ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កោះប្រជុំពិសេស ដើម្បីពង្រឹង និងពង្រីកសហជីវិននៃការដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចនាពេលខាងមុខ September 25, 2021
Sat,25 September 2021 (Time 09:02 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 795នាក់)

ភ្នំពេញ ៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អនុប្រធានគណបក្ស សព្វព្រះហឬទ័យបើកកិច្ចប្រជុំពិសេសមួយ ជាមួយថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច កាលពីព្រលប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ កិច្ចប្រជុំពិសេសនេះ បានធ្វើឡើងតាមរយៈវិដេអូពីបារាំង។ ដោយក្នុងកិច្ចប្រជុំ គឺមានការស្នើដកតំណែងអនុប្រធានគណបក្សចំនួនបីរូប និងអគ្គលេខាធិការរងមួយរូបផងដែរ។
លោកញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានឲ្យដឹងថា កិច្ចប្រជុំពិសេស ដែលដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អនុប្រធានគណបក្ស គឺដើម្បីព្រះអង្គពិនិត្យ និង សម្រេចការងារមួយចំនួន រួមមានៈទិសដៅ ការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងពិនិត្យ និងសម្រេចដោះស្រាយលើការងារសំខាន់ៗ មួយចំនួនរបស់គណបក្ស ដែលគ្រោងនឹងប្រកាសព័ត៌មានអំពីលទ្ធផល នាថ្ងៃច័ន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១នាដើមសប្តាហ៍ក្រោយ និងគម្រោងយាងនិវត្តន៍ មកកាន់មាតុប្រទេស របស់ សម្តេចក្រុមព្រះ ព្រះប្រធាន ក្នុងពេលឆាប់ៗនេះ។
នៅក្នុងកិច្ចប្រជុំពិសេសនេះ លោកអាំង សំបូរ អគ្គលេខាធិការប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច បានទូលស្នើសុំសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ បញ្ចប់តួនាទីអនុប្រធានគណបក្សចំនួន ៣រូប និងអគ្គលេខាធិការរង ១រូប និងបញ្ចប់សមាជិកភាព មានដូចជា : ១. លោកសាយ ហាក់ អនុប្រធានគណបក្ស ២. លោកចាប ញ៉ាលីវុធ អនុប្រធានគណបក្ស ៣. លោកហេង ចន្ថា អនុប្រធានគណបក្ស ៤. លោកផាន់ សិទ្ធី អគ្គលេខាធិការរងគណបក្ស។
ចំពោះការស្នើបញ្ចប់តួនាទី និងបញ្ចប់សមាជិកភាពមន្ត្រីជាន់ខ្ពស់ទាំង៤រូបនេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅមិនទាន់សម្រេចយ៉ាងណានៅឡើយទេ។
កិច្ចប្រជុំពិសេសដែលដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ តាមរយៈវិដេអូពីប្រទេសបារាំង បានធ្វើឡើងបន្ទាប់ពីក្រុមមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច បានប្រកាសប្តឹងទៅក្រសួងមហាផ្ទៃនៅថ្ងៃទី២៧ ខែកញ្ញា ខាងមុខនេះ ដើម្បីស្នើសុំនិរាករណ៍ត្រាគណបក្សចោល នឹងធ្វើត្រាថ្មីដើម្បីប្រើប្រាស់ ពីព្រោះត្រានោះយកទៅប្រើប្រាស់ យ៉ាងអាណាធិបតេយ្យដោយបុគ្គលដែលគ្មាននីតិសម្បទា ក្នុងក្របខណ្ឌគណបក្ស និងមិនបានឆ្លងយោបល់ថ្នាក់ដឹកនាំ ដែលជាការរំលោភបំពានលើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្សយ៉ាងធ្ងន់ធ្ងរ។
ទាក់ទងរឿងត្រាបក្ស ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី មិនព្រមប្រគល់ត្រាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងត្រាព្រះហត្ថលេខាសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មកឲ្យក្រុមលោកចាប ញ៉ាលីវុធ , សាយ ហាក់ , ហេង ចន្ថា និងលោកផាន់ សិទ្ធី ដែលជាមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីយកទៅប្រើប្រាស់នោះទេ។
ការមិនព្រមប្រគល់ត្រាបក្សនេះ គឺបន្ទាប់ពីអនុប្រធាន និងសមាជិកគណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច មានដូចជា លោកចាប ញ៉ាលីវុធ លោកហេង ចន្ថា និងលោកសាយ ហាក់ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានធ្វើលិខិតទូលថ្វាយព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ស្នើប្រគល់ត្រាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងត្រាព្រះហត្ថលេខាសម្តេចក្រុមព្រះ។
ដោយក្នុងលិខិតបានបញ្ជាក់ថា “ខកខានមិនព្រមប្រគល់ត្រាចាប់ពីថ្ងៃថ្វាយដំណឹង (២០ កញ្ញា) រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ចាត់ទុកជាការរំលោភលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ដែលត្រូវប្រឈមចំពោះមុខច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា”។

លោក ផាន់ សិទ្ធី អគ្គលេខាធិការប្រតិបត្តិស្តីទី គណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ថា ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី មិនព្រមប្រគល់ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងត្រាព្រះហត្ថលេខាសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទេ។
ដោយលោកបានបញ្ជាក់ថា “បើសិនជាអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី មិនព្រមប្រគល់ត្រាទេ គឺនៅថ្ងចន្ទ ទី២៧ ខែកញ្ញា នឹងរៀបចំអនុវត្តតាមច្បាប់ហើយ ដោយដាក់ពាក្យប្តឹងទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំនិរាករណ៍ត្រានោះចោល យើងនឹងធ្វើត្រាថ្មីដើម្បីប្រើប្រាស់ ពីព្រោះត្រានោះប្រើដោយអ្នកមិនមានសិទ្ធិ”។
លោកបានបន្តថា នៅក្នុងសប្តាហ៍ក្រោយនេះ នឹងមានការកោះប្រជុំប្រធានក្រុមការងារ និងគណៈកម្មការប្រតិបត្តិរបស់គណបក្សហ៊្វុនស៊ិនប៉ិច ទាំង២៥ រាជធានី ខេត្ត ។ ហើយនឹងសុំយោបល់ពីបក្សនៅមូលដ្ឋានដើម្បីរៀបចំធ្វើសមាជ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកសុខ សុវិទ្យា អគ្គនាយករងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលអនុលោមតាមផែនការសកម្មភាព ឆ្នាំ២០២៥ ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោកសុខ សុវិទ្យា អគ្គនាយករងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលអនុលោមតាមផែនការសកម្មភាព ឆ្នាំ២០២៥ ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ម៉ឹង ដាវីន មេ​ការិយាល័យគយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង ពង្រាយមន្ត្រីគយ និងប្រើជនសុីវិល អង្គុយចាំរាប់ក្បាលឡាន ឈ្មួញតូច ធំ ដឹកជញ្ជួនតំឡូងមី ទៅប្រទេសវៀតណាម និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរអោយបង់លុយតាមការកំណត់! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពីពុករលួយរបស់លោក សុង មាល័យ ប្រធានការិយាល័យ គយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណនិងក្រុមមន្ត្រីប្រចាំច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរតម្រូវអោយអាជីវករបង់លុយចាប់ពី២០មុឺនរៀលទៅ៣៥ម៉ឺនរៀលក្នុង១ឡាន? (voj)

ព័ត៌មានគួរចាប់អារម្មណ៍

ដុះស្លែប្រព្រឹត្តរបៀបពុករលួយអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក ព្រាប គារ៉ាត់”ហៅសិទ្ធ” មេគយចល័តលើផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ..! (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
663 នាក់
ម្សិលមិញ :
178 នាក់
សប្តាហ៍នេះ :
2264 នាក់
ខែនេះ :
7640 នាក់
3 ខែនេះ :
27018 នាក់
សរុប :
668265 នាក់