ថ្មីៗនេះត្រូវបានបែកធ្លាយចែករំលែកគ្នាឲ្យកក្រើកបណ្តាញសង្គម នៅករណីដែលពលរដ្ឋម្នាក់បានស្លាប់ក្នុងចំណោមពលរដ្ឋចំនួន០៥នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនពាក់ព័ន្ធទៅនឹងទំនាស់ដីធ្លីមួយកន្លែង ដែលពួកគាត់ទាំងអស់គ្នានាំគ្នាតវ៉ា ទាមទាសុំឲ្យរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៌ដល់ពួកគាត់ ។តាមប្រភពដែលកំពុងបន្តចែករំលែកគ្នាពេញសង្គមអនឡាញ បានឲ្យដឹងថា ក្រោយពេលដែលមានការតវ៉ារបស់ពលរដ្ឋទាមទាសុំឲ្យរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយពួកគាត់នោះ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៩ កន្លងមក គេបានដឹងថា រូប លោក អ៊ុំ រាត្រី ដែលជាអភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជារកម្លាំង PM មកធ្វើឃាត់ខ្លួនពលរដ្ឋទាំង ៥នាក់យកទៅសួរនាំ ស្រាប់តែក្រោយមកបានធ្វើឲ្យពលរដ្ឋអ្នកតវ៉ាម្នាក់ត្រូវបានស្លាប់ នៅក្នុងសភាពស្លាកស្នាមពេញខ្លួន ។ប្រភពនោះបានបន្តថា ពលរដ្ឋដែលស្លាប់នោះ មានឈ្មោះ ទុយ ស្រស់ បានយកទៅធ្វើបុណ្យឯស្រុកកំណើតប្រពៃណីហើយ ប៉ុន្តែពលរដ្ឋ៤ នាក់ទៀត ក្នុងចំណោម០៥នាក់នោះ កំពុងរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយអ្នកខ្លះបាក់ធ្មេញ អ្នកខ្លះប្រេះឆ្អឹងជំនី អ្នក ខ្លះក្អួតឈាម ចំណែកអ្នកស្លាប់វិញ គឺស្លាប់ក្នុងសភាពបែកថ្លើម និងដាច់ពោះវៀន ។ក្រោយពីរឿងនេះឡើង ប្រភពបានលើកឡើងថា ស្រាប់តែសមត្ថកិច្ច PM រាយការណ៍ភូតកុហកថ្នាក់លើ ថាអ្នកដែលស្លាប់ នោះ មកពីសុខភាពមិនប្រក្រតី និងញៀនស្រាទៅវិញ ការលើកឡើងរបស់មន្ត្រីមួយក្តាប់តូច ដែលប្រើហឹង្សាលើពលរដ្ឋនេះ គឺវាមិនសមហេតុសមផលនោះទេ តើមនុស្សញៀនស្រា និងសុខភាពមិនប្រក្រតីយ៉ាងម៉េចបាន បើពួកគាត់ជាមនុស្សមានកាយសម្បទាន និងសុខភាពរឹងប៉ឹង រហូតហ៊ានចេញមុខទៅតវ៉ារឿងទំនាស់ដីធ្លីជាសាធារណៈ ក្នុងគោលបំណងទាមទាសុំឲ្យជ្រាប ទៅដល់រូបលោកនាយករដ្ឋមន្ត្រី របស់ប្រទេសកម្ពុជា ផងនោះ ។មតិមជ្ឈដ្ឋានមហាជនបាននិយាយថា រឿងនេះអាជ្ញាធរថ្នាក់ខេត្តគួរជាអ្នកទទួលខុសត្រូវ ពីព្រោះថា មុនសមត្ថកិច្ចឃាត់ខ្លួន ពលរដ្ឋយកចូលទៅសួរចម្លើយ គឺមានសុខភាពពួកគាត់នៅល្អ ជាពិសេសគឺរាងកាយពួកគាត់ គ្មានស្លាកស្នាមអ្វីនោះទេ ផ្ទុយទៅវិញ ក្រោយពេលមនុស្សស្លាប់ គេឃើញនៅលើរាងកាយជនរងគ្រោះ គឺសុទ្ធស្លាកស្នាមពេញខ្លួនតែម្តង ។មជ្ឈដ្ឋានជាច្រើននោះនិយាយថា រឿងនេះវាមិនសមទៅជាយ៉ាងនឹងនោះទេ ករណីពលរដ្ឋត្រឹមតែនាំគ្នាតវ៉ា គឺជារឿងរដ្ឋប្បវេណី ទំនាស់ដីធ្លី មួយសោះ តើមូលហេតុអ្វីបានជាយកពួកគាត់ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅធ្វើទារុណកម្មសួរចម្លើយ ធ្វើមើលតែ ជាករណីរឿងព្រហ្មទណ្ឌបទឧក្រិដ្ឋព្រៃផ្សៃណាមួយនោះ បើតែយ៉ាងៗនឹងទៅ ពលរដ្ឋរងទុក្ខនិងអយុត្តិធម៌ នៅថ្ងៃខាងមុខ ពួក គាត់អាចលែងមានសិទ្ធិបង្ហាញអំពីការឈឺចាប់របស់ខ្លួន ជូនលោកនាយករដ្ឋមន្ត្រី បានជ្រាបទៀតហើយ បែតែយ៉ាងចឹងនោះ។ទោះជាយ៉ាងណា អង្គភាពយើង នឹងព្យាយាមសុំការបំភ្លឺបន្ថែមពីសមត្ថកិច្ចពាក់ព័ន្ធ ផ្សាយជូនមហាជនជ្រាបបន្ថែមទៀតនៅពេលខាងមុខ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមបណ្ឌិត ហេង សំណាង នាំយកថវិកាលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ ផ្តល់ជូនគូរស្រករថ្មី ចំនួន១១គូរក្នុងឃុំទួលគ្រើល ()
ឯកឧត្តមបណ្ឌិត ហេង សំណាង ចុះពិនិត្យគ្រឿងចក្រកាយបំពេញ និងកែលម្អផ្លូវលំដីសមួយខ្សែក្នុងឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ()
លោកជំទាវ ឃួន ឃុនឌី សម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវប្រភេទ DBST មួយខ្សែ មានប្រវែង ៤៣០០ម៉ែត្រ នៅក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ ជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ()
ប្រកាសសមាភាពក្រុមការងារ ចុះមូលដ្ឋានភូមិចំនួន៧ ក្នុងឃុំទួលគ្រើល ,ឯកឧត្តមបណ្ឌិត ហេង សំណាង ជំរុញក្រុមការងារខិតខំបំពេញភារកិច្ច និងមានឆន្ទៈបម្រើប្រជាពលរដ្ឋ ()
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ សុីន ហៅភីក កាស៊ីណូ របស់ក្រុមហ៊ុន ញូ ភីក អេនធើធេនមុិន ឯ.ក ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ! (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា