ថ្ងៃអង្គារ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
តើ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បង្ក្រាបទីតាំងសង្វៀនជល់មាន់ និងអាប៉ោងខុសច្បាប់ នៅច្រាំងចំរេះ២ ជាល្ខោនសម្តែងឲ្យក្មេងមើលឬយ៉ាងណា បានជាបិទហើយបើកវិញយ៉ាងអញ្ចឹង
Wed,26 February 2020 (Time 07:47 PM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 1459នាក់)

កាន់តែរងនូវការខ្លាំងឡើងៗហើយ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បង្ក្រាបទីតាំងសង្វៀនជល់មាន់ និង លេងអាប៉ោងខុសច្បាប់មួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ខ១ សង្កាត់ច្រាំងចំរេះ ២ ខណ្ឌឬស្សីកែវ រាជ ធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២០ នោះ គឺត្រឹមតែមួយរយៈប៉ុណ្ណោះ ស្រាប់តែឥឡូវបើកដំណើរការ
លេងឲ្យកក្រើកលើសពេលមុន ហើយល្បីថា បានជូនប្រយោជន៌ជូនខណ្ឌហើយទៀតផង ។

សេចក្តីរាយការណ៌មួយបានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ មានក្រុមអ្នកសារព័ត៌ជា ច្រើនអង្គភាព បានចុះទៅដល់ទីតាំងសង្វៀនជល់មាន់ និងលេងអាប៉ោងខុសច្បាប់ ដែលមានទីតាំងដូចពីខាងដើម
ហើយពេលនោះ ក្រុមអ្នកលេងមាន់ និងអាប៉ោងជាច្រើន បានលើកឡើងថា ចប់តែម្តងអស់លោកអ្នកកាសែតទាំង អស់នេះ ក៏ពូកែដឹងអីដឹងម៉្លេះ ពួកគេទើបតែចាត់ចែងជូនខាងសមត្ថកិច្ចខណ្ឌទើបតែហើយ ឥឡូវនេះស្រាប់តែអ្នក
កាសែតរាប់សិបអង្គភាពចុះមកថត ហើយបើចង់ថតអីថតទៅ ថតឲ្យអស់ចិត្តតែម្តងទៅ សមត្ថកិច្ចខណ្ឌឲ្យលេង អ្នកកាសែតបែរជាមកថត យ៉ាប់ណាស់ ។

ការខឹងសម្បាររបស់ក្រុមអ្នកញៀនល្បែង គឺកំពុងតែសបញ្ជាក់ថា លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បង្ក្រាប ទីតាំងសង្វៀនជល់មាន់ និងលេងអាប៉ោងខុសច្បាប់កន្លងមកនេះ គឺត្រឹមតែជាការសម្តែងគ្មានប្រសិទ្ធិភាពអ្វីបន្តិច ព្រោះថា ទីតាំងដែលខ្លួនបង្ក្រាបគួរណាស់តែអាជ្ញាធររដ្ឋអំណាចមូលដ្ឋានទទួលខុសត្រូវ ក្នុងការរួមចំណែកទប់ ស្កាត់សកម្មភាពបទល្មើសទាំងអស់នេះ ប៉ុន្តែផ្ទុយទៅវិញ ក្រុមអ្នកញៀនល្បែងកាន់តែចូលទៅលេងឲ្យគគ្រឹក គគ្រេង ហើយប្រកាសឲ្យក្តែងៗថា បានដោះប្រយោជន៌ឲ្យសមត្ថកិច្ចខណ្ឌហើយទៀតផងនោះ តើរាល់សកម្មភាព ទាំងអស់នោះកន្លងមក តើវាជាការសម្តែងរបស់លោក ជា ពិសី ឬក៏យ៉ាងណា?

គួរបញ្ជាក់ថា ការណែនាំរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ កន្លងមក គឺមាន បំណងការពារសន្តិសុខជូនប្រជាពលរដ្ឋ ទប់ស្កាត់ឲ្យបាននូវចោរកម្ម ចោរលួច ឆក់ប្លន់ ដែលកើតឡើងជាយថា ហេតុ ព្រោះតែជនល្មើសមួយចំនួនញៀនទៅនឹងល្បែងខុសច្បាប់ទាំងអស់នេះ នៅពេលដែលញៀនកាន់តែខ្លាំង
ហើយគ្មានលុយលេងភ្នាល់ ទើបពួកគេសម្រេចធ្វើសកម្មភាពឆក់ប្លន់ និងអំពើហឹង្សា ក្នុងគ្រួសារនានា ហើយកន្លង មកលោក ឃួង ស្រេង ក៏តែងតែមានជំនឿចិត្តលើសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានក្នុងការការពារឲ្យបានសន្តិសុខគោល នយោបាយភូមិឃុំមានសុវត្តិភាព ប៉ុន្តែផ្ទុយទៅវិញបើអាជ្ញាធរខណ្ឌឬស្សីកែវ ដែលមានរូបលោក ជា ពិសី ជាថ្នាក់ ដឹកនាំ ទន់ជ្រាយតែយ៉ាងចឹង ទុកឲ្យសកម្មភាពបទល្មើសដែលខ្លួនបង្រ្កាបហើយ កើតលេងយ៉ាងគគ្រឹកគគ្រេងលើស ដើមវិញនោះ តើប្រសិទ្ធិ ភាពរបស់ខណ្ឌមួយនេះ អាចឲ្យពលរដ្ឋមានជំនឿចិត្ត និងកក់ក្តៅបានរបៀបម៉េចទៅ ។

ទោះជាយ៉ាងណា អង្គភាពព័ត៌មានយើង និងរង់ចាំយកចំណាត់ការរបស់អាជ្ញាធរខណ្ឌឬស្សីកែវ ក្រោមកណ្តាប់ដៃ លោក ជា ពិសី ផ្សាយជូនមហាជនជ្រាបនៅពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
460 នាក់
ម្សិលមិញ :
367 នាក់
សប្តាហ៍នេះ :
3994 នាក់
ខែនេះ :
17102 នាក់
3 ខែនេះ :
40301 នាក់
សរុប :
867586 នាក់