បន្ទាប់ពីមានសេចក្តីរាយការណ៌ ពីប្រជាពលរដ្ឋក៏ដូចបណ្តាញសាព័ត៌មានក្នុងស្រុកមួយចំនួន បានធ្វើការចុះ ផ្សាយជាបន្តរបន្ទាប់កន្លងមក រឿងលោក សាយ សុភា ដែលត្រូវជាកូនបង្កើតរបស់លោក នុត សោភ័ណ្ឌ អភិ បាលស្រុកត្បែងមានជ័យ រឿងករណីជីកនឹងឈួសឆាយដីភ្នំគ្រាំងដូង ដែលជាដីសាធាណៈរបស់រដ្ឋ ដែលស្ថិត ក្រោមកាគ្រប់គ្រងរបស់លោក នុត សោភ័ណ្ឌ នៅថ្ងៃទី៨ ខែមេសារ ឆ្នាំ២០២០ កន្លង ទៅ ថ្មីៗនេះ លោក ប្រាក់ សុវណ្ណ អភិបាល នៃគណអភិបាលខេត្ត ព្រះវិហារ ក្នុងនាមរូបលោកជាប្រធានអនុគណៈកម្មការដោះ ស្រាយវិវាទដីធ្លីថ្នាក់ខេត្ត បានដឹកនាំកម្លាំងចម្រុះ អញ្ជើញចុះទៅពិនិត្យដល់ទីតាំងជាក់ស្តែងខាងលើនោះ ។ជាមួយនឹងកាចុះពិនិត្យទៅលើទីតាំងដីភ្នំ ដែលត្រូវកូនអភិបាលស្រុកជីកកាយយកមកធ្វើជាកម្មសិទ្ធទាំងបំពាន នោះ លោកអភិបាលខេត្តក៏បានមានប្រសាសន៏ថា រូបលោកនឹងបើកកិច្ចប្រជុំអនុកម្មការថ្នាក់ខេត្តមួយជា បន្ទាន់នៅរសៀលថ្ងៃដដែលនោះ ។គួរបញ្ជក់ផងដែរថា ក្រោយកិច្ចប្រជុំពិភាក្សាអនុគណៈកម្មការថ្នាក់ខេត្ត ជាលទ្ធផលជាក់ស្ដែងបើតាមការ បញ្ជាក់ ពីលោក យូ ចិន្តាយុត្តិ ប្រធានមន្ទីររ៉ែថាមពលខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់អ្នកសារព័ត៏មានយើង នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះថា ខាងជំនាញរបស់លោកបានពិនិត្យរកឃើញរណ្តៅដីដែល លោក សាយ សុភាបានជីកយកដីភ្នំខាងលើហ្នឹងដោយខុសទៅច្បាប់ មានរហូតដល់ទៅ១,០១៦ម៉ែត្រការ៉េ ឯណោះ ។លោកបានបញ្ជាក់ទៀតថា បុគ្គណាដែលធ្វើប្រតិបត្តិការជីកយករ៉ែ ដោយគ្មានអាជ្ញាបណ្ណ័ធនធានរ៉ែ ឬល្មើស ទៅលើមាត្រា៧ ឬមាត្រា៨ នៃច្បាប់នេះ ត្រូវផាកពិន័យជាប្រាក់ដោយក្រសួងរ៉ែ ចំនួនស្មើរនឹងពីរដងនៃតំលៃ ប៉ាន់ស្មាន ដែលបុគ្គល ឬបក្សពួកបានប្រព្រឹត្តនោះ ។លោកប្រធានមន្ទីររ៉ែ នឹងថាមពលខេត្តបានបញ្ជាក់ថា ទឹកប្រាក់ដែលមន្ទីររ៉ែនឹងថាមពលខេត្តត្រូវពិន័យនោះ គឺមានរហូតដល់ទៅជាង១៥លានរៀលឯណោះ ឬក៏អាចមានទោសជាប់ពន្ធនាគារ ពី១ឆ្នាំ ទៅ៥ឆ្នាំ ក្នុងកថា ខណ្ឌ័ទី១ នៃមារត្រានេះ បើសិនបុគ្គលប្រព្រឹត្តនោះមិនរាងចាលនោះទេ ។ តែបើទោះបីយ៉ាងណាក៏ដោយ ក្រុមប្រជាពលរដ្ឋ ដោយពួកគាត់សំដែងការសប្បាយចិត្ត នឹងត្រេកអរយ៉ាងខ្លាំង ដល់រូបលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក៏ដូចថ្នាក់ដឹកនាំបណ្តាប្រធានមន្ទីរ អង្គភាពទាំងអស់ ដែលបានបើកវាំងននមួយនេះ យកច្បាប់ជាគោលដើម្បីមកអនុវត្តន៏ ឲ្យមានតម្លាភាព រវាងបុគ្គលមានអំណាច ក៏ដូចប្រជាពលរដ្ឋសាមញ នាពេលនេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)
Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)
ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)
ករណីចាក់ដីលុបបឹងនៅឃុំទំរីង ស្រុកសណ្តាន់ កំពុងបង្កើតក្តីបារម្ភពីផលប៉ះពាល់ដល់ពលរដ្ឋ ()
វីដែអូ
ចំនួនអ្នកទស្សនា