ថ្ងៃអង្គារ៍ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
នុះថាមែនៗ !.. ពលរដ្ឋលាន់មាត់ពេញស្រុកចិត្របុរីថា រត់ល្អមើលជាងគេថតកុនទៀត ក្រុមអ្នកញៀនល្បែងជល់ មាន់ និងលេងអាប៉ោងខុសច្បាប់ ពេលកម្លាំងអធិការនគរបាលស្រុក ចុះបង្ក្រាប
Mon,16 March 2020 (Time 10:37 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 1074នាក់)

ចឹងបានតែគេថា ល្បែងតែងផ្សងទៅលើសំណាង មានពេលហេង មានពេលស៊យ ហើយបើហេងវិញនោះ គឺការ ឈ្នះល្បែងបានលុយញាត់ហោប៉ៅផឹកស៊ីស្រីញីអូនបង ត្រសងគ្នាអង្រុនជើងតាមតុ ឬក៏តាមខារាអូខេ ដោយ ឡែកតែអារឿងស៊យវិញនោះ គឺថាមានដល់ទៅពីរបែបឯណោះ គឺទី១ ការភ្នាល់ចាញ់អស់លុយពីខ្លួន ហើយទី ២វិញ គឺត្រូវសមត្ថកិច្ចកម្លាំងនគរបាលចុះបង្ក្រាប គឺត្រូវអស់ព្រលឹងពីខ្លួនរត់បាតជើងឲ្យសព្រាត ដូចកណ្តុរឃើញ ឆ្មាយ៉ាងអញ្ចឹង ។ យ៉ាងណាមិញ ក្រុមអ្នកញៀនទៅនិងល្បែងភ្នាល់ចាក់លុយស៊ីសងជល់មាន់ និងលេងអាប៉ោង ខុសច្បាប់ ដែលត្រូវបានសមត្ថកិច្ចនគរបាលស្រុកចិត្របុរី ធ្វើការបង្ក្រាបនេះតែម្តង គឺត្រូវគេនិយាយថា រត់ឲ្យ
ហុយដីសំពោង ល្អមើលខ្លាំងណាស់ ។

មានសេចក្តីរាយការណ៌ បានប្រាប់ឲ្យអង្គភាពព័ត៌មានយើងដឹងថា កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០២០ ម្សិលមិញនេះ ទីតាំងសង្វៀនជល់មាន់ និងលេងអាប៉ោងខុសច្បាប់មួយកន្លែង ស្ថិតនៅចំណុច
ដើមស្វាយ ក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានកម្លាំងអធិការនគរបាលស្រុកចិត្របុរី បានធ្វើការឆ្មក់ បង្ក្រាប ។

នៅក្នុងសកម្មភាពបង្ក្រាបក្រុមអ្នកញៀនល្បែងទាំងអស់នេះ គេបានឃើញក្រុមអ្នកលេងទាំងអស់ បានរត់ចែក ជើងគ្នាឲ្យសព្រាតកាត់ព្រៃហុយដីឲ្យសំពោង មើលទៅគួរឲ្យល្អមើលខ្លាំងណាស់ ដោយម្នាក់ៗរត់យកតែរួចខ្លួន បើ ទោះ ជាមានសម្ភារៈអ្វីនៅសល់ក្នុងទីតាំងសង្វៀន ក៏ពួកគាត់ភ្លេចអស់ អត់ខ្វល់អ្វីសោះតែម្តង ។

ជាលទ្ធផលបឋមក្រោយពេលដែលកម្លាំងអធិការនគរបាលបង្ក្រាប គឺប្រមូលបានវត្ថុតាងមួយចំនួន ក្នុងនោះដូច ជាមាន់ ងាប់ និងស៊ុំជល់មាន់ ព្រមទាំងម៉ូតូប្រមាណ១០គ្រឿង ហើយសម្ភារៈព្រមទាំងវត្ថុតាងទាំងអស់នោះ គឺបាន យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី រង់ចាំសាម៉ីខ្លួនម្ចាស់ម៉ូតូ ចូលខ្លួនដោះស្រាយ ។

នេះគឺជាយុទ្ធនាការមួយរបស់អធិការស្រុកចិត្របុរី ដែលស្វាគមន៌យ៉ាងរាក់ទាក់ ចំពោះអ្នកលេងល្បែងខុសច្បាប់ ដែលធ្វើឲ្យពួកគាត់បានស្គាល់អំពីចំណាត់ការរបស់សមត្ថកិច្ចអនុវត្តន៌ខ្លះៗផង កុំឲ្យចេះតែហ៊ានខ្លាំងពេក ៕

ព័ត៌មានគួរចាប់អារម្មណ៍

រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
225 នាក់
ម្សិលមិញ :
568 នាក់
សប្តាហ៍នេះ :
3893 នាក់
ខែនេះ :
12761 នាក់
3 ខែនេះ :
42893 នាក់
សរុប :
883078 នាក់