ថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
សកម្មភាពកណ្ដៀរនៃការដឹកជញ្ជូនឈើអនាធិបតេយ្យស្រុករវាងខេត្តព្រះវិហារនៅតែបន្តដូចភ្លៀងរលឹម
Sat,15 October 2022 (Time 03:11 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 872នាក់)

សកម្មភាពកណ្ដៀរនៃការដឹកជញ្ជូនឈើអនាធិបតេយ្យស្រុករវាងខេត្តព្រះវិហារនៅតែបន្តដូចភ្លៀងរលឹម

១៥.១០.២០២២
ខេត្តព្រះវិហារ: សកម្មភាពដឹកជញ្ជូនឈើយ៉ាងរលូនចេញពីតំបន់ភូមិសាស្ត្រព្រំប្រទល់ស្រុកសណ្ដាន់ និងចេញពីក្រុមហ៊ុនព្រៃបារាំងឆ្លងកាត់តាមភូមិសាស្ត្រ ភូមិស្រែធំ ចូលមកទីរួមស្រុករវាង ក្នុងខេត្តព្រះវិហារ និងយកមកលក់បន្ត អោយសំណាក់ឈ្មួញមួយចំនួនទៀតដើម្បីធ្វើការដឹកជញ្ជូនបន្តតាមរយៈរថយន្តសាំយ៉ុង។
ទោះបីជាយ៉ាងណាក្តី អាជ្ញាធរ ឬមន្ត្រីពាក់ព័ន្ធ និងមន្ត្រីមានជំនាញ នៅតែធ្វើព្រងើយកន្តើយ មិនមានវិធានការបង្ក្រាបចំពោះរថយន្តសាំយុង និង គោយន្តកន្ត្រៃ ដែលបានប្រមូលទិញតាមផ្ទះ ពីភូមិសាស្ត្រ ភូមិស្រែធំ និងភូមិបុះពៃ ដើម្បីលក់បន្តទៅកាន់ខេត្តកំពង់ធំបានដោយរលូនសោះ។
ទំនោរបែបនេះ ប្រហែលជាមន្ត្រីមានសមត្ថកិច្ចបានទទួលលាភសក្ការៈ ឬបានសើមមាត់សើម ក ខ្លះហើយមើលទៅ?ទើបបានជាបណ្ដែតបណ្ដោយ ឲ្យឈ្មួញកណ្ដៀរធ្វើសារាចរណ៍ យ៉ាងអនាធិបតេយ្យ(ដូចសុភាសិតមួយពោលថា: កន្ទេលធំ បន្លំដេក)។
សូមបញ្ជាក់ផងដែលថា: ចំពោះការដឹកជញ្ជូនឈើ ចេញពីភូមិសាស្ត្រស្រុកសណ្ដាន់ និងចេញ ពីតំបន់ព្រៃបារាំង នៅតែបន្តសកម្មភាពហូរហែចូលមកទីរួមស្រុករវាង ក្នុងខេត្តព្រះវិហារយ៉ាងអនាធិបតេយ្យ។
ម្យ៉ាងទៀតសោត មហាជនរងចាំមើលផងដែលថា: អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចមន្ត្រីមានជំនាញ និង មានវិធានការចំពោះការដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យខាងលើនេះបានដោយរបៀបណា?
អង្គភាព V.O.J HOTNEWSរងចាំការបកស្រាយគ្រប់សាមីអង្គរៀងរាល់ម៉ោងធ្វើការ៕
ដោយ: ចាន់ ហាត PVH

ព័ត៌មានគួរចាប់អារម្មណ៍

រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
79 នាក់
ម្សិលមិញ :
1734 នាក់
សប្តាហ៍នេះ :
4399 នាក់
ខែនេះ :
13386 នាក់
3 ខែនេះ :
42263 នាក់
សរុប :
880999 នាក់