ថ្ងៃអាទិត្យ ទី២៦ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ថ្មីទៀតហើយ ដីព្រៃរាប់រយហិកតាជាប់ទៅនឹងទីតាំងដែនជម្រកបរិស្ថានព្រៃឡង់ខេត្តក្រចេះ ត្រូវក្រុមឈ្មួញនាំគ្នា លួចឈូសឆាយក្លាយជាវាលរហោឋាន ចំណែកឯសមត្ថកិច្ច ឆ្លើយទម្លាក់ដាក់ឲ្យគ្នាឡើងរវាម
Thu,27 February 2020 (Time 09:16 PM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 1134នាក់)

គួរឲ្យហួសចិត្តជាពន់ពេកណាស់នៅពេលដែលក្រុមឈ្មួញទុច្ចរិតនាំគ្នាប្រើគ្រឿងចក្រឈូសឆាយយកដីព្រៃរបស់ រដ្ឋមួយទាំងមូលស្ទើរតែក្លាយទៅជាវាលរហោឋានទៅហើយនោះ ក្រុមអ្នកសារព័ត៌មានខលរាយការណ៌ជំរាប អស់លោកសមត្ថកិច្ច ទីបំផុតពួកគាត់លើកឡើងឆ្លើយដាក់គ្នាឲ្យទទួលខុសត្រូវឡើងរវាម ក្លាយជាការលើកឡើង របស់ប្រជាពលរដ្ឋក្នុងស្រុកព្រែកប្រសព្វថា ចប់ហើយ បើតែយ៉ាងនឹង អាជ័យធ្លាក់ទឹក ហៃអើៗ មិនខានទេ ។

សេចក្តីរាយការណ៌មួយបានប្រាប់ឲ្យអង្គភាពព័ត៌មានយើងដឹងថា អស់រយៈពេលប៉ុន្មានថ្ងៃនេះ គេបានឃើញក្រុម
គ្រឿងចក្រចូលឈូសឆាយទន្ទ្រានយកដីរដ្ឋយ៉ាងសម្បើមរាប់រយហិកតា ដែលមានទីតាំងស្ថិតនៅចំណុចទំនប់ស្រែ ចាម ចំណុច កដប និងចំណុចអូរបេង ស្ថិតនៅក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលជាទីតាំង
តំបន់ស ជាប់ទៅនឹងដែនជម្រកព្រៃឡង់ ត្រូវបានឈូសឆាយទាំងស្រុងក្លាយជាវាលរហោឋានទៅហើយ ប៉ុន្តែសមត្ថ កិច្ចជំនាញពាក់ព័ន្ធ គេមិនឃើញមានស្ថាប័នណាចុះបង្ក្រាបសោះតែម្តង ។

បើតាមប្រភពពីក្រុមអ្នកបើកគ្រឿងចក្របានឲ្យដឹងថា ការឈូសដីនេះ គឺមានមេការចំនួន២នាក់ ជាអ្នករៀបចំ សម្របសម្រួលឲ្យគ្រឿងចក្រអាចធ្វើសកម្មភាព ទីមួយឈ្មោះ វេ និងទីពីរ ឈ្មោះ និងម្នាក់ទៀតឈ្មោះ សុផាត អតីតជាមន្ត្រីប៉េអ៉ឹម នៅឃុំជ្រោយបន្ទាយជាអ្នករៀបចំ ទើបបានជាពួកគេដំណើការបានយ៉ាងរលូនយ៉ាងនឹង ។

សម្រាប់ព័ត៌មានដ៏ក្តៅគគុកនេះផងដែរនោះ ភ្នាក់ងារព័ត៌មានយើងបានទំនាក់ទំនងទៅរូបលោក ប៊ុយ រតនា ដែល ជានាយផ្នែករដ្ឋបាលព្រៃឈើ គាត់ហាក់បីដូចជារុញច្រានថា ដីនេះប្រហែលជានៅក្នុងដែនជម្រកព្រៃឡង់ទេ ជា សមត្ថកិច្ចមន្ត្រីបរិស្ថានទទួលខុសត្រូវ ព្រោះមិនច្បាស់លាស់នៅស្រពិចស្រពិល ចំណែករីឯលោក ឌូង ឆាយសា វុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ លើកឡើងថា ប្រហែលជាដីនឹង មិនមែនជាដីជម្រកព្រៃឡង់ ទេ ព្រោះមិន បានមើលផែនទីច្បាស់លាស់ ដែលជាចេតនារុញចុះរុញឡើង មិនអើពើ ។ ដោយឡែកលោក ហង្ស ចាន់ឌី អភិ បាលស្រុកព្រែកប្រសព្វ គ្រាន់តែដឹងថា លេខអ្នកសារព័ត៌មានខលចូល គឺអត់ទទួលលេខទូរស័ព្ទតែម្តង ។

ទោះជាយ៉ាងណា ទីតាំងដីនេះ គឺត្រូវប្រជាពលរដ្ឋលើកឡើងថា ជាដីចំណុចតំបន់ស ជាប់ព្រៃឡង់ គួរណាស់ត្រូវ មន្ត្រីជំនាញការពារ ផ្ទុយទៅវិញបើមន្ត្រីជំនាញមួយៗ ឆ្លើយដាក់គ្នាឲ្យរវាមតែចឹងនោះ តើមិនរលាយហិនហោច អស់ហើយទេ សម្បត្តិព្រៃឈើធម្មជាតិស្រុកខ្មែរ ។

សម្រាប់ព័ត៌មានដ៏ក្តៅនេះផងដែរ ចំណែក លោក ហាក់ វិបុល ប្រធានបរិស្ថានដែនជម្រកព្រៃឡង់ បានទទួល ទូរស័ព្ទ ហើយអះអាងថា រូបលោកនឹងឲ្យកម្លាំងរបស់លោកចុះទៅមើល នៅពេលឆាប់ៗនេះ ។

ទោះជាយ៉ាងណា អង្គភាពព័ត៌មានយើង នឹងព្យាយាមយកព័ត៌មានច្បាស់ការផ្សាយជូនមហាជនជ្រាបនៅពេល ខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកកែវ ផាន មេគយប្រចាំច្រកទ្វារព្រំដែនភ្នំដិន កំពុងល្បីរឿងដាក់មន្រ្តីគយនិងជនសុីវិលប្រមូលលុយតាមផ្លូវ ផ្ទុយនីតិវិធីប្រមូលពន្ធគយ ច្របាច់កអ្នករកសុីម៉ាគែរ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញ​តូច ធំ ដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
41 នាក់
ម្សិលមិញ :
582 នាក់
សប្តាហ៍នេះ :
2771 នាក់
ខែនេះ :
11299 នាក់
3 ខែនេះ :
30049 នាក់
សរុប :
705829 នាក់