសង្គ្រោះដល់ជីវិតមនុស្សដែលកំពុងជាប់នៅក្នុងអាគារបាក់រលំនោះ ។ក្រោយពេលដែលរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលក្រកម្ពុជា បានចេញដំណើរទៅកាន់ខេត្តកែប បន្ទាប់ពី បានទទួលដំណឹងដ៏រន្ធត់នេះ លោកនាយករដ្ឋមន្ត្រីបានចូលរួមជាមួយនឹង ការរុករកក្នុងសោដនាដកម្មបាក់រលំអាគារកម្ពស់៦ ជាន់ គិតរហូតដល់ម៉ោង ៨ និង២០នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរង គ្រោះ ដែលកប់នៅក្នុងគំនរអាគារកម្ពស់៦ជាន់ រលំបាក់នៅខេត្តកែប ចំនួន៤៥នាក់ហើយ ដែលក្នុងនោះជនរងគ្រោះ២២នាក់ បានស្លាប់ និងអ្នកនៅរស់រានមានជីវិត២៣នាក់។ មនុស្សដែលស្លាប់២២នាក់នោះ មានប្រុស១៣នាក់ និងស្រី៩នាក់ ហើយចំណែកអ្នកដែលរងរបួស គឺកំពុងត្រូវបានក្រុមគ្រូពេទ្យជំនាញៗ ផ្តល់នូវការព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះអ្នករងរបួស និងចាត់ចែង ចំពោះអ្នកដែលបានស្លាប់បាត់បង់ជីវិត ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ទោះជាយ៉ាងណា នេះគឺជាហេតុការណ៌ទីពីរហើយ នៃការបាក់ស្រុតអាគារ បន្ទាប់ពីបាក់ស្រុតសំណង់អាគារ នៅក្នុងទឹកដីខេត្ត ព្រះសីហនុ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា