ថ្ងៃអង្គារ៍ ទី០៦ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
សត្វស្វាចំនួន 25 ក្បាលត្រូវបានកម្លាំងមន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃព្រៃឡង់ខេត្តកំពង់ធំ លែងឲ្យមានសេរីភាព 08/09/21
Thu,09 September 2021 (Time 12:06 PM)
ដោយ ៖ voj (ចំនួនអ្នកអាន: 1039នាក់)

ខេត្តកំពង់ធំ: កម្លាំងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វ ព្រៃព្រៃឡង់ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានធ្វើការចុះល្បាតព្រៃ និងដោយមានការចង្អុលបង្ហាញពីលោក លី ស្រេង ប្រធានការិយាល័យអភិរក្ស និង ការដឹកនាំផ្ទាល់របស់លោក លី ឳគ្រី មន្ត្រីឧទ្យានុរក្សប្រធានស្នាក់ការគីឡូ ៧០ និងជាអនុប្រធានក្រុមចល័តទីមួយរួមនឹងកម្លាំងមន្ត្រីឧទ្យាននុរក្សមួយចំនួនផងដែរ។

ប្រភពពីមន្ត្រីឧទ្យានុរក្សបានឲ្យដឹងដែរថា: ពួកគាត់បានធ្វើការចុះល្បាតព្រៃ 3 ទៅ 4 យប់ហើយពុំមានសកម្មភាពឬបទល្មើសអ្វីឡើយ លុះយប់វេលាម៉ោង 8 និង 28 នាទីដោយមានការសង្ស័យកម្លាំងមន្ត្រីឧទ្យានុរក្សក៏បានលបឃាត់ចាប់ម៉ូតូចំនួន 4 គ្រឿងហើយក៏ប្រទះឃើញសត្វស្វាចំនួន 25 ក្បាលផងដែរ។

ក្រោយពីប្រទះឃើញដូចនេះហើយកម្លាំងមន្ត្រីឧទ្យានុរក្ស ក៏បានធ្វើការឃាត់ខ្លួននិងដកហូតទុកនូវវត្ថុតាងរួមមាន:
-សត្វស្វាចំនួន 25 ក្បាល
-មងចាប់សត្វចំនួន 4 ត្បូង
-កាំភ្លើងឆ្នុកដូងចំនួន 2 ដើម
និងបានឲ្យជនបង្កល្មើសធនធានធម្មជាតិធ្វើកិច្ចសន្យាបញ្ឈប់បទល្មើសបន្តទៀតនិងឲ្យវិលត្រឡប់ទៅផ្ទះវិញ។

ដោយឡែកសត្វស្វាចំនួន 25 ក្បាលវិញត្រូវបានកម្លាំងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ ព្រៃឡង់យកទៅលែងនៅមុខបរិវេណស្នាក់ការព្រះអាទិត្យដើម្បីឲ្យមានសេរីភាពក្នុងដែនជម្រកសត្វព្រៃព្រៃឡង់វិញ។

សូមបញ្ជាក់ផងដែរថា: ការណីបង្ក្រាបបទល្មើសធនធានធម្មជាតិខាងលើនេះស្ថិតក្នុងភូមិសាស្រ្ត ស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំដោយឡែកវត្ថុតាងមួយចំនួនទៀតត្រូវបានយកមករក្សាទុកនៅស្នាក់ការព្រះអាទិត្យ។

ដោយ: សហការីvoj

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
290 នាក់
ម្សិលមិញ :
1389 នាក់
សប្តាហ៍នេះ :
3481 នាក់
ខែនេះ :
16034 នាក់
3 ខែនេះ :
41364 នាក់
សរុប :
870635 នាក់