សម្តេចព្រះពុទ្ធជ័យ មុនី ឃឹមសន ព្រះមេគុណរាជធានីភ្នំពេញ និងជាព្រះអាគារធិការង ពុទ្ធិកសិក្សាជាតិ ព្រះប្រ ធានលេខាធិការដ្ឋាន គណៈសង្ឃនាយក បាននិមន្តចូលរួមក្នុងពិធីអប់រំផ្សព្វផ្សាយដល់យុវជន យុវនារី សិស្សានុ សិស្ស ក៏ដូចជាពុទ្ធបរិស័ទ អំពីគុណលោកឪពុក អ្នកម្តាយ ទិវានៃសេចក្តីស្រលាញ់។ពិធីផ្សព្វផ្សាយនេះ រៀបចំធ្វើឡើងក្នុងបរិវេណវត្តប្រាសាទព្រះខ័ន ហៅវត្តតាសែង ស្ថិតក្នុងភូមិតាសែង ឃុំរណ សិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះ ដោយមានការចូលរួម ពីលោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត ព្រមទាំងអជ្ញាធរមូលដ្ឋាន និងពុទ្ធបរិសទ័មកពីទីជិតឆ្ងាយជាច្រើនរូបផងដែរ។សម្តេចព្រះពុទ្ធជ័យ មុនី ឃឹមសន បានមានសង្ឃដីកាថា ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ដូច្នេះ យើងទាំងអស់គ្នាត្រូវធ្វើអំពើល្អ អភិវឌ្ឍន៍ប្រទេសជាតិបាន ហើយបច្ចុប្បន្នយើងកំពុងមាននៅក្នុងដៃ នេះហើយជា មង្គលសម្រាប់យើង ដូច្នេះកុំរំពឹងអនាគតដែលមិនទាន់មកដល់ និងកុំគិតចំពោះអតីតកាលដែលកន្លងផុតហើយ ត្រូវគិតពីបច្ចុប្បន្នកាល ដែលកំពុងមាំទាំនេះ។សម្តេចព្រះពុទ្ធជ័យ មុនី ឃឹមសន បានមានសង្ឃដីកាសង្កត់ធ្ងន់ថា សេចក្តីស្រលាញ់ មិនមែនមានន័យថា ស្រ លាញ់តែប្តីប្រពន្ធកូននោះទេ គឺស្រលាញ់គ្រប់សព្វសត្វលោកទាំងអស់ ហើយក្តីស្រលាញ់មិនមែនទើបតែមាន នេះទេ គឺក្តីស្រលាញ់ ព្រះពុទ្ធយកមកតាំងពីឆ្នាំ២៥០០មុនមកម្ល៉េះ និយាយរួមមនុស្សយើងបើមានធម៌៥ នៅ ក្នុងខ្លួន គឺស្មើនិងទេវតា។ជាមួយគ្នានោះ សម្តេចសង្ឃ បានណែនាំឲ្យពុទ្ធបរិស័ទ សិក្សាធម៌ព្រះពុទ្ធហើយរក្សានៅសេចក្តីល្អ គឺកាយសុច្ចរិត វេជ្ជយសុច្ចរិត មនោសុច្ចរិតទៅយើង និងយល់ច្បាស់ យើងមិនយល់ច្រឡំថ្ងៃណា ថ្ងៃណីទៀតទេ ព្រោះធម៌ព្រះពុទ្ធ បានសម្ដែងថា ពេលណាសត្វទាំងឡាយប្រព្រឹត្តល្អដោយកាយវាចានឹងចិត្ត ពេលនោះអត់មានអាក្រក់នៅថ្ងៃណា ថ្ងៃណីទេ ឲ្យតែយើងធ្វើល្អថ្ងៃនោះ ឈ្មោះថាជាថ្ងៃល្អហើយ ។នៅក្នុងឱកាសនោះដែរ សម្តេចព្រះពុទ្ធិជ័យ មុនី្ន ឃឹមសន បានប្រគេន និងចែកវិញ្ញាប័នបត្រ ដល់សាមណៈសិស្ស និងសិស្សានុសិស្ស ព្រមទាំងប្រគេនបច្ច័យ ដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលបានចូលរួមកម្មវិធីផងដែរ ដើម្បី បង្ហាញឲ្យឃើញពីការស្រលាញ់ដ៏ជ្រាលជ្រៅនេះ ព្រះគ្រូព្រះចៅអធិការវត្តព្រះខ័ន បានរៀបចំនៅពិធីពិសារអា ហារសាមគ្គី ចំនួន១១០តុ និងការប្រគុំតន្ត្រីកំដរអារម្មណ៍ ជូនដល់ពុទ្ធបរិស័ទមកពីទីជិតឆ្ងាយផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()
វីដែអូ
ចំនួនអ្នកទស្សនា