ថ្ងៃអង្គារ៍ ទី១៩ ខែតុលា ឆ្នាំ២០២១
គេហទំព័រ សម្រែកយុត្តិធម៌
លោក សាន វិជ្ជាសារ៉ាវុធ ប្រធាន ក.ប.ប ខេត្តបន្ទាយមានជ័យ ត្រូវលោកស្រី ហម គឹមវង់ ប្តឹងទៅ ACU Sun,26 September 2021
Sun,26 September 2021 (Time 10:15 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 31នាក់)

ខេត្តបន្ទាយមានជ័យ ÷ លោកស្រី ហម គឹមវង់ ពលរដ្ឋនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះ បានដាក់ពាក្យប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យបើកការស៊ើបអង្គេត លើប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ។

នៅក្នុងពាក្យបណ្តឹង ដែលបានដាក់ជូនទៅ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបង្ហាញថា កំឡុងដើមឆ្នាំ២០២០ ពេលដែលស្ថានភាពជំងឺកូវីដ១៩ បានឆ្លងចូលមកដល់អ្នកស្រី ហម គឹមវង់ បានប្តូរមុខរបរពីការលក់ដូរចាប់ហួយនៅក្នុងផ្ទះ មកស៊ីឈ្នួលដឹកឥវ៉ាន់ឲ្យអាជីវករ នៅក្នុងខេត្តបន្ទាយមានជ័យ នៅពេលនោះមន្ត្រីសាខាកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ បានមកគំរាមទារឲ្យអ្នកស្រីបង់លុយគិតជាក្បាលឡាន ក្នុងមួយខែ ១៥០០០០ រៀល (ដប់ប្រាំម៉ឺនរៀល) ដោយគ្មានវិក័យប័ត្រ។ អ្នកស្រីបានរៀបរាប់បន្ថែមថា ប្រសិនបើអ្នកស្រីមិនបង់ប្រាក់ប្រចាំខែទេ មន្ត្រី ក.ប.ប នឹងចាប់ឡានដឹកទំនិញបញ្ជូនទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ។

ក្រោយមកនៅកំឡុងខែមេសា ឆ្នាំ២០២១ ឈ្មោះ សាន វិជ្ជាសារ៉ាវុធ ឈ្មោះ ឈួន ពិសី និងឈ្មោះ កែវ ជាមន្ត្រីសាខាកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) បានតម្លើងតំលៃបង់ក្បាលឡាន ដោយទាមទារបង់លុយគិតជាក្បាលឡាន មួយជើងតម្លៃ ៨០០០០រៀល (ប្រាំបីម៉ឺនរៀល) ពីរជើងតម្លៃ ១៥០០០០រៀល (ដប់ប្រាំម៉ឺនរៀល) ដោយគ្មានចេញវិក័យប័ត្រ។

បន្តបន្ទាប់មកទៀតនៅកំឡុងខែ កក្កដា ឆ្នាំ២០២១ បានប្តូរមកបង់ប្រាក់ ៦ក្បាលឡាន ចំនួន ៣៥០,០០០រៀល (សាមសិបប្រាំម៉ឺនរៀល) ដោយគ្មានវិក័យប័ត្រដដែល។ របៀបបង់ប្រាក់ឲ្យមន្ត្រី ក.ប.ប ផ្តើមពីការតម្រូវឲ្យចុះដើរយកលុយទៅដាក់លើក្បាលឡានដែលបញ្ឈចោលនៅលើដងផ្លូវ។ បោះលុយឲ្យមន្ត្រី ក.ប.ប ពីលើឡានដោយមិនបាច់ឈប់ឡាន ហើយពេលខ្លះគឺត្រូវដើរយកលុយទៅទុកលើតុរបស់មន្ត្រី ក.ប.ប ដែលដាក់ប៉ុស្តិ៍ល្បាត (កុងត្រូលជជុះ) នៅតាមដងផ្លូវជាតិក្រវ៉ាត់ព្រំដែនកម្ពុជា - ថៃ។

នៅក្នុងពាក្យបណ្តឹងបានបន្ថែមថា នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៨៖ ៣០នាទីយប់ មន្ត្រី ក.ប.ប បានរថយន្តរបស់គាត់ ហើយទារការផាកពិន័យ ពីសូន្យរៀល រហូតដល់២០០០០០០រៀល (ម្ភៃលានរៀល) បើទោះជាអ្នកស្រីហម គឹមវង់ បានបង់លុយហើយក៏ដោយ ។

ក្រោយមកអ្នកស្រី ហម គឹមវង់ សម្រេចចិត្តឈប់បង់ប្រាក់ឲ្យមន្ត្រី ក.ប.ប ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានមើលព័ត៌មានផ្សាយពីសកម្មភាពមិនប្រក្រតីរបស់មន្ត្រីក.ប.ប ដើរជំរិតទារប្រាក់ពីអ្នកដ៏ទៃ ដោយព័ត៌មានបានបញ្ជាក់ថាការបង់ប្រាក់ ដោយគ្មានវិក័យប័ត្រ ជាអំពើខុសច្បាប់ និងជាសកម្មភាពប្រព្រឹត្តអំពើពុករលួយ។

តាមអ្នកស្រី បន្ទាប់ពីអ្នកស្រីបានបញ្ជាក់ប្រាប់មន្ត្រីក.ប.ប ថាឈប់បង់ប្រាក់ជូនពួកគាត់ ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅពេលនោះ មន្ត្រី ក.ប.ប ឈ្មោះ កែវ បានលុបសារសំឡេងឆ្លងឆ្លើយបង់លុយកាក់ទាំងស្រុងតាមសារបណ្តាញសង្គមហ្វេសប៊ុក (Messenger)។

ដោយកើតទុក្ខមិនសុខចិត្ត អំពីសកម្មភាពជំរិតទាប្រាក់របស់មន្ត្រី ក.ប.ប ខេត្តបន្ទាយមានជ័យ នាងខ្ញុំសម្រេចចិត្តដាក់ពាក្យប្តឹងមកអង្គភាពប្រឆាំងអំពើពុករលួយដើម្បីស៊ើបអង្គេត និងចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ពលរដ្ឋ ខេត្តបន្ទាយមានជ័យម្នាក់ បានដាក់ពាក្យប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យបើកកការស៊ើបអង្គេតលើមន្ត្រី(ក.ប.ប) ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធនេះដែរ ដោយពលរដ្ឋបានចោទថា ប្រធាន ក.ប.ប ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ បានជំរិតយកលុយចំនួន ១,៤០០,០០០រៀល (មួយលានបួនសែនរៀល) ដោយមិនមានឯកសារច្បាស់លាស់។

ចំពោះការចោទប្រកាន់ខាងលើនេះនៅរសៀលថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២១ លោក ផាន អូន អគ្គនាយកដ្ឋានទើបមកកាន់ថ្មី និង លោកសាន្ដវិជ្ជា សារ៉ាវុធ ពុំបានបកស្រាយបំភ្លឺប្រាប់ ក្រុមអ្នកសារព័ត៌មានបានទេ៕ភាគទី១

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កោះប្រជុំពិសេស ដើម្បីពង្រឹង និងពង្រីកសហជីវិននៃការដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចនាពេលខាងមុខ September 25, 2021 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា ទទួល ធ្វើជា ម្ចាស់ផ្ទះ នៃ កិច្ចប្រជុំ កំពូល អាស៊ី - អឺរ៉ុប មានអត្ថប្រយោជន៏ សេដ្ឋកិច្ច នយោបាយ និងការអភិវឌ្ឈន៏... 18/09/2021 (voj+ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

លោកអូន រស្មី ប្រធានស្ថានីយ៍ជញ្ជីងនៅអ្នកលឿងត្រើយខាងលិចប្រលែងឡានយកលុយយ៉ាងគគ្លើនលើរដ្ឋមន្រ្តីដដែល ដាក់​ជញ្ជីង​បង្កប់​ក្រោម​ដី ចាប់​បានរថយន្ត​ដឹក​លើស​បានជាង១០០ឡាន/ថ្ងៃមួយ ដូច្នេះ១ខែបាត់ជាង៣០០០ឡាន បើអញ្ចឹងទុកមន្ត្រីមុខលុយអង្គុយសុំនិងបំផ្លាញផ្លូវជាតិធ្វើអី? 0966635168 (ntt voj)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មាធិការអចិន្ត្រៃយ៍ ១១រូបវត្តមាន ៨រូប អវត្តមាន ៣ រូប សម្រេចចិត្តជាឯកច្ឆ័ន្ទបោះឆ្នោតជ្រើសតាំង ឯកឧត្តម លឹម សំណាង ប្រធានស្ដីទី ជាប្រធានគណបក្ស...... (voj)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរបើកការស៊ើបអង្កេតលើករណីលោក កែវ ផាន មេគយច្រកភ្នំដិន ពាក់ ព័ន្ធនឹងបទល្មើសពុករលួយ ឃុបឃិតគ្នាជាមួយឈ្មួញបើកអោយមានការនាំចូលនូវសារធាតុម៉េតាណុលឬ អាល់កុលក្លែងក្លែង ២១តោន ! (voj)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
84 នាក់
ម្សិលមិញ :
91 នាក់
សប្តាហ៍នេះ :
802 នាក់
ខែនេះ :
4198 នាក់
3 ខែនេះ :
13195 នាក់
សរុប :
363202 នាក់