រឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើលមួយ ក្រោយពេលជនសង្ស័យម្នាក់ ដែលបានចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនបានសម្រេច ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយនោះ នៅទីបំផុតជនសង្ស័យខាងលើ បានសម្រេចចិត្ត ចង.ក សម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំឃាំង របស់ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ យ៉ាងចម្លែក បង្កធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ ហើយមហាជនជាច្រើនកំពុងបាននាំគ្នាចាប់អារម្មណ៌យ៉ាងខ្លាំងផងដែរ ។គួររំលឹកថា ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ធ្វើការឃាត់ខ្លួននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ តាមពាក្យបណ្តឹងរបស់ប្រធានអង្គការស្គុត ដែលកូនស្រីបង្កើតរបស់ជនសង្ស័យបានរៀបរាប់ប្រាប់បុគ្គលិករបស់អង្គការស្គុតថា ឪពុករបស់ខ្លួន បានចាប់រំលោភនាងបានសម្រេច២ដង រួចមកហើយ ។ក្រោយពេលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យយកមកសាកសួរតាមចម្លើយហើយនោះ ឪពុកតិរិច្ឆានខាងលើបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោភកូនស្រីរបស់ខ្លួនពិតប្រាកដមែន ។បន្ទាប់ពីជនសង្ស័យបានសារភាពចម្លើយរួចរាល់ហើយ សមត្ថកិច្ចក៏បានកសាងសុំនុំរឿងចាត់ការតាមនិតិវិធី ដោយ ឆ្វេសប្រហែសទុកជនសង្ស័យនៅទីកន្លែងឃុំឃាំង ហើយប្រហែលដោយសារជនសង្ស័យមានការខ្មាស់អៀននិងទង្វើរ របស់ខ្លួន ដែលធ្វើមកលើកូនស្រីបង្កើតរបស់ខ្លួនហើយក៏មិនដឹង ទើបជនសង្ស័យបានសម្រេចចិត្ត ចង.ក សម្លាប់ខ្លួនក្នុងបន្ទប់ឃុំឃាំងតែម្តង ។នៅក្រោយពេលកើតហេតុ កម្លាំងការិយាល័យកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជា មួយនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានចុះមកពិនិត្យសព នៅក្នុងបន្ទប់ឃុំឃាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ។ហើយជាលទ្ធផល នៅក្រោយពេលពិនិត្យសពជនសង្ស័យខាងលើនេះរួចហើយនោះ សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា សពជនសង្ស័យខាងលើនេះ ពិតជាបានធ្វើអត្តឃាតសម្លាប់ខ្លួនឯង ពិតប្រាកដមែន ។ ទោះជាយ៉ាងណា មហាជនទូទៅ កំពុងបានធ្វើការរិះគន់ជាខ្លាំង ទៅលើសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី ២ថា មន្ត្រីនគរបាលប៉ុស្តិ៍ ដូចជាមានការធ្វេសប្រហេសពេកណាស់ហើយ ដែលបណ្ដោយឲ្យជនសង្ស័យ ចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ឃុំខ្លួនរបៀបនេះ ជាធម្មតា នៅទីតាំងឃុំឃាំង គឺគេមិនទុកវត្ថុអ្វី ក្រៅពីជនសង្ស័យ ដែលអាចជាមូលហេតុ ធ្វើអត្តឃាត ដូចករណីមួយនេះ នោះទេ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា