នារីដ៏ស្រស់ស្អាតត្រូវជាកូនស្រីអតីតតារាកំប្លែងជើងចាស់ម្នាក់ នាយត្រដក់ បានចង.ក សម្លាប់ខ្លួនក្នុងផ្ទះសំ ណាក់យីហោ អាស៊ាន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០នាទីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅផ្ទះលេខ ១៤ បន្ទប់លេខ០៧ ជាន់ឡៅតឿ តាមបណ្តោយផ្លូវលេខ៤៧ ភូមិ៨ ស្ថិតក្នុងសង្កាត់ស្រះ ចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ នារីដែលបានចង.ក ធ្វើអត្ថឃាតនេះ មានឈ្មោះ វ៉ាន់ ដានីត ភេទស្រី ជនជាតិខ្មែរ អាយុ៣២ឆ្នាំ ស្រុកកំ ណើត នៅសង្កាត់លេខ៥ ភ្នំពេញ ទីលំនៅបច្ចុប្បន្នផ្ទះ៩អឺ១ ផ្លូវ៤៧ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។បើតាមក្រុមគ្រួសារសពបានឲ្យដឹងថា នារីដែលបានចង.ក សម្លាប់ខ្លួនខាងលើនោះ មានកូនហើយ គាត់ក៏មិន មានរឿងអ្វីធ្វើឲ្យគ្រួសារកត់សម្គាល់ថា នាងគិតខ្លីរហូតដល់ថ្នាក់ចង.ក សម្លាប់ខ្លួនបែបនេះដែរ ។ ក្រុមគ្រួសារបន្តថា នារីរងគ្រោះគាត់មិនបានចូលផ្ទះ៣ទៅ៤ថ្ងៃហើយ តែគាត់នៅទាក់ទងជាមួយក្រុមគ្រួសារ ធម្មតា ស្រាប់តែនៅរសៀលថ្ងៃកើតហេតុ ក៏បានទទួលដំណឹងថា គាត់បានចង.ក សម្លាប់ខ្លួនបាត់ទៅហើយ ។សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលដំណឹងខាងលើនេះ កម្លាំងជំនាញខណ្ឌ នឹងប៉ុស្តិ៍បានចុះដល់កន្លែងកើត ហេតុ និងរាយការណ៍ជូនព្រះរាជអាជ្ញា,ការិយាល័យបច្ចេកទេស វិទ្យាសាស្រ្ត, ការិយាល័យព្រហ្មទណ្ឌកំរិត ធ្ងន់ និងគ្រូពេទ្យកោសលវិច្ច័យរាជធានី ដើម្បីធ្វើកោសល្យវិច័យលើសព ហើយជាលទ្ធផលតាមព័ត៌មានប្រ មូលបាន និងការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ឋ គ្រូពេទ្យកោសលវិច័យរាជធានី ព្រម ទាំងការិយាល័យជំនាញបច្ចេកទេស នៅទីបំផុតបានបញ្ជាក់ សពពិតជាស្លាប់ដោយចង.ក ពិតប្រាកដមែន។ក្រោយពីពិនិត្យរួចសមត្ថកិច្ចជំនាញ បានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅតម្កល់ និងធ្វើបុណ្យតាមប្រពៃ ណីនៅវត្តទួលសន្តវ័ន្ត ហៅវត្តទួលអស់លោក ដែលស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()
វឌ្ឍនភាពសហគមន៍តំបន់ការពារធម្មជាតិដូនក្រី ជាជម្រកដល់សំខាន់សម្រាប់ជីវៈចម្រុះនិងធនធានធម្មជាតិដ៏មានតម្លៃ ()
វីដែអូ
ចំនួនអ្នកទស្សនា