ភ្នំគ្រាំងដូង មានទីតាំងស្ថិតនៅភូមិគ្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ក្នុងខេត្តព្រះវិហារ ដែលភ្នំខាងលើនេះ ត្រូវបានឈ្មោះ សាយ សុភា ដែលត្រូវជាកូនបង្កើតរបស់លោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ ដោយព្រោះតែអាងអំណាចឪពុករបស់ខ្លួនដែលជាអភិបាលស្រុកនេះ ហើយទើបលោក សាយ សុភា ហ៊ានបញ្ជា ឲ្យគ្រឿងចក្រជីកកកាយដីភ្នំ ដែលជាដីគ្រប់គ្រងដោយរដ្ឋ យកមកធ្វើជាកម្មសិទ្ធទាំងបំពានដែលមិនគិតពីច្បាប់់អ្វី សោះ ។តែបើទោះបីលោក នុត សោភ័ណ្ឌ អភិបាលស្រុករូបនេះ មានវេទមន្ត សូត្របំបាំងកាយគ្រឿងចក្រទាំងនោះក៏ ដោយ តែសកម្មភាពជីកកកាយភ្នំរបស់លោក សាយ សុភា ត្រូវជាកូនបង្កើតរបស់លោក នុត សោភ័ណ្ឌ ជាអភិ បាលស្រុកត្បែងមានជ័យនោះ គឺបានត្រូវបណ្តាសារ អរក្សនតា ភ្នំគ្រាំងដូងនេះ ប្តឹងឲ្យអាជ្ញាធរខេត្តព្រះវិហារ ភ្លាមនោះអាជ្ញាធរខេត្តដែលមានរូបលោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ លោកឧត្តមសេនីយ៏ត្រី កង សៅ គុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមនឹងមន្ត្រីជំនាញចុះទៅបង្ក្រាប នឹងរឹបអូសគ្រឿងចក្របានទាន់ ពេលវេលា ។គួរបញ្ជាក់ផងដែរថា ក្នុងការចុះបង្ក្រាបទៅលើគ្រឿងចក្ររបស់អាជ្ញាធរខេត្តព្រះវិហារ ដែលកំពុងធ្វើសកម្មភាព ជីកកកាយដីភ្នំខាងលើនេះ គឺបានធ្វើឡើងកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ ៣ និង០០ នាទីរសៀល បច្ចុប្បន្នគ្រឿងចក្រទាំងនោះត្រូវបានយកមករក្សាទុកនៅទីបញ្ជាការអាវុធហត្ថខេត្តព្រះវិហារ ជា បណ្តោះអាសន្ន ក៏ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋមានការហួសចិត្ត រកពាក្យថ្លែងមិនបាន នឹងរូបលោក នុត សោ ភ័ណ្ឌ នោះគឺ ដោយពួកគាត់លើកជាសំនួរថា ទី១តើលោក នុត សោភ័ណ្ឌ មានតួរនាទីជាអភិបាលស្រុក ទាំង មូល តើលោកបានដឹងទេរឿងលោក សាយ សុភា ដែលជាកូនបង្កើតរបស់លោកជីកកកាយភ្នំខាងលើ ហ្នឹងដែរ ឬយ៉ាងណា?។ ទី២បើសិនលោកមិនមែនជាអាជ្ញាធរ ក៏លោកក្នុងនាមជាឪពុករបស់គេដែរ ហេតុអ្វីលោក ថាមិនដឹង ហើយនិយាយដោះយករួចតែខ្លួនទៅវិញ ទី៣តើនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ដែលថ្នាក់ដឹកនាំខេត្ត បានចុះទៅធ្វើការឃាត់គ្រឿងចក្រទាំងអស់ខាងលើនោះ លោកមានឆន្ទះក្នុងការបង្ក្រាបគ្រឿងចក្រ កូនរបស់ ខ្លួនដែរឬទេ ។ពាក់ព័ន្ធទៅនឹងការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋទាំង៣ចំនុចខាងលើនេះ លោក នុត សោភ័ណ្ឌ អភិ បាលស្រុកត្បែងមានជ័យបានឆ្លើយថា លោកមិនបានជាប់ពាក់ព័ន្ធរឿងជីកកកាយដីភ្នំនោះទេ ហើយលោកថា ដីនេះទៀតសោតមិនមែនជាដីរបស់លោកនោះទេ គឺជាដីរបស់កូនលោកទេ បើសិនអ្នកកាសែតចង់ដឹងរឿង នេះសូមឲ្យទៅជួបលោកនៅសាលាស្រុកទៅ ។ជាមួយនឹងសារសំលេងរបស់លោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ ដោយលោកបានធ្វើការ ព្រមានខ្លាំងៗ មកលើអ្នកសាព័ត៏មានថា បើសិនអ្នកណាមួយហ៊ានចុះផ្សាយរឿងនេះ ឲ្យមានផលប៉ះពាល់កិត្តិ យស់លោក ៗនឹងដាក់ពាក្យប្តឹងទៅលើអ្នកកាសែតនោះ ទៅតាមផ្លូវច្បាប់ទៀតផង តែពាក្យសំដីរបស់លោកទាំង នេះ ក្លាយជាការលើកឡើងរបស់មហាជនថា ពាក្យនេះគឺសម្រាប់ប្រើបានទៅលើកូនក្មេងៗតែប៉ុណ្ណោះ ហើយ មហាជនក៏ហួសចិត្តដែរ ក្នុងនាមលោកជាអាជ្ញាធរ នឹងជាឪពុកគេ ចាំបាច់អីដល់ម្លឹងៗនោះ ។តែបើទោះបីយ៉ាងណានោះមហាជនរង់ចាំមើលតើសត្វដំរីដ៏ធំមួយ ដែលបានស្លាប់នៅ ក្នុង ភ្នំគ្រាំងដូង រង់ចាំមើល ថា តើលោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ អាចយកចង្អេទៅបិទបាំងបានជិតដែរ ឬទេ នេះទី១ ។ចំណុចទី២ គេរង់ចាំមើលថា តើរូបលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ តើលោកហ៊ានបើកវាំងននខ្មៅ មួយនេះ ដើម្បីវែកមុខក្រុមឈ្មួញកកាយជីកភ្នំ យកមកកាត់ទោសទៅតាមច្បាប់ដែលពួកគេបានប្រព្រឹត្ត បាន ដែរ ឬទេ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា