បញ្ចូលខ្យល់លើសចំនួនបណ្តាលឲ្យផ្ទុះធុងខ្យល់ ផ្អើលទាំងព្រឹកបណ្តាលឲ្យបុរសម្នាក់បានរងរបួសធ្ងន់ដោយដាច់ជើងខាងឆ្វេង ។ហេតុកាដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៧ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២០ នៅចំណុចភូមិពោធិ៍ទាប ឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ។បើតាមរបាយការណ៏របស់ស្នងការដ្ឋានគបាលខេត្តព្រះវិហារ បានឲ្យដឹងថា ហេតុដែលបង្កឲ្យមានករណីនេះកើតឡើងនោះ បើតាមសមត្ថកិច្ចវិនិច្ច្ឆ័យថា មូលហេតុបញ្ចូលខ្យល់ពេញលើសចំនួន ទើបបង្កឲ្យមានការផ្ទុះតែម្តងទៅ ។គួរបញ្ជាក់ផងដែរថា បុរសដែលជាជនរងគ្រោះខាងលើមានឈ្មោះ ទុយ ធារ៉ា ភេទប្រុស អាយុ៣៦ ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិឃុំ នឹងស្រុក កើតហេតុខាងលើ ។ ក្រោយកើតហតុត្រូវបានបងប្អូនសាច់ញាតិ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក១៦ មករា ខេត្តព្រះវិហារ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
វីដែអូ
ចំនួនអ្នកទស្សនា