ប្រជាពលរដ្ឋជាច្រើន មានការខ្លោចចិត្តអាណិតទារក ដែលទើបនឹងកើត មានឧិកាសក្នុងពិភពលោកនឹងគេដែរ ប៉ុន្តែគ្មានឧិកាសបានរស់នៅ ព្រោះតែម្តាយចិត្តខ្មៅ យកទៅទុកចោលនៅក្នុងបន្ទប់ទឹក រហូតដល់ស្លាប់យ៉ាង កំ សត់ ហើយម្តាយរូបនោះគេចខ្លួនបាត់ស្រមោល តែម្តង ។ហេតុការណ៍បានបង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅ ភូមិអូរឬស្សីទី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។តាមសេចក្តីរាយការណ៌បានឲ្យដឹងថា ប្រជាពលរដ្ឋប្រទះឃើញសពទារិកាម្នាក់ បានស្លាប់នៅក្នុងបន្ទប់ទឹក បន្ទាប់ពីស្ត្រីជាម្តាយបង្កើត បានយកមកប្លុងចោល រួចគេចបាត់ស្រមោល ។ ស្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះ រូបនោះ បានប្រាប់ថា នៅថ្ងៃកើតហេតុ គឺកូនប្រុសរបស់គាត់ បានដើរចូលបន្ទប់ទឹកត្រង់ទីតាំងនេះ ស្រាប់ តែឃើញទារិកា ត្រូវបានគេដាក់នៅលើក្រណាត់ពណ៍ខ្មៅទុកចោល ។ ភ្លាមៗនោះ កូនគាត់ក៏រត់ទៅប្រាប់ទើបគាត់នាំគ្នាដើរទៅមើល ហើយជាក់ស្ដែង ឃើញទារិកានេះ ពុំមានដង្ហើម នោះឡើយ គឺបានស្លាប់បាត់បង់ជីវិតទៅហើយ ទើបបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យតែម្តង ។សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ ហើយទាក់ទងទៅមន្រ្តីជំនាញខាងកោសល្យវិច្ឆ័យ ខណ្ឌមានជ័យ និងនគរ បាលជំនាញកោសល្យវិច្ឆ័យ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ចុះធ្វើការពិនិត្យជាក់ស្តែង រួចបានបញ្ជាក់ថា ទារិកាខាងលើនេះ ពិតជាស្លាប់ដោយអត់អាហារ ខណៈម្ដាយទុកចោលរាប់ម៉ោង ។ចុងក្រោយផងនោះ សពទារិកាម្នាក់នេះ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច រៀបចំចាត់ចែងបូជាតាមប្រពៃណីហើយ ។នេះគឺជារឿងរ៉ាវនៅក្នុងសង្គមមួយ គួរណាស់ស្ត្រីជាម្តាយមួយចំនួន ប្រសិនបើសម្រេចចិត្តអ្វីមួយ គួរតែពិចារណា ឲ្យបានច្រើនផង បើជ្រុលជាឲ្យក្មេងបានប្រសូតមកហើយ ក៏គួរតែផ្តល់ឧិកាសឲ្យគ្នាបានរស់រានមានជីវិតផង បើ ពុំមានលទ្ធភាពចិញ្ចឹម ក៏អាចប្រគល់ទៅឲ្យគ្រូពេទ្យ ឬក៏សប្បុរសជនណាដែល មានបំណង ត្រូវការក្មេងចិញ្ចឹម ជាជាងយកក្មេងទៅទុក្ខចោលឲ្យស្លាប់ យ៉ាងកំសត់បែបនេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()
វីដែអូ
ចំនួនអ្នកទស្សនា