ថ្មីៗនេះ សមត្ថកិច្ចជំនាញបានឆ្មក់ចុះស្ទាក់ចាប់បានសារធាតុម៉េតាណុល ឬអាល់កុលក្លែងក្លែង២១តោនដែលឈ្មួញដឹកជញ្ជូនតាមរថយន្តធុនធំ នាំចូលពីវៀតណាមតាមច្រកភ្នំដិន នៃខេត្តតាកែវ ។សូមរំលឹកថា: កាលពីថ្ងៃទី៥កញ្ញា ២០២១ សមត្ថកិច្ចជំនាយ អគ្គនាយកដ្ឋានអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង ការក្លែងបន្លំ ឬហៅកាត់ថា ក.ប.ក នៃក្រសួងពាណិជ្ជកម្ម បានឆ្មក់ស្ទាក់ចាប់បានសារធាតុម៉េតាណុល ឬអាល់កុលក្លែងក្លាយចំនួន៧២១៤ពីដុងស្មើនឹង២១តោន ដែលឈ្មួញដឹកជញ្ជូនតាមរថយន្តធុនធំពីប្រទេសវៀតណាម ចូលមកតាមច្រកទ្វារអន្តរជាតិភ្នំដិន តាមផ្លូវជាតិលេខ២ នៅចំណុចឃុំភ្នំដិន ស្រុកគិរីវង្ស ខេត្តតាកែវ ។ មន្ត្រីជំនាញ បានថ្លែង ប្រាប់អ្នកកាសែតថា: សារធាតុម៉េតាណុល ឬអាល់កុលក្លែងក្លែងនេះ គឺវាធ្វើអោយប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ធ្ងន់ធ្ងរណាស់ ។ ប្រភពព័ត៌មាន ពីមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធដែលឈរជើងប្រចាំការនៅច្រកទ្វារអន្តរជាតិភ្នំដិន បានលួចទម្លាយព័ត៌ មាន ប្រាប់តាម តេឡេ ក្រាម មកការិយាល័យ អ្នកសារព៏ត៏មានថា : លោក កែវ ផាន ប្រធានស្នាក់ការគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិភ្នំដិន បាន និងកំពុងត្រូវប៉ាន់ត្រូវពែង ជាមួយក្រុមឈ្មួញ និងអាជីវករ ដឹក ជញ្ជូនទំនិញគ្រប់ប្រភេទនាំចូលពីប្រទេសវៀតណាម ដោយគេច ពន្ធ ឬបង់ពន្ធមិនគ្រប់ ឬ មិនបាច់បង់ពន្ធ ដោយគ្រាន់ តែបង់លុយក្រោមតុ ទៅតាមចំនួនក្បាលឡាន ដឹកទំនិញ អោយទៅក្រុមគយរបស់លោក កែវ ផាន ជាថ្នូរនឹងការ មិនឆែកឆេរត្រួតពិនិត្យលើទំនិញនៅក្នុងរថយន្តគឺជាការស្រេច អាចដំណើរការបានដោយរលូន ។ ដោយឡែក ប្រភពព័ត៌មាន ពីក្រុមអាជីវកររកស៊ីដឹកជញ្ជូនទំនិញ តាមរថយន្តពីប្រទេសវៀតណាមចូលតាមច្រកភ្នំដិន ក៏បានអោយអ្នកសារព័ត៌មានដឹងថា:ក្នុងកាល:ទេស: ប្រទេសកម្ពុជាកំពុងជួបវិបត្តិនៃការរីករាលដាលជម្ងឺកូវីត១៩ យ៉ាងខ្លាំងហើយប្រមុខរដ្ឋាភិបាលបានដាក់ចេញនូវបទបទបញ្ជានឹងសេចក្តីណែនាំ ព្រមទាំងបំរាម គោចរណ៍ យ៉ាងតឹងរុឹង នៅតាមច្រកព្រំដែនទូទាំងប្រទេស ដើម្បីទប់ស្កាត់ ប្រឆាំងនឹងជម្ងឺកូវីរ១៩ ។ ប៉ុន្តែបែរ ជា នៅច្រកទ្វារអន្តរជាតិភ្នំដិន លោក កែវ ផាន មេគយច្រកទ្វារភ្នំដិន បានឱកាសហុចអោយ ធ្វើមិនដឹងមិនឮ ឬមិនយកចិត្តទុកដាក់ អនុវត្តតាមនូវ បទបញ្ជា និងបំរាមនានា របស់សម្តេច តេជោទេ គឺបើកដៃអោយឈ្មួញនាំចូលនូវ សារធាតុម៉េតាណុល ឬអាល់កុលក្លែងក្លែងរាប់សិបតោពីប្រទេសវៀត ណាម ។ ប្រភពពី អាជីវករដឹកទំនិញបានបញ្ជាក់ថា : ទំនិញក្នុង ១ឡានធំ ត្រូវបង់លុយចំនួន១លាន២សែនរៀល បើដឹកតាមរុឺម៉កម៉ូតូត្រូវបង់លុយចំនួន ៨០មុឺនរៀល អោយទៅក្រុមគយ នៅច្រកទ្វារភ្នំដិន ដោយមិនចាំបាច់ មានបង្កាន់ដៃ ឬវិកយបត្របង់ពន្ធអ្វីទេ ។ ប្រភពព័ត៌មានខាងលើ បានបញ្ជាក់ថា ឈ្មួញដែលល្បីឈ្មោះជាងគេ មានឈ្មោះ វ៉ាន់,យាយផៃ និងឈ្មោះចាន់តារ៉ា ...។ ទាក់ទិននឹង សេចក្តីរាយការណ៍ ព័ត៌ មានចោទប្រកាន់ទៅលើ លោក កែវ ផាន មេគយ ច្រកទ្វារភ្នំដិន ថាបាន បើកដៃ ឬឃុបឃិតគ្នាជាលក្ខណ:ប្រពន្ធ ប្រព្រឹត្តអំពើពុករលួយបើកអោយមានបទល្មើសដឹកទំនិញ រត់គេចពន្ធ។ ពិសេសគឺការនាំចូល សារធាតុម៉េតាណុល ឬ អាល់កុលក្លែងក្លែងនេះ អង្គភាព គេហទំព័រ មាតុភូមិ ពុំអាចស្វែងរក ការសុំបំភ្លឺ ពីលោក កែវ ផាន បានទេ ព្រោះពុំមានលេខទូរស័ព្ទ ។ ករណីនេះ គឺជាតម្រុយ ព័ត៌មាន នៃការប្រព្រឹត្ត អំពើពុករលួយយ៉ាងធំ ពីសំណាក់មន្ត្រីគយ ឈ្មោះ កែវ ផាន ដែល គួរតែខាង ACU ដែល មានលោក ឱម យិុនទៀង ជាប្រធានអង្គភាព គួរតែបើកការស៊ើបអង្កេត រកអ្នក ពាក់ព័ន្ធ នឹងការប្រព្រឹត្តអំពើពុករលួយយកមកផ្តន្ទាទោសតាមច្បាប់ ៕ vojhotnews
ព័ត៌មានគួរចាប់អារម្មណ៍
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ សុីន ហៅភីក កាស៊ីណូ របស់ក្រុមហ៊ុន ញូ ភីក អេនធើធេនមុិន ឯ.ក ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ! (vojhotnews)
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ អរឆីដ អូតែល និង រិច កាស៊ីណូ របស់ក្រុមហ៊ុន ជេ ប៊ី អិម អេស ឌីវេឡុបមុិ (vojhotnews)
កាស៊ីណូ ហ្គាន់ ដាវ ត្រូវបានរកឃើញប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលល្មើសនឹងបទប្បញ្ញត្តិ ដែលមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា គ.ល.ក. ត្រូវបានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ! (vojhotnews)
សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅដែលមានដើមចមពីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ! (vojhotnews)
កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅ រាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា