ថ្ងៃអង្គារ៍ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
អភិបាលខេត្តព្រះវិហារ ដឹកនាំមន្ត្រីពាក់ពន្ធ័ចុះពិនិត្យទីតាំង ភ្នំគ្រាំងដូង ក្រោយពីសមត្ថកិច្ចចុះបង្ក្រាបគឿងចក្រ កំពុងធ្វើសកម្មភាពឈួសឆាយភ្នំខាងលើ នាពេលថ្មីៗកន្លងទៅនេះ
Wed,08 April 2020 (Time 09:26 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 1102នាក់)

បន្ទាប់ពីសមត្ថកិច្ចថ្នាក់ខេត្ត បានចុះបង្ក្រាបទៅលើគ្រឿងចក្រដែលកំពុងធ្វើសកម្មភាពឈួសឆាយដីភ្នំមួយកន្លែង ដែលប្រជាពលរដ្ឋតែងហៅថា ភ្នំគ្រាំងដូង ដែលទីតាំងភ្នំខាងលើនេះ គឺស្ថិតក្នុងភូមិគ្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែង មានជ័យ ខេត្តព្រះវិហារ ។ ក្នុងកាចុះបង្ក្រាបទៅលើគ្រឿងពីសមត្ថកិច្ចនោះ គឺបានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០កន្លង ទៅនេះ ។

ប្រភពរាយការណ៏ ដែលភ្នាក់ងារយើងទទួលបានពីមន្ត្រីអនុវត្តន៏ច្បាប់ បានបញ្ជាក់ថា គ្រឿងចក្រទាំងនោះទៀត សោតជារបស់លោក សាយ សុភា ដែលត្រូវជាកូនបង្កើតរបស់លោក នុត សោភ័ណ្ឌ ជាអភិបាលស្រុកត្បែងមាន ជ័យ ហើយក្នុងការឈួសឆាយដីភ្នំ ដែលជាដីគ្រប់គ្រោងដោយរដ្ឋខាងលើ ពីសំណាក់លោក សាយ សុភា ដែលត្រូវ ជាកូនបង្កើតរបស់លោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យផ្ទាល់តែម្តង ហើយក្នុងករណីខាងលើត្រូវ បានគេសង្ស័យថាអាចជាប់ពាក់ពន្វ័ជាមួយលោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យដែលជាអ្នកនៅ ពីក្រោយ លើករណីឈួសឆាយដីភ្នំទៀតផង ។

បន្ទាប់ពីលោក អ៊ុង វុទ្ធីអភិបាលរងខេត្ត នឹងលោកឧត្តមសេនីយ៏ត្រី កង សៅគុណ មេអាវុធហត្ថខេត្ត នឹងមន្ត្រី ជំនាញសូរិយោដីខេត្ត ចុះទៅឃាត់គឿងចក្របានហើយ ប្រពន្វ័ផ្សព្វផ្សាយក្នុងស្រុកមួយចំនួនក៏បាន ធើ្វកាចុះ ផ្សាយជាបន្តរបន្ទាប់ទៅករណីរឿងខាងលើ ទើបនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ នេះលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នឹងអភិបាលរងខេត្ត ព្រមទាំងប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្វជាច្រើន ចំណុះ ឲ្យខេត្តព្រះវិហារ បានអញ្ជើញចុះពិនិត្យជាក់ស្ដែងដល់ទីតាំងខាងលើ ។

ជាមួយគ្នានោះលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានលើកឡើងថា ចំពោះដីភ្នំខាងលើនេះ មិនមាន បុគ្គល ឬក៏ក្រុមណាមួយមានសិទ្ធកាន់កាប់ទៅលើដីភ្នំនោះទេ តែបើទោះបីយ៉ាងណាក៏ដោយ រូបលោកនឹងកោះ ប្រជុំអនុកម្មកាថ្នាក់ខេត្តមួយ នៅរសៀលថ្ងៃនេះ ដើម្បីពិនិត្យទៅលើករណីរឿងនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
130 នាក់
ម្សិលមិញ :
568 នាក់
សប្តាហ៍នេះ :
3798 នាក់
ខែនេះ :
12667 នាក់
3 ខែនេះ :
42799 នាក់
សរុប :
882984 នាក់