ថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
រដ្ឋមន្ត្រីស៊ុន ចាន់ថុលគួរតែទៅត្រូតពិនិត្យការអនុវត្តការងាររបស់លោកអូន រស្មី"ប្រធានជញ្ជីងត្រើយខាងលិចអ្នកលឿងនិងផ្លូវជាតិលេខ២ដែលល្បី«ខាងអង្គុយរាប់ក្បាលឡានគឹតលុយ»ដូចជញ្ជីងព្រែកឯងផង!0966635168
Fri,16 July 2021 (Time 01:08 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 1040នាក់)

ក្រុមឈ្មួញ ដឹកជញ្ជូនទំនិញលើផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ២ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត"អ្នកលឿងត្រើយខាងលិច " លើផ្លូវជាតិលេខ១ ក្នុងស្រុកលើកដែក ខេត្តកណ្តាលនិងឆ្លងកាត់ផ្លូវជាតិលេខ២ក្នុងខេត្តកណ្តាលដែលគ្រប់គ្រងដោយលោកអូន រស្មីមួយដែរនោះ ឲ្យដឹងថា៖ លោកអូន រស្មីប្រធានជញ្ជីងថ្លឹងឡានទាំង២កន្លែងនេះត្រឹមត្រូវឬទៅអង្គុយរាប់តែក្បាលឡានគឹតលុយនិងបណ្តោយអោយឡានវៀងជញ្ថ្លឹងដូចជញ្ជីងព្រែកឯងដែរ អង្គុយយកលុយស្រួលៗមិនខ្ចីគឹតពីការខូចខាតផ្លូវ។ពួកអ្នកបើកបរដដែលបន្តថា គាត់ជាអ្នកបើកបរសព្វថ្ងៃ ខំរកសុីចិញ្ចឹមតែពួកដាក់កុងត្រូលជញ្ជីងថ្លឹង ដែលអង្គុយចាំរាប់តែក្បាលឡានយកលុយស្រួលៗ ទោះជាសុីឈ្នួលថៅកែតែចេះសោកស្តាយផ្លូវជាតិដែរ។
ប្រភពបន្តឡកឡឺយថា ចំពោះជញ្ជីងត្រើយខាងលិចអ្នកលឿង លោកស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងលោក សេង ឈួនប្រធានគ្រប់គ្រងជញ្ជីងទូទាំងប្រទេសគ្រាន់បើមែន! ដាក់មនុស្សតែម្នាក់អោយទទួលខុសត្រូវជញ្ជីងថ្លឹងឡានដល់ទៅ២កន្លែង ប៉ុន្តែអស់លោកខាងលើៗដឹងតែល្ហើយទេ ត្បិតអោយលោកអូន រស្មីទៅថ្លឹងតែលុយ អង្គុយសំកុកចាំរាប់តែក្បាលឡាននៅលើផ្លូវជាតិដែលជាផ្លូវមមាញឹកឡានដឹកលើសចំណុះម៉្ងៃរាប់រយគ្រឿង អោយចូលថ្លឹងតែឡានណាដែលមិនត្រូវរ៉ូវគ្នាមុនប៉ុណ្ណោះ។ គាតថា លោកអូន រស្មី ធ្វើការអោយក្រសួងមែន តែមិនខុសពីធនញ្ជ័យចាំចំការសេដ្ខីដែរ ទោះឡានដឹកមិនលើសក៏លុយ,ឡានដឹកលើសទម្ងន់រាប់សឹបតោនក៏លុយ ចេះប្រើស្ទីលបង់លុយតាមជញ្ជីងភ្នែកឬតាមជញ្ជីងទូរសព្ទ័ជម្រាបមុនឬជួនពេលខ្លះត្រូវបង់លុយអោយមន្ត្រីជញ្ជីងទីនោះផ្ទាល់ៗ តាមតែមាត់លោក អូន រស្មី ជាប្រធានស្ថានីយ៍ជញ្ជីងថ្លឹងទាំង២កន្លែងតែម្តង។
ប្រភពសុំផ្តាំតាមវាយោដែរថា៖ ដោយសារលោករដ្ឋមន្ត្រីនៅក្រសួង ឯលោកសេង ឈួន មេធំក៏នៅតែបង្

គ្រប់ជើង១០នៅក្រសួងដែរ ហើយសង្ស័យគាត់អង្គុយចាំតែទទួលផលពីមន្ត្រីជញ្ជីងរៀងរាល់ខែដែរ ?ទើបមិនខ្វល់ពីរឿងមន្ត្រីជញ្ជីងមិនខ្ចីខ្វល់ថា អ្នកណាគប់គឹតមិនអោយឡានចូលជញ្ជីង ។ហើយពួកគាត់សុំសរសើរលោករដ្ឋមន្ត្រីណាស់ដែលបានបកអាក្រាតមន្ត្រីជញ្ជីងព្រែកឯង តែបន្តសុំអោយត្រួតមើលជញ្ជីងអ្នកលឿងត្រើយខាងលិចផង។ទោះពួកយើងដឹកអោយថៅកែ តែក៏ចេះអាណិតផ្លូវជាតិដែរ មិនដូចមន្ត្រីមុខលុយទេ។
ប្រភពដោយឡែកមួយទៀតអោយដឹងថា៖
ពីមុនរាល់រថយន្តដែលផ្ទុកលើស ឬមិនលើសលោកអូន រស្មីច្រើនពឺងលើមន្ត្រីរបស់លោកទាំងពីរកន្លែងប្រើវិធីយកភ្នែកថ្លឹង ដោយមិនអោយចូលជញ្ជីងភ្លាមទេ ឬចតអោយឆ្ងាយ បើមើលឃើញទំនងលើសខ្លាំង ឬលើសតិចតួច ត្រូវយកភ្នែក
ស្គេនសិន ឬទៅតាមប្រភេទរថយន្ត ហើយក៏កំណត់ឲ្យបង់លុយក្នុង១គ្រឿង ១៥មឺនរៀលឬរហូតដល់៣០ម៉ឺនរៀលតែម្តង ធ្វើតាមទម្លាប់តែប៉ុណ្ណោះ ដល់ឥឡូវក្រសួងដាក់កាមេរ៉ាជុំទិស គាត់ដូរស្ទីលថ្មីវិញអោយឡានបើកហួសជញ្ជីងត្រង់ៗតែម្តង បើមានប្រតិកម្មពីខាងក្រសួង គាត់ងាយដោះសារជាងចូលថ្លឺង ហាស!ហា។ម៉្យាងគួរអោយដឹងដែរថាលោកអូន រស្មីកម្រចូលទៅដឹកនាំផ្ទាល់ណាស់ ច្រើនតែបញ្ជាការងារតាមតែទូសព្ទ័ទេ បើត្រូវជាគ្នាឯងឬអ្នកថ្មីទើបឆ្លងកាត់ម្តង បង់តាមប្រពៃណី"មាត់ថា"អីចឹងទៅ ។បើដឹកលើសហើយចង់តវ៉ា ធ្វើអោយគាត់ខ្ញាល់វិញ បើគាត់អោយចូលថ្លឹងជញ្ជីងមែនទែន ម្ចាស់ឡានច្បាស់ជាធ្ងន់ជាសែងជ្រូកទាំងអាចម៍ហើយ។ឯរឿងសុំលុយថ្លៃបាយដែលសុីមិនចេះឆ្អែត២៤ម៉ោងលើ២៤ម៉ោងវិញយើងមិននិយាយទេនៅពេលនេះរង់ចាំពេលក្រោយ។
លោកអូន រស្មី មិនអាចសុំបកស្រាយនូវការលើកឡើងទាំងអស់បានទេពីម្សិលមិញ និងលោកសេង ឈួន ព្រមទាំងលោករដ្ឋមន្ត្រីស៊ុន ចាន់ថុលមិនអាចសុំអត្ថាធិប្បាយពន្យល់បានដូចគ្នាឡើយកាលពីម្សិលមិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
528 នាក់
ម្សិលមិញ :
243 នាក់
សប្តាហ៍នេះ :
4136 នាក់
ខែនេះ :
12362 នាក់
3 ខែនេះ :
38540 នាក់
សរុប :
854173 នាក់