លោក គឹម សោភ័ណ្ឌ កន្លងមករូបលោកអះអាងថា ជាជនរងគ្រោះដោយសារបណ្តាញសារព័ត៌មានជាច្រើនបានធ្វើការផ្សព្វផ្សាយថា រូបលោកបិទផ្លូវសាធារណៈរបស់ប្រជាពលរដ្ឋនោះ ជាក់ស្តែងកាលពីថ្ងៃទី២៦ មីនា ឆ្នាំ ២០២០ ម្សិលមិញនេះ លោក គឹម សោភ័ណ្ឌ បានបង្ហាញអំពីទីតាំងទំនាស់ដីរបស់លោកផ្ទាល់ជាមួយរូបលោក អេង សុខហេង ដែលជាដើមចម នៃការដែលប្រព័ន្ធសារព័ត៌មាន ផ្សព្វផ្សាយខុសពីការពិត ។លោកបានអះអាងថា រូបលោកមិនបានបិទផ្លូវម្តងណាដូចទៅនឹងការផ្សាយចោទប្រកាន់នោះទេ អ្វីដែលជាដើម ហេតុ គឺក្រុមបុគ្គលពុករលួយមួយក្រុមបានទិញទំហុំ ពីរពាន់ប្រាំមួយរយហាសិបម៉ែត្រការ៉េ នៅពីក្រោយដីរបស់ លោក ដែលក្រុមនោះមានបំណងពុះដីឡូតិ៍លក់ដូចគ្នា ។វាមិនសមហេតុផលសោះ ព្រោះតែបក្សពួកសែស្រឡាយអ្នកធំ ពួកគេបានទាមទាឲ្យរូបលោកពុះកាត់ដីកម្មសិទ្ធិ លោក ឲ្យគេធ្វើផ្លូវសម្រាប់ពុះដីឡូតិ៍របស់គេលក់ ព្រោះទីផ្សារពួករបស់ពួកគេចាំបាច់ត្រូវការផ្លូវ ចេញចូលជាចាំ បាច់ ។ ការទាមទារបស់បុគ្គលលោក អេង សុខហេង គឺមិនយុត្តិធម៌ទេសម្រាប់លោក ដោយរូបលោក គឹម សោ ភ័ណ្ឌ អះអាងថា បើដីខាងក្រោយដីរបស់លោកនេះ មានផ្ទះត្រឹមតែមួយខ្នង ឬក៏មានទិន្នផលកសិផលអ្វីបន្តិច ក៏ រូបលោកមិនថាដែរ តែនេះនិយាយឲ្យចំទៅ ដីនៅខាងក្រោយដីរបស់លោក គឹម សោភ័ណ្ឌ នោះ គេត្រៀមនឹងពុះ ឡូតិ័លក់ ថែមទាំងលេចឮថា អ្នកទិញគេបានចំណាយលុយរាប់លានដុល្លា សម្រាប់ទិញដីរបស់លោក អេង សុខ ហេង ទៀតផង ។ លោក គឹម សោភ័ណ្ឌ អះអាងថា រូបលោកយល់ព្រមឲ្យលោក អេង សុខហេង ធ្វើស្រែលើខ្នងរបស់លោក ប៉ុន្តែ សុំឲ្យលោក អេង សុខ ហេង ដកលុយចំណេញពីការលក់ដីរបស់ខ្លួននោះខ្ទង់ណាមួយ ដើម្បីចូលរួមចំណែក ឧបត្ថម្ភដល់អាជ្ញាធរមូលដ្ឋាន សម្រាប់ធ្វើផ្លូវ ធ្វើអណ្តូង ឬកសាងអ្វីមួយ ដែលជាប្រយោជន៌ពលរដ្ឋគឺគ្រប់គ្រាន់ ហើយ ចំណែករូបលោកវិញ រូបលោកមិនចង់បាននោះឡើយ គ្រាន់តែសុំឲ្យមានតម្លាភាព ក្នុងការដែលលោកចំ ណាយ លុយកសាងផ្លូវកន្លងមកជាប្រយោជន៌សង្គមផងនោះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា