ថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលកប្រមូលលុយតាមរបៀបពុករលួយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមិនគួរបណ្តែតបណ្តោយតទៅទៀតទេ 20/5/2021ktk168
Fri,21 May 2021 (Time 11:28 AM)
ដោយ ៖ voj (ចំនួនអ្នកអាន: 1132នាក់)

ប្រភពស្និទ្ធនឹងលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក បានឲ្យដឹងថា បើគ្មានការបើកដៃពីមេគយធំៗនៅក្នុងខេត្តព្រះសីហនុ ទេនោះគឺលោក ណុប សំអាន មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនដូចសព្វថ្ងៃនេះទេ។ ដូច្នេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យឡើងវិញខ្លះផងព្រោះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយពេញទំហឹងរបស់លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក នោះទេ។ ផ្ទុយទៅវិញប្រភពខ្លះបានបង្ហើបឲ្យដឹងថា ដោយសារមានលោក គុណ ញឹម ជាបង្អែកដ៏រឹងមាំទើបលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក អាចរក្សាតំណែងឡើងដុះស្លែ ហើយប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងសុខស្រួ​ល។
បើតាមការបង្ហើបពីមន្ត្រីនៅច្រកកំពង់ផែទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្នលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក នៅតែប្រតួនាទីនិងអំណាចរបស់ខ្លួនប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ក្នុងពេលដែលជំងឺកូវីដ-១៩​ រាលដាលយ៉ាងគំហុកក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក៏ឈ្មួញធំៗអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកទំនប់រលក បានយ៉ាងរលូនដដែល។ ចំណែកមេគយធំៗក្នុងខេត្តព្រះសីហនុ ​បានរក្សាភាពស្ងៀមស្ងាត់ហើយបណ្តោយឲ្យលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក និងបក្ខពួកធ្វើអ្វីៗស្រេចតែអំពើចិត្តព្រោះមានការបែងចែកផលប្រយោជន៍តាមលំដាប់លំដោយ។
ប្រភពពីមន្ត្រីនៅច្រកកំពង់ផែទំនប់រលកក្រុងព្រះសីហនុ បានឲ្យដឹងថា ឈ្មួញធំៗដូចជា ឈ្មួញឈ្មោះ វិចិត្រ និងឈ្មួញដទៃទៀតអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកនេះយ៉ាងពេញបន្ទុកព្រោះមានការសម្របសម្រួលពីលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក។ ទង្វើរបស់លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក ធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង១ខែៗហើយលោក ណុប សំអាន តែងប្រើឈ្មោះលោក គុណ ញឹម អគ្គនាយកគយ ដើម្បីការពារទង្វើរបស់ខ្លួន។​ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះរឿងអាស្រូវពុករលួយពេញទំហឹងរបស់លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក ។សូមអានភាគ៣ទៀតបន្តktk 168

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
203 នាក់
ម្សិលមិញ :
1096 នាក់
សប្តាហ៍នេះ :
4215 នាក់
ខែនេះ :
14532 នាក់
3 ខែនេះ :
39761 នាក់
សរុប :
858788 នាក់