នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ អង្គភាពព័ត៌មានយើងទទួលបានការស្នើសុំពីរូបលោកស្រី ហ៊ុល មុំ និងក្រុម គ្រួសារ ឲ្យជួយពាំនាំទុក្ខលំបាករបស់ពួកគាត់ទាំងអស់គ្នា ជំរាបជូនថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ដើម្បីផ្តល់ឧិកាសឲ្យពួកគាត់បានបន្តការលក់ដូរនៅលើដីចំណីផ្លូវ ដោយពួកគាត់អះអាងថា ដីនេះ គឺពួកគាត់បានគ្រប់គ្រង និងកាន់កាប់តាំងពីឆ្នាំ ១៩៧៩ មកម៉្លេះ ។លោកស្រី ហ៊ុល មុំ បានឲ្យដឹងថា ដីមួយកន្លែងដែលរដ្ឋត្រូវបានយកធ្វើពង្រីកផ្លូវនេះ គឺពីមុនជាដីកម្មសិទ្ធិរបស់លោកស្រីកាន់កាប់តាំងពីឆ្នាំ ១៩៧៩ មកម៉្លេះ ដែលមានទីតាំងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ ប៉ុន្តែក្រោយមកនៅឆ្នាំ២០១១ រដ្ឋាភិបាលត្រូវយកដីមួយចំនួនដែលនៅក្បែរៗផ្លូវមកអភិវឌ្ឍន៌ពង្រីក ផ្លូវ២៥ម៉ែត្រ សងខាង ។ការកំណត់ពង្រីកផ្លូវនេះ គឺបានប៉ះចំលើផ្ទះរបស់លោកស្រី និងក្រុមគ្រូសារទាំងស្រុង ដែលជាហេតុធ្វើឲ្យរូប លោកស្រី និងកូនៗ បាត់បងទីជម្រករស់នៅទាំងស្រុង ។ លោកស្រីបានអះអាងថា រូបលោកស្រី មិនទាន់ទទួ បានសំណងនៅឡើយទេ គឺបានត្រឹមតែជាប្រាក់ឧបត្ថម្ភពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន ៥៦០ដុល្លា ចុច ៨០សេនតែប៉ុណ្ណោះ ប៉ុន្តែផ្ទះរបស់លោកស្រី គឺត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ វាយកំទេចចោលទាំង ស្រុង ។ បច្ចុប្បន្ននេះ រូបលោកស្រីនៅមិនទាន់មានទីស្នាក់អាស្រ័យ លក់ដូរដើម្បីចិញ្ចឹមខ្លួន និងគ្រួសារនៅឡើយទេ គឺមានតែក្តីសង្ឃឹមថា អាជ្ញាធរ ថ្នាក់ខណ្ឌ ថ្នាក់ក្រុង ព្រមអនុញ្ញាតឲ្យរូបស្រី អាចបន្តលក់ដូរបានជាបណ្តោះ អាសន្ន ដូចគេឯងផង ព្រោះពលរដ្ឋជាច្រើនដែលលក់ដូរបណ្តោះអាសន្ននៅលើដីចំណីផ្លូវដូចគ្នា គឺមិនធ្លាប់ ឃើញមានសមត្ថកិច្ចណាមួយ រំខានពួកគាត់នោះទេ ដោយឡែកតែរូបលោកស្រី គឺចុះអនុវត្តន៌វាយកំទេចនេះ វាយកំទេចនោះឲ្យតែរហូត ។សម្រាប់ព័ត៌មានស្នើសុំនេះផងដែរ លោក ហែម ដារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យដឹងថា ជាការពិតនោះ រាជរដ្ឋាភិបាលចាំបាច់ត្រូវអភិវឌ្ឍន៌ពង្រីកផ្លូវជាតិលេខ៣ ដែលមានផ្ទៃទំហំដល់ ទៅ៦០ម៉ែត្រ ដោយឡែកទីតាំងក្បែរនឹងរង្វង់មូល ព្រោះតែពិនិត្យឃើញថា វាប៉ះពាល់ដល់ ពលរដ្ឋពលរដ្ឋច្រើន ទើបថ្នាក់លើ សម្រេចពង្រីកផ្លូវទំហំត្រឹម ៥០ ម៉ែត្រប៉ុណ្ណោះ ។ជាការពិតណាស់ ពលរដ្ឋដែលរស់នៅលើដីចំណីផ្លូវ គឺរដ្ឋមិនមានសំណងឲ្យនោះទេ ដោយឡែកមានត្រឹមប្រាក់ ឧបត្ថម្ភប៉ុណ្ណោះ បើទោះជាយ៉ាងណាក្តី ផ្លូវចាំបាច់ត្រូវតែពង្រីកឲ្យបានសម្រេចតាមទិសដៅរបស់រាជរដ្ឋាភិ បាល ។ សម្រាប់អ្នករស់នៅលើដីចំណីផ្លូវជាបណ្តោះអាសន្ន មិនយូរមិនឆាប់ នឹងត្រូវរុះរើដូចគ្នា ប្រសិនបើអ្នក ធ្វើផ្លូវគេឈូសពង្រីកទៅដល់ពួកគាត់ ។ទោះជាយ៉ាងណាមហាជនជាច្រើន ព្រោះតែមានក្តីអាណិតអាសូរដល់ទុក្ខលំបាករបស់លោកស្រី ហ៊ុល មុំ សូមសំណូមពរ សូមលោកអភិបាលខណ្ឌពោធិ៍សែនជ័យ ជាពិសេសគឺរូបលោក ឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានីភ្នំពេញ ដែលធ្លាប់តែមានសណ្តានចិត្តល្អ ជួយទុក្ខលំបាករបស់ពលរដ្ឋ សូមមេត្តាជួយ ឲ្យរូបស្រី ហ៊ុល មុំ និងកូនៗ បានបន្តលក់ដូរជាបណ្តោះអាសន្ននៅលើទីតាំងរបស់គាត់ផង ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()
វីដែអូ
ចំនួនអ្នកទស្សនា