ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ពិធីប្រកាសតែងតាំងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនៈគីរី ក្រោមអធិបតីភាពលោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រី្តស៊ុន ចាន់ ថុល
Tue,28 April 2020 (Time 07:44 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 887នាក់)

ពិធីប្រកាសតែងតាំង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនៈគីរី ក្រោមអធិបតីភាពលោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រី្ត ស៊ុន ចាន់ ថុល ។

លោក សាយ សាមាន អតីតអនុប្រធានមន្ទីរ ត្រូវបានតែងតាំងជាប្រធានមន្ទីរសាធារណកាថ្មី បន្ទាប់ពីលោក ស៊ុន ប៉ូលីន ប្រធានមន្ទីរសាធារណការចាស់ ត្រូវប្ដូរទៅទទួលភារៈកិច្ចថ្មី នៅក្រសួងសាធារណការ និង ដឹក ជញ្ជូន។

នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ លោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំ ណែងប្រធានមន្ទីរថ្មី នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី។

ពិធីប្រកាសនេះ មានការចូលរួមពីសំណាក់ប្រតិភូក្រសួង លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត លោក ថង សាវុន អភិបាលខេត្តរតនគិរី ថ្នាក់ដឹកនាំ នៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត មន្ត្រីរាជការ នៃមន្ទីរសាធារណ ការ និងដឹកជញ្ជូន សរុបទាំងអស់ប្រមាណជា១០០ នាក់ ។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា វិស័យសាធារណការ និងដឹកជញ្ជូនជាវិស័យមួយ ដែលដើរតួយ៉ាងសំ ខាន់ក្នុងការទ្រទ្រង់ និងអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានភាពរឹងមាំ និងមាននិរន្តរភាព បើគ្មានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ គ្រប់ច្រកល្ហក ប្រទាក់ក្រឡាគ្នាដូចសរសៃឈាម តភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀតនោះទេ ក៏គ្មានការអភិ វឌ្ឍដែរ ជាក់ស្ដែងខេត្តរតនគិរី ជាខេត្តប្រកបដោយសក្ដានុពលមួយ អាចពង្រីកវិសាលភាពរបស់ខ្លួន មិនត្រឹម តែជាខេត្តអេកូទេសចរណ៍ប៉ុណ្ណោះទេ តែថែមទាំងជាខេត្តបោះជំហានទៅ ជាខេត្តមានឧស្សាហកម្ម ពាណិជ្ជ កម្មដ៏មានសន្ទុះរីកចម្រើនគួរឲ្យគត់សម្គាល់ផងដែរ ។

ក្នុងឱកាសនោះដែរ លោកក៏បានកោតសរសើ ដល់មន្ទីរសាធារណការខេត្ត ដែលខិតខំប្រឹងប្រែងបំពេញការងារ លើវិស័យសាធារណការ និងដឹកជញ្ជូនក្នុងខេត្តនេះ ឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយសង្ឃឹមថា បទ ពិសោធន៍ល្អៗ ទាំងនេះ និងត្រូវបានចែករំលែកដល់ថ្នាក់ដឹកនាំ និងមន្ត្រី រាជការមន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តរតនគិរី យកទៅអនុវត្តន៌បន្ត ។

ទន្ទឹមនោះលោករដ្ឋលេខាធិការបានផ្ដាំផ្ញើ លោក សាយ សាមាន ដែលត្រូវមកជំនួសប្រធានមន្ទីរចាស់ ត្រូវខិត ខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត ដើម្បីបន្តដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនឲ្យមានការរីកចម្រើន ថែមទៀត ស្របតាមការរីកចម្រើនរបស់ខេត្ត ជាពិសេស ត្រូវបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ប្រកបដោយ ភាពកក់ក្ដៅ ស្របតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺធ្វើឲ្យបានលឿន ហើយមានប្រសិទ្ធភាព និង តម្លាភាព ដើម្បីបន្ត ដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនឲ្យមានការរីកចម្រើនថែមទៀត ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកសុខ សុវិទ្យា អគ្គនាយករងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលអនុលោមតាមផែនការសកម្មភាព ឆ្នាំ២០២៥ ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោកសុខ សុវិទ្យា អគ្គនាយករងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលអនុលោមតាមផែនការសកម្មភាព ឆ្នាំ២០២៥ ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ម៉ឹង ដាវីន មេ​ការិយាល័យគយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង ពង្រាយមន្ត្រីគយ និងប្រើជនសុីវិល អង្គុយចាំរាប់ក្បាលឡាន ឈ្មួញតូច ធំ ដឹកជញ្ជួនតំឡូងមី ទៅប្រទេសវៀតណាម និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរអោយបង់លុយតាមការកំណត់! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពីពុករលួយរបស់លោក សុង មាល័យ ប្រធានការិយាល័យ គយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណនិងក្រុមមន្ត្រីប្រចាំច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរតម្រូវអោយអាជីវករបង់លុយចាប់ពី២០មុឺនរៀលទៅ៣៥ម៉ឺនរៀលក្នុង១ឡាន? (voj)

ព័ត៌មានគួរចាប់អារម្មណ៍

ដុះស្លែប្រព្រឹត្តរបៀបពុករលួយអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក ព្រាប គារ៉ាត់”ហៅសិទ្ធ” មេគយចល័តលើផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ..! (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
829 នាក់
ម្សិលមិញ :
178 នាក់
សប្តាហ៍នេះ :
2430 នាក់
ខែនេះ :
7806 នាក់
3 ខែនេះ :
27184 នាក់
សរុប :
668431 នាក់