ក្លាយជារឿងហួសចិត្តនិយាយតៗគ្នាថា ចប់តែម្តង លោក មឿង សារុន អធិការនគរបាលស្រុកសំរោង ស្រប ពេលដែលប្រទេសកំពុងរងនូវជម្ងឺវីរុសកូរូណាកូវីដ១៩ នោះ គេបានឃើញថ្នាក់ដឹកនាំជាច្រើនបានណែនាំសុំ ឲ្យអាជ្ញាធរមូលដ្ឋានជួយណែនាំពង្រឹងសុំឲ្យប្រជាពលរដ្ឋមានការថែរក្សាសុខភាព និងរក្សាលំនឹង នៅតាមផ្ទះ ឲ្យបានត្រឹមត្រូវ ផ្ទុយទៅវិញទីតាំងទឹកដីស្រុកសំរោង ដែលស្ថិតនៅក្រោមកណ្តាប់ដៃរបស់លោក មឿង សារុនបែរជាបណ្តែតបណ្តោយឲ្យមនុស្សឈ្លក់វង្វេង ញៀននឹងល្បែងភ្នាល់ស៊ីសងភ្លូកទឹកភ្លូកដី អត់ខ្វល់ពីការប្រឈម ទៅនឹងគ្រោះថ្នាក់នៅថ្ងៃមុខ អីបន្តិចសោះ ។តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅភូមិត្រពាំងខ្នា ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ នៅរាល់ថ្ងៃនេះ កំពុងបានបើកលេងល្បែងយ៉ាងសេរីគគ្រឹកគគ្រេងខ្លាំងណាស់ ក្នុងនោះគេល្បីថា បុរសម្នាក់ឈ្មោះ តាអួក គឺជាអ្នក រត់ការយកលុយចាយជាមួយសមត្ថកិច្ច ដែលធ្វើឲ្យប្រជាពលរដ្ឋជាច្រើននៅក្នុងមូលដ្ឋាន មានការព្រួយបារម្ភ អំពីសុខភាពជម្ងឺផ្លូវដង្ហើម វីរុសកូរូណាកូវីដ១៩ យ៉ាងខ្លាំង ព្រោះមិនដឹងថាអ្នកណាជាអ្នកណានោះទេ ឃើញ តែមនុស្សឈូទៅឈូមក លេងឲ្យកងរំពង ដែលមើលទៅខុសឆ្ងាយពីការណែនាំរបស់ថ្នាក់ដឹកនាំប្រទេស ឲ្យ ប្រុងប្រយ័ត្នអំពីសុខភាពខ្លាំងណាស់ ។ទាក់ទិននឹងព័ត៌មាននេះផងដែរ លោក មឿង សារុន អធិការស្រុកសំរោង បានអះអាងប្រាប់អ្នកសារព័ត៌មាន កាលពីព្រឹកមិញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នេះថា រូបលោកនឹងឲ្យកម្លាំងលោកចុះទៅស្រាវជ្រាវមើល ។ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំរោង សូមសំណូមពរដល់រូបថ្នាក់ដឹកនាំកំពូលៗ សូមមេត្តាជួយទប់ស្កាត់ក្រុម អ្នកញៀនល្បែងក្នុងទឹកដីរបស់គាត់ផង ព្រោះថា ពួកគាត់ទាំងអស់គ្នា ស្ទើរតែអស់ជនឿលើរូបលោក មឿង សារុន ក្នុងការបង្ក្រាបល្បែងស៊ីសងខ្លាំងពេកហើយ ។ទោះជាយ៉ាងណា អង្គភាពព័ត៌មានយើង នឹងព្យាយាមរង់ចាំការ រាយការណ៌ពីបងប្អូនប្រជាពលរដ្ឋក្នុងស្រុកសំ រោង ផ្សាយជូនមហាជន ជ្រាបបន្តនៅពេលខាងមុខ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា