ព្រោះតែមានការព្រួយបារម្ភទៅនឹងកង្វះខាតទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធាន ទឹក និងឧតុនិយម បានណែនាំឲ្យក្រុមបច្ចេកទេសរបស់ខ្លួន ធ្វើការសិក្សាដើម្បីឈានទៅដល់ការសាងសង់ប្រឡាយបេតុង០១ខ្សែប្រវែង៨គីឡូម៉ែត្រ ចេញពីស្ថានីយ៌ទៅភ្ជាប់ជាមួយនឹងស្ទឹងមង្គលបុរី ដោយប្រឡាយនេះ មានតួនាទីជាប្រឡាយមេទឹក ស្រោចស្រពផង ហើយក៏ជាប្រឡាយនាំទឹកសម្រាប់ប្រើប្រាស់នៅក្នុងស្រុកមង្គលបុរីផង ។ការណែនាំដាក់បទបញ្ជាបែបនេះ គឺធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ៩ ខែមករា ឆ្នាំ២០២០នេះ ខណះដែល លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានពិនិត្យឃើញថា នៅស្ទឹងមង្គលបុរី ក្រុងសិរីសោភ័ណ តែងតែគោក រាក់ប្រឈមនិងការខ្វះខាតទឹកជានិច្ចជាកាលនោះ ដែលអាចនឹងរីងខះទឹក ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ប្រមាណ៨ពាន់គ្រួសារ អាចនឹងកង្វល់ប្រឈម នឹងកង្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ នាពេលខាងមុខ ។លោករដ្ឋមន្ត្រីបានសម្រេចផ្ដល់ជូននូវស្ថានីយបូមទឹក ហ៊ុន សែន (បណ្តែត) ដែលមានទុយោទំហំប្រមាណ ៥តឹក ចំនួន០១ ស្ថានីយ ព្រមទាំងបានណែនាំឲ្យក្រុមអ្នកបច្ចេកទេសធ្វើការសិក្សាដើម្បីឈានទៅសាងសង់ប្រឡាយបេតុង០១ខ្សែ ប្រវែង ប្រមាណ ៨គីឡូម៉ែត្រ ចេញពីស្ថានីយទៅភ្ជាប់នឹងស្ទឹងមង្គលបុរី ដែលប្រឡាយនេះមានតួនាទីជាប្រឡាយស្រោចស្រពផង និងជាប្រឡាយនាំទឹកសម្រាប់ ការប្រើប្រាស់នៅក្នុងស្រុកមង្គលបុរីផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា