នៅក្នុងឧិកាសចាប់បដិសន្ធិកំណើតនៅព្រឹកថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២០ របស់វត្ត បួរវនារាម ហៅវត្តថ្មី ម្សិល មិញនេះ ព្រះមហាសមទ្ទមុនី ចន្ទ័ សុវណ្ណ ព្រះមេគណ គណៈធម្មយុត្តិក និកាយខេត្តកំពត ព្រមទាំងមានការ និមន្ត ចូលរួមពីព្រះគ្រូ រស់ សុខរាជ ជាព្រះចៅអធិការវត្តអេដស៍ ខេត្តព្រះវិហារ ផងនោះ បាននិមន្តចូលរួម កសាងវត្តថ្មី មួយនេះ ដែលមានប្រជាពលរដ្ឋជាច្រើន បានចូលចូលរួមផងដែរ ។វត្តមួយនេះ មានទីតាំងស្ថិតនៅភូមិតេជោអង្កាញ់ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ក្នុងនោះ ព្រះអង្គ ច័ន្ទ សុវណ្ណ ព្រះមេគុណ គណៈធម្មយុត្តិក និកាយ ខេត្តកំពត ព្រះអង្គសុំអំពាវនាវដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពុទ្ធបរិស័ទ ទីជិតឆ្ងាយ ក្នុងនិងក្រៅប្រទេស មេត្តាជួយចូលរួមតាមកម្លាំងសទ្ធារៀៗខ្លួន ដើម្បីបង្កប់ទុក្ខក្នុងព្រះពុទ្ធសាសនា ទៅអនាគត។បច្ចុប្បន្នវត្តមួយនេះ នៅមិនទាន់មានអ្វីបិទបាំង ឲ្យបានសមរម្យនៅឡើយទេ វត្តដែលទើបតែ បង្កើតថ្មីនេះ បានត្រឹមតែបិទបាំងទៅដោយ ស្បូវនៅឡើយ ទើបព្រះគ្រូ ចន្ទ័ សុវណ្ណ សុំអំពាវនាវដល់ ពុទ្ធបរិស័ទ ឲ្យចូលរួមកសាងវត្ត បួរវនារាម ហៅវត្តថ្មី មួយនេះ ដើម្បីឲ្យបានមានរូបរាងឡើង ដើម្បីជាម្លប់ព្រះធម៌ សម្រាប់ពលរដ្ឋខ្មែរ ក្នុងតំបន់នេះ គោរពប្រតិបត្តិគ្រប់ៗគ្នាផង ៕
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា