ថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
គេរង់ចាំមើលថា តើយុត្តិធម៌អាចមានចំពោះលោក ព្រំ បូរ ដែរឬយ៉ាងណា ស្របពេលដែលរដ្ឋបាលខណ្ឌឬស្សី កែវ បដិ សេធដ៏ថា ខ្លួនមិនបានប្រើហឹង្សា វាយលើជនរងគ្រោះ
Sun,23 February 2020 (Time 12:48 PM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 1196នាក់)

បើទោះជាថ្មីៗនេះ រដ្ឋបាលខណ្ឌឫស្សីកែវ បញ្ជាក់ថា មន្ត្រីរបស់ខ្លួនមិនបានប្រឹង្សាលើរូបលោកព្រំ បូរ ហើយរូប
ភាពកន្លងមកនេះ គឺលោក ព្រំ បូរ បានសម្តែងធ្វើជាឈឺធ្ងន់ធ្ងរ និង ដេកសន្លប់ស្តូកស្តឹងក្នុងបន្ទប់ប្រជុំ ដោយមាន រថយន្តសង្គ្រោះបន្ទាន់មកទទួលភ្លាមៗ ដោយអះអាងហើយអះអាងទៀតថា អាជ្ញាធរមិនមានការប្រើអំពើ ហិង្សាដូចការផ្សព្វផ្សាយចោទប្រកាន់ក៏ដោយនោះ ក៏ប៉ុន្តែសម្រាប់មតិមហាជនជាច្រើន នៅតែមានមន្ទិល សង្ស័យលើអស់លោកមន្ត្រី សាលាខណ្ឌឬស្សីកែវដដែល ព្រោះតែកន្លងមកគេបានឃើញអស់លោកមន្ត្រី សាលា ខណ្ឌឬស្សី កែវ គឺហាក់បីជាសកម្មខ្លាំងពេកណាស់ នៅក្នុងការទប់ស្កាត់សកម្មភាពពលរដ្ឋតវ៉ារឿងដីធ្លីនេះ ។

បើយោងតាមប្រភពពីមន្ត្រី ខណ្ឌឫស្សីកែវ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នេះ អាជ្ញាធរខណ្ឌឫស្សីកែវបាន អះអាងថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ឈ្មោះ ព្រំ បូរ បានធ្វើការរារាំងការអនុវត្តន៌ វិធានការរដ្ឋបាល របស់សាលាខណ្ឌឫស្សីកែវ ហើយក្រុមការងារបានអញ្ជើញគាត់មកសាលាខណ្ឌ ដើម្បីធ្វើការពន្យល់ និងណែនាំ អំពីផ្លូវច្បាប់ ប៉ុន្តែ ឈ្មោះ ព្រំ បូរ បានសម្តែងធ្វើជាឈឺធ្ងន់ធ្ងរ និង ដេកសន្លប់ស្តូកស្តឹងក្នុងបន្ទប់ប្រជុំ ដោយមាន រថយន្តសង្គ្រោះបន្ទាន់មកទទួលភ្លាមៗ ។

ដោយឡែក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក បានលើកឡើងរកឃើញថា មន្ត្រីខណ្ឌ ឫស្សីកែវ បានចាប់បង្ខាំង និងវាយដំលោក ព្រំ បូរ ជាអ្នកតវ៉ាបញ្ហាដីធ្លីនៅតំបន់អភិវឌ្ឍន៍ឫស្សីកែវ បណ្តាល ឲ្យ សន្លប់ នៅក្នុងបន្ទប់ប្រជុំសាលាខណ្ឌឫស្សីកែវ ។ លោក អះអាងថា នឹងធ្វើរបាយការណ៍បន្ទាន់មួយ សុំគោល ការណ៍ពីរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការចាត់វិធានការច្បាប់ ។

តាមរយៈហ្វេសប៊ុកផេក កាលពីថ្ងៃទី២១ ខែកុម្ភៈ ២០២០ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង សមាជិកឧត្តម ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ផងនោះ លើកឡើងថា លោកបានដឹកនាំមន្ត្រីជំនាញសហការជាមួយមន្ត្រី ទីស្ដីការគណៈរដ្ឋមន្រ្តី ចុះបេសកកម្មភ្លាមៗ ក្រោយទទួលបានតម្រុយជារូបថត ដែលលោកព្រំ បូរ ដេកសន្លប់ក្នុង បន្ទប់ប្រជុំសាលាខណ្ឌឫស្សីកែវ ។

យោងតាមសម្ដីគ្រូពេទ្យ គឺ ខោអាវក្នុងរូបដែលដេកសន្លប់ក្នុងសាលាខណ្ឌ គឺជាខោអាវរបស់លោក ព្រំ បូរ ដែល ជាភស្តុតាងបញ្ជាក់ថា លោកព្រំ បូរ ពិតជាត្រូវបានដេកសន្លប់ក្នុងសាលាខណ្ឌមែន ហើយកត្តានាំឲ្យមានគ្រោះ ថ្នាក់បែបនេះ គ្រូពេទ្យអះអាងថា មកពីប៉ះពាល់ជាមួយវត្ថុរឹង និង ហិង្សា ។

ប្រមុខបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បន្តថា ករណីនេះរូបលោកនឹងត្រូវលើកដាក់លើតុប្រជុំ ជាមួយរូបលោកនាយករដ្ឋមន្ត្រី នៅកិច្ចប្រជុំឆមាសខាងមុខនេះ ព្រោះវាលែងជាបញ្ហាដីធ្លីហើយ វាចូលទៅដល់ បញ្ហាអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ប្រព្រឹត្តផ្ទុយទៅនឹងការណែនាំរបស់ថ្នាក់ជាតិ ហើយប្រព្រឹត្តអំពើខុស ច្បាប់ប្រឆាំង លើសិទ្ធិមនុស្ស ។

ទោះជាយ៉ាងណាក្តី មហាជនជាច្រើនកំពុងរង់ចាំមើលថា តើសង្គមខ្មែរដែលប្រមុខថ្នាក់ដឹកនាំ បានស្រែកថា ជា
រជ្ជកាលអនុវត្តន៌នីតិរដ្ឋនេះ តើអាចមានយុត្តិធម៌ពិតទេ សម្រាប់សង្គមជាតិ ជាពិសេសសម្រាប់រាស្ត្រ ។

ទោះជាយ៉ាងណាក្តី អង្គភាពព័ត៌មានយើង រង់ចាំមើលចំណាត់ការរបស់ថ្នាក់ដឹកនាំ លើព័ត៌មានដ៏ក្តៅគកុកមួយ នេះ ផ្សាយជូនមហាជនជ្រាបនៅពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
341 នាក់
ម្សិលមិញ :
243 នាក់
សប្តាហ៍នេះ :
3949 នាក់
ខែនេះ :
12175 នាក់
3 ខែនេះ :
38353 នាក់
សរុប :
853986 នាក់