ថ្ងៃអង្គារ៍ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ក្រុមហ៊ុនមួយស្ថិតនៅជិតកងពល់ធំលេខ 3 ស្រុកជាំក្សាន្តកំពង់សំងំប្រមូលផលព្រៃឈើដោយអាថ៌កំបាំង....
Wed,08 September 2021 (Time 09:47 AM)
ដោយ ៖ voj (ចំនួនអ្នកអាន: 1035នាក់)

08/09/2021
ព្រះវិហារ: នាពេលថ្មីៗនេះប្រភពព័ត៌មានមួយបានឱ្យដឹងថា : ក្រុមហ៊ុនមួយកន្លែងកំពុងសំងំប្រមូលទិញឈើគ្រប់ប្រភេទសង្ស័យថាមានការបើកភ្លើងខៀវពីអាជ្ញាធរមូលដ្ឋានក៏ដូចជាមន្ត្រីមានសមត្ថកិច្ចផងដែរទើបបានជាក្រុមហ៊ុនមួយនោះធ្វើការដោយយ៉ាងរលូនគ្មានការបង្ក្រាបពីអាជ្ញាធរមានសមត្ថកិច្ច។

ប្រភពបានឱ្យដឹងដែរថា: គោយន្តកន្ត្រៃរាប់រយគ្រឿងបានចូលទៅដឹកឈើពីក្នុងព្រៃមិនថាឈើឃ្លុំឬក៏ឈើម៉ៃតាប់ បាននាំគ្នាសម្រុកចូលដោយមិនរអារនឹងការបង្ក្រាបរបស់ជំនាញបន្តិចសោះទ្បើយ។ពោលបែរជានាំគ្នាដឹកទៅរលូនសម្រុកចូលទៅក្នុងក្រុមហ៊ុនយ៉ាងអាណាធិបតេយ្យទៅវិញ។
ប្រភពព័ត៌មានក៏បានឲ្យដឹងទៀតដែរថាក្រុមហ៊ុនមួយនេះប្រហែលជាខ្សែមិនតូចទេទើបបានជាថ្លើមធំពាសមេឃហ៊ានបើកក្បែរក្លៀក កងពលធំលេខ 3 បែបនេះ។ហើយមួយថ្ងៃមួយថ្ងៃៗគេសង្កេតឃើញថាមួយថ្ងៃៗរថយន្តយីឌុបនិងវេអងមិនតិចគ្រឿងទេបានសម្រុកដឹកចេញពីក្រុមហ៊ុន១នោះ។
ប្រភពមួយចំនួនទៀតក៏បានឲ្យដឹងដែរថា មិនដែលឃើញមន្ត្រីមានសមត្ថកិច្ចឬជំនាញណាហ៊ានបង្ក្រាបឬចូលទៅក្រុមហ៊ុននោះឡើយ។ឬក៏មើលមិនឃើញដោយសារតែដុល្លារបាំងភ្នែកឬបានសើមមាត់សើមករយ៉ាងក្រាស់ក្រែលហើយមើលទៅទើបបានជាជំនាញមានសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានស្រុកបែរជាមើលមិនឃើញទុកឱកាសឱ្យឧក្រិដ្ឋជនព្រៃឈើបំផ្លិចបំផ្លាញនិងវិនាសកម្មហិនហោច បំភ្លេចបំផ្លាញធនធានធម្មជាតិ ដោយសកម្មដូចភ្លៀងរលឹមបែបនេះ។
ទំនោរបែបនេះហើយទើបធ្វើឲ្យឧក្រិដ្ឋជនព្រៃឈើមួយចំនួនឡើងចាង មិនញរញើតច្បាប់ អាងខ្នង អាងខ្សែ អាងអំណាចទឹកប្រាក់ ខុសក្លាយជាត្រូវ ត្រូវក្លាយជាខុស មានកំហុស ក្លាយជាគ្មានកំហុស សទៅជាខ្មៅ ខ្មៅទៅជាស.។

មហាជនមួយចំនួនមានចម្ងល់និងរង់ចាំមើលថា?តើលោក ជា គឹមសេង អភិបាលនៃគណៈអភិបាលស្រុកជាំក្សាន្តរួមនិងមន្ត្រីមានសមត្ថកិច្ចនិងជំនាញពាក់ព័ន្ធមានវិធានការឬប្រើកណ្ដាប់ដៃដែកបែបណា?និងមានវិធានការយ៉ាងដូចម្ដេចនិងចំណាត់ការចំពោះក្រុមហ៊ុនដោយរបៀបណាផងដែរ?

សូមបញ្ជាក់ផងដែរថាទីតាំងក្រុមហ៊ុនមួយនេះស្ថិតនៅ ភូមិសាស្រ្តស្រុកជាំសាន្ត ខេត្តព្រះវិហារ km 189 បត់ស្តាំដៃ ក្បែរកងពលធំលេខ 3 ៕ នៅ.ត


ដោយសហការី VOJ

ព័ត៌មានគួរចាប់អារម្មណ៍

រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
263 នាក់
ម្សិលមិញ :
568 នាក់
សប្តាហ៍នេះ :
3931 នាក់
ខែនេះ :
12800 នាក់
3 ខែនេះ :
42932 នាក់
សរុប :
883117 នាក់