11/09/201 ខេត្តកំពត: នៅស្នាក់ការគណ:បក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តកំពត បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រួមនឹងសមាជិកសមាជិកា ស្ដីពីប្រធានបទការជ្រើសតាំងប្រធាន អនុប្រធានគណបក្សថ្មីដើម្បីធ្វើការដឹកនាំបន្ត បន្ទាប់ពីអតីតឯកឧត្តមប្រធាន គណបក្ស ហួន រាជចំរើន បានទទួលមរណៈភាពកន្លងទៅថ្មីៗនេះកាលពីថ្ងៃទី ២៤ខែសីហាឆ្នាំ ២០២១។ ថ្លែងក្នុងឱកាសនោះផងដែរលោក ផង់សំណាង ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចសាខាខេត្តកំពត បច្ចុប្បន្នជាអានុប្រធានទី 2 នៃគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចបានលើកឡើងថា : លោកបានរំពឹងសម្លឹងមើលជាយូរមកហើយនៅក្នុងជួរគណ:បក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រប់គ្នាពុំឃើញមានបុគ្គលរូបណាម្នាក់សាកសម នឹង ទទួលតំណែងជាងឯកឧត្តមប្រធានស្ដីទី លឹម សំណាង នោះទេ។ហើយក៏រូបលោកគាំទ្រយ៉ាងពេញទំហឹងស្របតាមការសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ទាំង ៨ រូបផងដែរ។ ក្នុងនោះផងដែរលោកស្រី ប៉ែន តូ រួមនិង លោក សាត សុភក្រ្តា ក៏បានសម្ដែងនូវសេចក្តីរីករាយយ៉ាងខ្លាំងដោយគណៈកម្មាការទាំងអស់បានឯកភាពជ្រើសតាំងឯកឧត្តមប្រធានស្តីទី លឹម សំណាង ឲ្យធ្វើជាប្រធានគណបក្ស។មិនតែប៉ុណ្ណោះពួកគាត់ថែមទាំងប្តេជ្ញាចិត្តថា :មិនព្រមទទួលស្គាល់ប្រធានបក្សណាក្រៅពីឯកឧត្តម លឹម សំណាង ឡើយ។ ទោះបីជាយ៉ាងណាក្តី លោក ផង់ចំណាន អគ្គលេខាធិការគណ:បក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចក៏បានលើកឡើងបញ្ជាក់ផងដែលថា: គប្បីត្រូវតែជ្រើសតាំងប្រធានគណ:បក្សថ្មីដើម្បីធ្វការដឹកនាំគណ:បក្សបន្ត។លោកបន្តដែរថា: ក្រោយធ្វើការបោះឆ្នោតរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ទាំង៨រូបបានព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទបោះឆ្នោតជូនឯកឧត្តមប្រធានស្ដីទី លឹម សំណាង ធ្វើជាប្រធានគណបក្សក្នុងការដឹកនាំសមាជិកសមាជិកាដើម្បីពង្រឹងគោលនយោបាយបក្ស ដើម្បីប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខនេះ។ ដោយឡែកលោក ទុយ ឆេងហ៊ីម ប្រធានកិត្តិយសគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចបច្ចុប្បន្នជាអនុប្រធានទី១ របស់បក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចបានលើកឡើងក្នុងឱកាសនោះដែរថា: រូបលោកយល់ស្របក្នុងការជ្រើសតាំងឯកឧត្តមប្រធានស្តីទីធ្វើជាប្រធានគណ:បក្សដូចគ្នាដែរ។លោកបន្តថា: មិនថាឡើយតែគណ:បក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចសូម្បីតែគណ:បក្សដទៃផ្សេងៗទៀតក៏ត្រូវការផ្លាស់ប្ដូរទៅតាមលេខរៀងដែលបានចុះបញ្ជីក្នុងក្រសួងមហាផ្ទៃដូចគ្នា។ ក្រោយពីការសម្ដែងមតិគាំទ្ររបស់គណៈកម្មាធិការអចិន្ត្រៃយ៍រួម នឹង សមាជិកសមាជិកា ឯកឧត្តមប្រធានស្ដីទី លឹម សំណាង បានបញ្ជាក់ក្នុងអង្គកម្មវិធីថា: ឯកឧត្តម នឹងធ្វើសមាជវិសមញ្ញមួយក្រោយពីជំងឺដ៏កាចសាហាវកូវីដ19 ត្រូវបានស្រាកស្រាន្តហើយនិងប្តេជ្ញាដឹកនាំគណៈបក្សឲ្យទៅរកកំណែទម្រង់ស៊ីជម្រៅឆ្ពោះឈានទៅរកការប្រកួតប្រជែងការបោះឆ្នោតអាណត្តិខាងមុខផងដែរ។ គូសបញ្ជាក់ផងដែរថា: កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ស្ដីពីការជ្រើសតាំងប្រធាន អនុប្រធានគណបក្សថ្មីក្រោមសមាសភាពចូលរួមរួមមាន:១.ឯកឧត្តម លឹម សំណាង២.លោក ផង់ ចំណាន៣.លោក ទុយ ឆេងហ៊ីម៤.លោក ផង់ សំណាង៥.លោក ឈន សុខ៦.លោក សាត សុភក្រ្តា៧.លោក មុំ ផាត៨.លោកស្រី ប៉ែន តូក្នុងចំណោមគណៈកម្មាធិការអចិន្ត្រៃយ៍ 11 រូបអវត្តមាន 3 រូបផងដែរ៕ ដោយ: សហការីvoj
ព័ត៌មានគួរចាប់អារម្មណ៍
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ សុីន ហៅភីក កាស៊ីណូ របស់ក្រុមហ៊ុន ញូ ភីក អេនធើធេនមុិន ឯ.ក ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ! (vojhotnews)
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ អរឆីដ អូតែល និង រិច កាស៊ីណូ របស់ក្រុមហ៊ុន ជេ ប៊ី អិម អេស ឌីវេឡុបមុិ (vojhotnews)
កាស៊ីណូ ហ្គាន់ ដាវ ត្រូវបានរកឃើញប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលល្មើសនឹងបទប្បញ្ញត្តិ ដែលមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា គ.ល.ក. ត្រូវបានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ! (vojhotnews)
សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅដែលមានដើមចមពីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ! (vojhotnews)
កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅ រាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា