ថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ចប់ហើយពលរដ្ឋខ្មែរ កំពុងតែភ័យអារឿង វីរុសកូរ៉ាណ COVID 19 ផង ឥឡូវនេះ មានអាកុលក្លែងក្លាយលក់តាមទី ផ្សារទៀត សំណាងណាស់ជំនាញកាំកុងត្រូលបានដឹង ចុះអាកន្លែងអត់បានដឹងវិញនោះ មិនចប់ទេឬយ៉ាងម៉េច សុខភាពមនុស្សយើង
Thu,19 March 2020 (Time 06:39 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 1174នាក់)

មន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងរាជធានីភ្នំពេញ នៃក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ បានបន្តចុះត្រួតពិនិត្យនៅតាមឱសថស្ថាននានា នៅក្បែរផ្សារអូឡាំពិក ដោយក្នុងប្រតិបត្តិ ការនោះ បានរឹបអូសអាកុលក្លែងក្លាយជាច្រើនលីត្រ ពីឱសថស្ថានមួយកន្លែង ខណៈកំពុងដាក់លក់នោះ។

លោកគង់ វុទ្ធី បានឲ្យដឹងថា បន្ទាប់ពីមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋថា មានឱសថស្ថានមួយចំនួនបានលក់អាកុលក្លែងក្លាយ ហើយក្រុមការងាររបស់លោកបានធ្វើការឆែកឆេរ និងត្រួតពិនិត្យនៅបណ្តាឱសថស្ថានជាច្រើនកន្លែងនៅម្តុំផ្សារអូឡាំពិកនេះ ដោយប្រតិបត្តិការ នេះមានម្ចាស់ឱសថខ្លះបានសហការជាមួយក្រុមការងាររបស់លោក ហើយម្ចាស់ឱសថខ្លះមិនបានធ្វើកិច្ចសហការនោះទេ ។

ទាក់ទងនឹងប្រតិបត្តិការចុះត្រួតពិនិត្យនេះដែរ លោក គង់ វុទ្ធី បានឲ្យដឹងទៀតថា ក្រុមការងាររបស់លោកនឹងបន្តចុះត្រួតពិនិត្យ តាមឱសថស្ថានផ្សេងទៀតទាំងនៅក្នុងរាជធានី និងតាមបណ្តាខេត្តមួយនានានៅក្នុងប្រទេស ខណៈមានម្ចាស់ឱសថ ឬអាជីវករខ្លះ ឆ្លៀតឱកាស និយមបានដាក់លក់នូវអាកុល និងជែលលាងដៃក្លែងក្លាយ និងគ្មានប្រភពផលិតច្បាស់លាស់ ដើម្បីយកចំណេញច្រើន ដោយមិនគិតផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ព្រោះតែសម្លឹង
ឃើញការភ័យខ្លាចការរីករាលដាលនូវមេរោគខូវិត១៩ របស់ពលរដ្ឋកម្ពុជាយើង ។

ទោះជាយ៉ាងណាក្តី លោក គង់ វុទ្ធី ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ គប្បីទិញរបស់របរជាពិសេសអាកុល និងជែលលាងដៃ ឲ្យមានស្លាក់សញ្ញាសម្គាល់ត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ ដើម្បីជៀសវាងរបស់ក្លែងក្លាយ និងគ្មានគុណភាព ដែលជាហានីភ័យបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពរបស់យើង នៅ ពេលប្រើប្រាស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីចាក់ដីលុបបឹងនៅឃុំទំរីង ស្រុកសណ្តាន់ កំពុងបង្កើតក្តីបារម្ភពីផលប៉ះពាល់ដល់ពលរដ្ឋ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
375 នាក់
ម្សិលមិញ :
532 នាក់
សប្តាហ៍នេះ :
2603 នាក់
ខែនេះ :
14135 នាក់
3 ខែនេះ :
38427 នាក់
សរុប :
828192 នាក់