កាលពី ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ ដែលរួម ដំណើរដោយលោកប្រធានមន្ទីរពាក់ពន្ធ័ក្នុងខេត្តព្រះវិហារផងដែរនោះ បានអញ្ជើញ ចុះពិនិត្យ និងនាំ យកឈើចំនួន ២៤៣ ម ៣,៦៦៣ ប្រគេន ជូនព្រះគ្រូចៅអធិការ និង គណៈកម្មការវត្តប្រាសាទព្រះខ័ន (ហៅ វត្តតាសែង ) ដែលស្ថិតនៅ ក្នុងឃុំ រណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ សម្រាប់កសាងសមិទ្ធ ផលនានាក្នុងប្រាសាទព្រះខ័ន ដែលវត្តខាងលើនេះកំពុងមានការខ្វះខាត ក្នុងនោះដូចជា ព្រះវិហារ បិត ជញ្ជាំង និងក្រាលបាត អំពីឈើ សាងសង់កុដិចំនួន១២ បន្ទប់ បេតុងបិត និងក្រាលឈើសាងសង់សាលា ទទួលភ្ញៀវ និងឈើសាលាឆាន់ បិតក្រាលឈើ សារមន្ទីរ បិតក្រាលឈើ ។ លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ បានបញ្ជាក់បន្ថែមទៀតថា ឈើដែល បានប្រគេននាពេល នេះ គឺ តម្រូវឱ្យតែវត្តខាងលើនេះ តែមួយគត់ដើម្បី ទុកអោយព្រះចៅអធិកាវត្តខាងលើសម្រាបចាត់ចែង។មិនមែនជនណាម្នាក់ មកចាត់ចែងសាង សង់ជំនួសព្រះគ្រូបញ្ញាសីលញាណនាតសុផានិត ដែលជាទី ព្រឹក្សាផ្ទាល់សម្តេចសង្ឃមហាសុមេធាធិបតី នន្ទ ង៉ែត នោះបានទេ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា