ថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឈើចម្រុះជាច្រើនម៉ែតគូបដែលក្រុមឈ្មួញសន្និធិ ចំនួន៣ទីតាំងត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ធ្វើកាបង្រ្កាប
Fri,03 April 2020 (Time 10:18 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 1418នាក់)

ឈើចម្រុះជាច្រើនម៉ែត្រគូប ដែលក្រុមឈ្មួញសន្និធិចំនួន៣ទីតាំង ដែលស្ថិតក្នុងភូមិពោធិ៏ ឃុំម្លូរព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ ដែលក្រុមឈ្មួញបំរុងដឹកតាមរថយន្តលោតឆ័ត្រ ត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បង្ក្រាប។ ក្នុងកាចុះបង្ក្រាបទីតាំងឈើដែលក្រុមឈ្មួញសន្និធិទាំង៣កន្លែងនោះ បើតាមកាបញ្ជាក់ពីលោកឧត្តម សេនីយត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធខេត្តព្រះវិហារ គឺបានធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែមេសាឆ្នាំ២០២០។

លោកបញ្ជាក់ទៀតថា ជាលទ្ធផល កំលាំងរបស់លោកធ្វើការបង្ក្រាបនឹងរឹបអូសឈើចម្រុះជាច្រើនម៉ែត្រគូប នឹង គោយន្តកន្ត្រៃ ១គ្រឿងផងដែរ តែបើទោះបីយ៉ាងនោះក្តី លោកមេបញ្ជាការលោកមិនទាន់បានបញ្ជាក់តួរលេខ ចំនួនឈើ ដែលកំលាំងរបស់លោកបង្ក្រាបខាងលើនោះមានចំនួនប៉ុន្មានម៉ែត្រគូបនៅឡើយនោះទេ។

ដោយលោកថា បច្ចុប្បន្នឈើ នឹងវត្ថុតាំងទាំងនោះកំលាំងរបស់លោកបានធ្វើការប្រគល់ជូនផ្នែករដ្ឋបាលព្រៃឈើ ស្រុកឆែប កំពុងដឹកជញ្ជូនទៅរក្សាទុក ដើម្បីធ្វើការវាសវែងចងក្រងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់រដ្ឋព្រៃ ឈើ ក្នុងកាចុះបង្រ្កាបលើករណីបទល្មើសនោះទៀតសោត បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី មេ បញ្ជាការបានបញ្ជាក់ថា គឺម្ចាស់កាដោយកំលាំងរបស់លោកផ្ទាល់តែម្តង ។

ជាមួយគ្នានោះលោកឧត្តមសេនីយ៏ កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ក៏បានសំណូម ពរដល់បងប្អូនប្រជាពលរដ្ឋក៏ដូចបងប្អូនអ្នកសាព័ត៌មានទាំងអស់ មេត្តាចូលរួមសហកានឹងរាយការណ៏ករណី មុខជំនូញព្រៃឈើជូនលោក ៗនឹងមានវិធានកានឹងចុះបង្រ្កាបឲ្យបានទាន់ពេលវេលា ដោយមិនឲ្យភ្នាក់ងារយើង ខកបំណងនោះឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1098 នាក់
ម្សិលមិញ :
465 នាក់
សប្តាហ៍នេះ :
4004 នាក់
ខែនេះ :
17061 នាក់
3 ខែនេះ :
42129 នាក់
សរុប :
872170 នាក់