នៅព្រឹកថ្ងៃទី ០១-ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ ក្រុមការងារ របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេ បញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយក អំណោយ រួមមាន ថវិកា ពីរលាន ពីរសែនរៀល (២,២០០,០០០រៀល) និងអង្ករចំនួន២១ការ៉ុង យកទៅប្រគល់ ជូនទូរគត់ជន ចំនួន ១៤គ្រួសារ ដែលកន្លងមក រូបលោក រ័ត្ន ស្រ៊ាង បានជួយឧបត្ថម្ភជាប្រចាំរៀងរាល់ខែ នៅមូល ដ្ឋានសង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ទូរគត់ជនដែលទទួលបានអំណោយនេះ រួមមានៈ ១- ឈ្មោះ ខាន់ សួន ភេទស្រី អាយុ៧២ឆ្នាំ រស់នៅ ភូមិ ព្រែក រទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានចៅក្នុងបន្ទុក១០នាក់ ទទួលបានអង្ករ០៣ការ៉ុង ថវិកា ២០ម៉ឺនរៀល រៀងរាល់ខែ និងបានសង់ផ្ទះថ្មី មានក្រាលអិដ្ឋការ៉ូ ជូនទូរទស្សន៍ ដល់គាត់ផងដែរ។២- ឈ្មោះ ពុំ សុផល ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំ ពេញ មានចៅក្នុងបន្ទុក០៧នាក់ ទទួលបានអង្ករ០៣ការ៉ុង ថវិកា២០ម៉ឺនរៀល រៀងរាល់ខែ និងបាន ជួសជុលផ្ទះ ទ្រុឌទ្រោម របស់គាត់ជាថ្មី ឡើងវិញផងដែរ ។៣- ឈ្មោះ ខេន យ៉េន ភេទស្រី អាយុ៣៦ឆ្នាំ នៅភូមិព្រែករទាំង ជាស្ត្រីមេម៉ាយ មានកូនក្នុងបន្ទុក០៣នាក់ ទទួល បានអង្ករ០២ការ៉ុង ថវិកា២០ម៉ឺនរៀល រៀងរាល់ខែ ។៤- ឈ្មោះ គឹម ផុន ភេទប្រុស អាយុ៨០ឆ្នាំ នៅភូមិព្រែកថ្លឹង ពិការភ្នែកដើរមិនរួច មានចៅក្នុងបន្ទុកច្រើន ទទួល បានអង្ករ០២ការ៉ុង ថវិកា២០ម៉ឺនរៀល រៀងរាល់ខែ ។៥- ឈ្មោះ ឡុង សុន ភេទស្រី អាយុ៦៤ឆ្នាំ នៅភូមិព្រែករទាំង ចាស់ជរាមានជម្ងឺ មានចៅក្នុងបន្ទុក០៣នាក់ ទទួល បានអង្ករ០២ការ៉ុង ថវិកា២០ម៉ឺនរៀល រៀងរាល់ខែ ។៦- ឈ្មោះ ផាត សុខជា ភេទស្រី អាយុ២០ឆ្នាំ នៅភូមិក្រាំងស្វាយ កំព្រាឪពុកម្តាយ និងមានជម្ងឺប្រចាំកាយ ទទួល បានអង្ករ០១ការ៉ុង និងថវិកា២០ម៉ឺនរៀល រៀងរាល់ខែ ។៧- ឈ្មោះ ចៅ គង់ ភេទប្រុស អាយុ៧៦ឆ្នាំ រស់នៅពីរនាក់ប្តីប្រពន្ធមានជីវភាពខ្វះខាត នៅភូមិព្រែករទាំង សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ ។៨- ឈ្មោះ សន គីម ភេទស្រី អាយុ៧៣ឆ្នាំ ចាស់ជរាគ្មានទីពឹង នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ ។៩- ឈ្មោះ ស្រី ចេង ភេទប្រុស អាយុ៨៨ឆ្នាំ នៅភូមិព្រែករទាំង ពីរនាក់ប្តីប្រពន្ធ មានជីវភាពខ្វះខាត ទទួលបាន អង្ករ០១ការ៉ុង និងថវិកា ១០ម៉ឺនរៀល រៀងរាល់ខែ ។១០- ឈ្មោះ ស រុន ភេទស្រី អាយុ៨២ឆ្នាំ នៅភូមិក្រាំងស្វាយ ចាស់ជរាគ្មានទីពឹង ទទួលបានអង្ករ០១ការ៉ុង ថវិកា ១០ម៉ឺនរៀល រៀងរាល់ខែ ។១១- ឈ្មោះ អ៊ន អឿន ភេទស្រី អាយុ៣៣ឆ្នាំ នៅភូមិព្រែករទាំង ពិការដៃម្ខាង ទទួលបាន អង្ករ០១ការ៉ុង ថវិកា ១០ម៉ឺនរៀល រៀងរាល់ខែ ។១២- ឈ្មោះ ទួន លន់ ភេទស្រី អាយុ៧៣ឆ្នាំ នៅភូមិព្រែកថ្លឹង ចាស់ជរាគ្មានទីពឹង ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ ។១៣- ឈ្មោះ លឹម ម៉េង ភេទស្រី អាយុ៧៣ឆ្នាំ នៅភូមិព្រែករទាំង ចាស់ជរា រស់នៅអាស្រ័យញាតិជិតខាង ស្នើសុំ អង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ ។១៤- ឈ្មោះ ឃុត ម៉ៅ ភេទស្រី អាយុ៧២ឆ្នាំ នៅភូមិក្រាំងស្វាយ ចាស់ជរាមានជម្ងឺ គ្មានទីពឹង ទទួលបាន អង្ករ ០១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ ។សម្រាប់អំណោយមនុស្សធម៌មួយ គឺកំពុងបានធ្វើឲ្យសាធារណៈជនជាច្រើនកំពុងមានចំណាប់អារម្មណ៌ស្ញប់ស្ងែងទឹកចិត្តរបស់លោកឧត្តមសេនីយ៌ឯកជាខ្លាំង ក្នុងនោះដែរអ្នកខ្លះក៏បានលើកឡើងថា ទឹកចិត្តសប្បុរសធម៌នេះ គឺមិន មែនជាលើកទី១នោះទេ ដោយគេបានឃើញថា អស់រយៈពេលកន្លងមកនោះ រូបលោកឧត្តមសេនីយ៌ តែងបានចូល រួមឧបត្ថម្ភចំពោះពលរដ្ឋទីទាល់ក្រ នៅក្នុងសង្គមជាច្រើនផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកសុខ សុវិទ្យា អគ្គនាយករងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលអនុលោមតាមផែនការសកម្មភាព ឆ្នាំ២០២៥ ! (vojhotnews)
លោក ម៉ឹង ដាវីន មេការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ពង្រាយមន្ត្រីគយ និងប្រើជនសុីវិល អង្គុយចាំរាប់ក្បាលឡាន ឈ្មួញតូច ធំ ដឹកជញ្ជួនតំឡូងមី ទៅប្រទេសវៀតណាម និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរអោយបង់លុយតាមការកំណត់! (vojhotnews)
ភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពីពុករលួយរបស់លោក សុង មាល័យ ប្រធានការិយាល័យ គយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណនិងក្រុមមន្ត្រីប្រចាំច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរតម្រូវអោយអាជីវករបង់លុយចាប់ពី២០មុឺនរៀលទៅ៣៥ម៉ឺនរៀលក្នុង១ឡាន? (voj)
ដុះស្លែប្រព្រឹត្តរបៀបពុករលួយអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក ព្រាប គារ៉ាត់”ហៅសិទ្ធ” មេគយចល័តលើផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ..! (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា