ថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ព្រះម្ចាស់ថ្លៃអើយ នាំគ្នាធ្វើសាលាឆាន់ធ្វើពីថ្មទំហំធំយ៉ាងសម្បើម ប៉ុន្តែអត់ធ្វើធ្នឹមទ្រ ចុះបើបាក់ធ្លាក់សង្កត់មនុស្សក្នុងកម្មវិធីបុណ្យ វិញ មិនស្លាប់អន្តរៈធាន អស់ហើយទេលោកព្រះ សូមលោក សុខ លូ អភិបាលខេត្តកំពង់ធំ ជួយមើលផង
Wed,08 January 2020 (Time 09:24 PM)
ដោយ ៖ ស្រីរត្ន័ (ចំនួនអ្នកអាន: 1674នាក់)

ចឹងបានតែថា មិនដឹងថា អស់លោកអ្នកកសាងសាលាឆាន់នេះ លោកខ្លាចអស់លុយច្រើនឬយ៉ាងម៉េចទេ បានជានាំគ្នាសាងសង់ សាលាឆាន់ដ៏ធំសម្បើមមួយធ្វើពីស៊ីម៉ង និងគ្រឿងថ្មទាំងអស់ ដោយឡែកដំបូលចាក់សាបប្លង់សេ សាលាឆាន់នោះ គឺពុំបានធ្វើ ធ្នឹមប្រើដែកសម្រាប់ទ្រទម្ងន់ប្លង់សេនោះឡើយ ធ្វើឲ្យប្រជាពលរដ្ឋពុទ្ធបរិស័ទម្នាក់ៗ ចាប់ផ្តើមព្រលឹងចុងសក់ ព្រោះតែខ្លាចបាក់ សង្កត់ខ្លួនស្លាប់ នៅពេលដែលខ្លួនចូលរួមកម្មវិធីបុណ្យនានា នោះ ។

ថ្មីៗនេះ មានសេចក្តីរាយការណ៌ចេញពីពលរដ្ឋនៅក្នុងស្រុកកំពង់ស្វាយ បានប្រាប់ឲ្យដឹងថា វត្តអារ៉ាមមួយមានឈ្មោះ វត្តអម្ពរវ័ន្ត ហៅវត្តព្រៃទប់ ស្ថិតនៅភូមិព្រៃទប់ ឃុំជ័យ ស្រុកកំពុងស្វាយ ខេត្តកំពង់ធំ ត្រូវបានសាងសង់សាលាឆាន់ដ៏ធំមួយមានទំហំ បណ្តោយ២៥ ម៉ែត្រ គុណទទឹង១១ម៉ែត្រ ដើម្បីទទួលញាតិញោមពុទ្ធបរិស័ទចូលរួមធ្វើបុណ្យទាន ។

ការសាងសង់សាលាឆាន់នេះ ក៏កំពុងមានការតវ៉ាពីលោកតាអាចារ្យ និងពុទ្ធបរិស័ទមួយចំនួនផងដែរ ដោយរូបលោកទាំងអស់ គ្នាបញ្ជាក់ថា តាំងពីកើតមក ពួកគាត់មិនដែលឃើញគេធ្វើសាលាឆាន់ចាក់ប្លង់សេ មិនធ្វើធ្នឹមប្រើសសៃដែកទ្រប្លង់សេនោះទេ ទើបតែនៅពេលនេះ គឺខាងអ្នកសាងសង់បានយកដែកទំហំកន្លះតឹក មកធ្វើជាប្លង់សេជំនួសវិញ ដែលធ្វើឲ្យនៅពេលដែលចូល ទៅក្នុងសាលាឆាន់នេះម្តងៗ គឺម្នាក់តែងព្រឺសម្បុរគីងគួកជានិច្ច នៅពេលដែលពួកគាត់បានសម្លឹងមើលទៅលើ ហើយឃើញ ពិដានប្លង់សេ គ្មានធ្នឹមនេះ ។

តាមសេចក្តីរាយការណ៌បានបន្តថា ក្រោយពីមានការតវ៉ាជាច្រើន ព្រះសង្ឃក៏ដូចជាលោកតាអាចារ្យមួយចំនួន កំពុងបានរួញរា ព្រោះតែស្តាយការចាក់ប្លង់សេដែលធ្វើរួចនេះ ដោយនិយាយថា បើវាយចោលគឺស្តាយណាស់ ព្រោះអីអស់លុយច្រើនបាត់ទៅ ហើយ ហើយក៏ចេះតែស្ងាត់ទៀតទៅៗ ។

ប្រជាពលរដ្ឋជាច្រើនសំណូមពរដល់លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ សូមមេត្តាជួយចាត់កម្លាំងអាជ្ញា ធរក្រោមខេត្ត ចុះពិនិត្យទីតាំងសាលាឆាន់មួយនេះផង ព្រោះបើទាំងព្រះសង្ឃ ទាំងលោកតាអាចារ្យមួយចំនួនពុំព្រមវាយចោល សាងសង់ជាថ្មីនោះទេ ព្រោះតែពួកគាត់ស្តាយស្រណោះ លុយដែលបានចំណាយចាក់ប្លង់សេទៅហើយនោះ ហើយបើតែចឹងៗ ទៅមិនយូរមិនឆាប់ គឺវាអាចជាគ្រោះថ្នាក់បាក់សាលាឆាន់ នៅពេលដែលពលរដ្ឋធ្វើបុណ្យទានជា យៈថា ហេតុស្លាប់មិនខាន ដោយពួកគាត់លើកឡើងថា អារឿងសាលាឆាន់ ជាក់ស្តែងណាស់ទឹកដីខេត្តសៀមរាប ក្រុមជាងធ្វើសុទ្ធតែធ្នឹមធំៗ ទ្រពិដាន ប្លង់សេទៅហើយនោះ ក៏នៅតែរងគ្រោះបាក់អាគារសម្លាប់មនុស្ស ចុះទម្រាំសាលាឆាន់វត្តអម្ពរវ័ន្ត ហៅវត្តព្រៃទប់នេះ សាង់សង់ មិនធ្វើធ្នឹម ស្រួលមិនស្រួល បាក់សាលាឆាន់ស្លាប់បាត់បង់ជីវិតមនុស្ស តើអ្នកណាជាអ្នកទទួលខុសត្រូវ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
236 នាក់
ម្សិលមិញ :
243 នាក់
សប្តាហ៍នេះ :
3844 នាក់
ខែនេះ :
12070 នាក់
3 ខែនេះ :
38248 នាក់
សរុប :
853881 នាក់