មិនគួរសោះ ដើម្បីរកវិធីសាស្ត្ររកលុយបំពេញការសប្បាយខ្លួន បុគ្គលមួយចំនួនបានជ្រកក្រោមម្លប់សាសនា ប្រឹងសាងអំពើបាប បកប្រាស់មហាជន ជំរុញឲ្យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋត្រូវបានធ្លាក់ចូលទៅជាឧបករណ៌ស្ពានសាងទង្វើអាក្រក់របស់ពួកគេ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ សង្ឃក្លែងក្លាយមួយក្រុម ណាត់គ្នាដើរបិណ្ឌបាត ពេលបានបច្ច័យនាំគ្នាទិញគ្រឿងញៀនសំងំជក់ក្នុងផ្ទះសំណាក់ ហើយប្រហែលជាអស់ ល័ក្ខ នៅទីបំផុតត្រូវសមត្ថកិច្ចក្របួចបាន៧នាក់ ។ប្រភពពីសមត្ថកិច្ចស្រុកអង្គស្នួលបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៧ មីនា ឆ្នាំ២០២០ វេលាម៉ោង៧និង៣០នាទី នៅចំណុចផ្ទះសំណាក់ ម៉ា ហេង ភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល សមត្ថកិច្ចបានធ្វើការឆ្មក់បង្ក្រាបបានសង្ស័យក្លែងធ្វើជាព្រះសង្ឃបានចំនួន០៧នាក់ ក្នុងនោះ ទី១-ឈ្មោះ ទៀប សុខម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិត នៅភូមិខ្នុរ ឃុំកំពង់សឹង ស្រុកបាភ្នំ ខេត្តព្រៃវែង ។ ទី២-ឈ្មោះ សេះ ឌី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិត នៅភូមិវាលត្បាល ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត ។ ទី៣-ឈ្មោះ សន ឆឺត ភេទ ប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិព្រៃពី ឃុំស្រែជា ខាងជើង ស្រុកដងទង់ ខេត្តកំពត ។ ទី៤-ឈ្មោះ ច្រឹប មាន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិព្រៃពី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។ ទី៥-ឈ្មោះ ហ៊ុន រុន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិព្រៃពី ឃុំស្រែជាខាង ជើង ស្រុកដងទង់ ខេត្តកំពត។ ទី៦-ឈ្មោះ សន ទីន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិព្រៃ ពី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត និងទី៧-ឈ្មោះ ឈៀង ឆវី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខ របរបើកបរ នៅភូមិអូតាគី ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។ប្រភពបានបន្តថា មានប្រភពរាយការណ៌ប្រាប់ឲ្យដឹងថា នៅផ្ទះសំណាក់ខាងលើ មានមុខសញ្ញាគួរសង្ស័យ ទើប សមត្ថកិច្ចសហការជាមួយប៉ុស្តិ៍លំហាច ព្រមទាំងមានការចង្អុលបង្ហាញ ពីលោកស្នងការនគរបាលខេត្តផងនោះ ដោយទទួលបានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងរដ្ឋបាលសាលាស្រុក លោកមេឃុំលំហាច ចុះដល់ផ្ទះសំណាក់យីហោ (ម៉ា ហេង) ត្រួតពិនិត្យរកឃើញជនសង្ស័យចំនួន៧នាក់ ដែល មានឈ្មោះខាងលើ ហើយក៏បានធ្វើការឃាត់ខ្លួនភ្លាមៗ តែម្តង ។តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ពួកគេបានស្គាល់គ្នាតាមឆាត ហើយបានណាត់ជួបគ្នានៅ កំបូល ដោយជួលរថយន្តសំរាប់ដឹកខ្លួនដើរបិណ្ឌបាត្រក្នុង១នាក់ យកតម្លៃ២០.០០០រៀល ហើយខ្លួនចាប់ផ្តើម ដើរបិណ្ឌបាត្រ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ចាប់ពីផ្សារ ថ្នល់ទទឹង រហូតដល់កំបូល នៅពេលដែលបិណ្ឌ បាតបានហើយ ពួកគេបានប្តូរខោអាវនៅលើរថយន្ត ជាមនុស្សធម្មតាវិញ ។ ទោះជាយ៉ាងណា នេះជាទង្វើមួយដែលសង្គមខ្មែរមិនអាចនឹងទទួលយកទេ បុគ្គលទាំងឡាយណាដែលព្យាយាម បោកប្រាសអ្នកដ៏ទៃ ដោយយកសាសនា មកធ្វើជាស្ពានសាងអំពើបាបបែបនេះ ច្បាប់របស់ប្រទេស គួរតែផ្តន្ទា ទោសឲ្យបានធ្ងន់ធ្ងរ ទើបជាការគួរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅដែលមានដើមចមពីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ! (vojhotnews)
កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅ រាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ (vojhotnews)
កិច្ចប្រជុំបូកសរុបលទ្ធផលរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្រយ៉ូវ និងពិធីទទួលសមាជិកថ្មីចំនួន 400 នាក់ ()
លោក សំ សុវណ្ណារិទ្ធ អង្គុយចាំរាប់ក្បាលឡានតាមការ កំណត់យកលុយមិនញញើតអង្គភាពប្រឆាំងអំពើពលរលួយ កំពុងក្ដោបសេដ្ឋកិច្ចក្រៅប្រព័ន្ធច្បាប់ពង្រាយជនស៊ីវិលគ្រប់ច្រកល្ហក តាមច្រកទ្វារព្រំដែននានា ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង (vojhotnews)
ការគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយក្នុងពិស័យព័ត៌មាន ជាកត្តាសំខាន់សម្រាប់អ្នកសារព័ត៌មាន ()
វីដែអូ
ចំនួនអ្នកទស្សនា