ជាធម្មតាណាស់ គ្រូគឺជាឪពុកម្តាយទី២ របស់សិស្ស ក្នុងគ្រូគឺជាអ្នកបណ្តុះបណ្តាលចំណេះដឹង ទាំងសីលធម៌ និង គុណប្រយោជន៌ផ្សេងៗ ធ្វើឲ្យសិស្សមានគោលដៅពិតប្រាកដនៅក្នុងជីវិត ប៉ុន្តែផ្ទុយទៅវិញរូបលោកគ្រូបង្រៀន ម្នាក់បែរជាបានប្រព្រឹត្តនូវសកម្មភាពមួយ គឺលួចយកទូរស័ព្ទរបស់សិស្សយកមកធ្វើជារបស់ខ្លួន ដោយមិនមាន សេចក្តីអៀនខ្មាសអ្វីសោះតែម្តង ។យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង១៣ និង៣០នាទី នៅចំណុចក្នុងហាងកាហ្វេអាម៉ាហ្សូន ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ខេត្ត កណ្ដាល មានករណីបុរសម្នាក់ដែលគេស្គាល់ថាជាគ្រូបង្រៀនភាសាអង់គ្លេស បានលួចទូរស័ព្ទម៉ាក Iphone 7 plus ពីសិស្សសាលា ។ជនសង្ស័យរូបនោះមានឈ្មោះថា ភីម សុវណ្ណធឿន ភេទប្រុសអាយុ៣៨ឆ្នាំ សញ្ជាតិ អាមេរិក មុខរបរ ជាគ្រូ បង្រៀនភាសាអង់គ្លេស ស្នាក់នៅផ្ទះសំណាក់(ចល័ត) ក្នុងក្រុងតាខ្មៅ (ឃាត់ខ្លួន ) ។ ចំណែកជនរងគ្រោះមាន ឈ្មោះថា គន្ធ សត្យា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្ដាល វត្ថុតាងដែលដកហូតបានរួមមាន ទូរសព្ទ័មួយគ្រឿង iPhone 7plus ពណ៌ខ្មៅ ។តាមដំណើររឿងហេតុ គឺនៅវេលាម៉ោង និងនៅទីកន្លែងកើតហេតុដូចខាងលើ ជនរងគ្រោះបានចូលផឹកកាហ្វេ ដោយទូរសព្ទ័របស់ ខ្លួនអស់ថ្ម ក៏ទុកនៅក្នុងកាបូបស្ពាយ ហើយទុកកាបូបលើកៅអីរួចចូលទៅបន្ទប់ទឹក នៅ ខណៈដែលជនរងគ្រោះចូលបន្ទប់ទឹកស្រាប់តែជនសង្ស័យដែលបានអង្គុយក្បែរគ្នា បានបន្លំលួចលូកយកទូរស័ព្ទ រួចគេចខ្លួនបាត់ទៅ ។ ដោយមានការសង្ស័យជនរងគ្រោះ បានសុំបើកកាមេរ៉ាសុវត្ថិភាពពីម្ចាស់ហាងកាហ្វេ ដើម្បីពិនិត្យឆែកមើល ឃើញជនសង្ស័យ អង្គុយក្បែរធ្វើសកម្មភាពលួចយកទូរស័ព្ទរបស់ខ្លួន បន្ទាប់មកបានមកដាក់ពាក្យបណ្តឹង នៅ ប៉ុស្តិ៍តាខ្មៅហើយបានបន្តធ្វើការស្រាវជ្រាវរកជនសង្ស័យរួចបានឃើញជនសង្ស័យ កំពុងអង្គុយផឹកកាហ្វេនៅ ហាងកាហ្វេនៅក្រោយសាលាសុវណ្ណភូមិ ក៏បានហៅសួរ និងធ្វើការឆែកឆេរឃើញទូរសព្ទ័នៅក្នុង ហោប៉ៅ ខោជនសង្ស័យ បន្ទាប់មកឃាត់បញ្ជូនមកប៉ុស្តិ៍តាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី នៅចំពោះមុខសមត្ថកិច្ចជន សង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចទូរស័ព្ទ ជនរងគ្រោះប្រាកដមែន។ទោះជាយ៉ាងណាក្តី មតិមជ្ឈដ្ឋានមហាជនបានលើកឡើងថា សូមបុគ្គលមួយចំនួនដែលមានគំនិតដ៏ខ្មៅកខ្វក់ប៉ុនប៉ងលួចឆក់ ឬធ្វើអំពើល្មើសនានានោះ សូមមេត្តាកុំយកស្លាកគ្រូបង្រៀន ដែលជាឪពុកម្តាយទី២របស់សិស្ស ទៅប្រើធ្វើអ្វី ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នអប់រំខ្លាំងណាស់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
វីដែអូ
ចំនួនអ្នកទស្សនា