ថ្ងៃច័ន្ទ ទី០៥ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ក្រសួងមហាផ្ទៃអាចពិចារណា ថាតើមន្ត្រីណាខ្លះនៅពីក្រោយការសង្វៀនជល់មាន់ និងលេងអាប៉ោង ឃុំព្រែកកុយ ហៅស្ពាន២៣នេះ បានជាលោកវរៈសេនីយ៌ឯក ជា ជួន ស្ងាត់ស្ងៀមយ៉ាងនឹង
Mon,02 March 2020 (Time 08:57 PM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 1514នាក់)

បើទោះជាកន្លងមកបណ្តាញសារព័ត៌មានជាច្រើនបានធ្វើការចេញផ្សាយករណីល្បែងជល់មាន់ និងលេងអា ប៉ោងខុសច្បាប់ យ៉ាងណាក៏ដោយ គេនៅតែឃើញសមត្ថកិច្ច ជាពិសេស គឺអាជ្ញាធរដែនដី មិនអាចទប់ស្កាត់ និង ហាមទីតាំងល្បែងភ្នាល់ចាក់លុយស៊ីសងទាំងអស់នោះ ឲ្យបានមានប្រសិទ្ធិភាពប្រាកដប្រជានៅឡើយនោះទេ យ៉ាងណាមិញទីតាំងសង្វៀននៅក្នុងឃុំព្រែកកុយ នៅតែអាចចល័តលេងគៀងគរមនុស្សឲ្យភ្លូកទឹកភ្លូកដីដដែល ។

សង្វៀនជល់មាន់ដ៏ធំមួយកន្លែង ចូលត្រង់ស្ពាន២៣ ឋិតនៅក្នុង ឃុំព្រែកុយ ស្រុកកងមាស គឺក្លាយជាទីតាំងដុះ ស្លែទៅហើយ ដែលកំពុងធ្វើឲ្យប្រជាពលរដ្ឋជាច្រើននិយាយពេញៗមាត់ថា ការដែលសមត្ថកិច្ចមិនហានបង្ក្រាប ក្រុមមេវង់ល្បែងនេះ គេសង្ស័យថា ព្រោះតែអស់លោកមួយចំនួននោះខ្លាចបែកឆ្នាំងបាយ ក្រោមតុរបស់ពួកគេ ហើយមើលទៅ ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថៃ្ងអាទិត្យទី០១ ខែមីនា ឆ្នាំ២០២០នេះ នៅវេលាម៉ោងប្រម៉ាណ១ និង០០ នាទីរសៀល មានក្រុមអ្នកញៀនល្បែង កំពុងតែចាប់គូរមាន់ជល់ភ្នាល់ដាក់លុយ ហូរកញ្ជ្រៀង មិនរំខានអី ដល់រូបលោកវរៈសេនីយ៌ឯក ជា ជួន អធិការនគរបាលស្រុកកងមាសអ្វីបន្តិច ដែលកំពុងតែបានក្លាយជាមន្ទីល របស់ពលរដ្ឋលើកឡើងថា ក្រុមមេវង់ល្បែងស៊ីសងខុសច្បាប់នេះ សមត្ថកិច្ចមិនអាចធ្វើការបង្ក្រាបបាន ទំនង ប្រហែលជារូបលោកអធិការនគរបាលស្រុកកងមាស ពាក់ព័ន្ធទៅនឹងប្រយោជន៌ណាមួយចូលហោបៅ ហើយ ទេក៏មិនដឹង បានជាក្រុមអ្នកញៀននិងល្បែងជល់មាន់ និងអាប៉ោង នៅតែអាចបន្តសកម្មភាពបានយ៉ាងរលូន ដូច្នេះ ។

គួររំលឹកថា កន្លងមកគេតែងឃើញថ្នាក់ដឹកនាំកំពូលៗ តែងលើកយកចំណុចដ៏ក្ដៅគគុក នៃគោល នយោបាយ ភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច ដែលមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ច ក្នុងតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ ត្រូវ យកចិត្តទុកដាក់អនុវត្តន៍ ទប់ស្កាត់និងបង្ក្រាប ប្រកបដោយប្រសិទ្ធភាពខ្ពស់ ផ្ទុយទៅវិញទឹកដី ឃុំព្រែកកុយ ស្រុកកងមាសនេះ គឺនៅតែបន្តសកម្មភាពបានយ៉ាងគគ្រឹកគគ្រេង ដោយគ្រាន់តែចល័តចុះឡើងៗ ដូចថ្លុកល្ខោន ប៉ុណ្ណោះ ។

ទាក់ទិនទៅនឹងព័ត៌មាននេះ ផងដែរ លោកវរៈសេនីយ៌ឯក ជា ជួន អង្គភាពយើងមិនអាចទំនាក់ទំនងបាននៅឡើយទេ ក្នុងថ្ងៃនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
231 នាក់
ម្សិលមិញ :
1389 នាក់
សប្តាហ៍នេះ :
3422 នាក់
ខែនេះ :
15975 នាក់
3 ខែនេះ :
41305 នាក់
សរុប :
870548 នាក់