27/10/2022កំពង់ឆ្នាំង: យោងតាមប្រភពប្រជាពលរដ្ឋបានលួចបង្ហើបបន្តថាឈ្មួញដុះស្លែរធំៗដែលកំពុងគៀងកបក្ខពួករបស់ខ្លួនដើម្បីឲ្យចុះទៅរកលៀសអោយខ្លួនប្រចាំឃុំឆ្នុកទ្រូមានចំនួន៥នាក់ដែលមានឈ្មោះដូចខាងក្រោម៖១/លោក ហុង ២/លោក ប៉ោង ៣/ចែ លាភ ៤/ ចែ ញ៉ាញ់ ៥/ ចែហុីង ឈ្មួញទាំងនេះបក្សពួកចំនួនកំពុងតែសប្បាយនឹងកើបលុយខណៈដែលអាជ្ញាធរក្នុងឃុំឆ្នុកទ្រូស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងកំពុងតែដេកលង់លក់អស់ពលរដ្ឋម្នាក់ទៀតសូមបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់ថាលៀសរាប់សិបការ៉ុងរាប់សិបតោនអាចប្រមូលផលបានដោយសារតែមេឈ្មួញទាំងលើនេះបានកៀងកបក្សពួកឲ្យរកលៀសមកឲ្យលក់ខ្លួនដោយប្រើឧបករណ៍ការរាស់ដោយរនាស់ដែកដែលក្រុមអ្នកនេសាទហៅថា«កាវលៀស»ដោយម៉ាស៊ីនជាឧបករណ៍ទំនើបរាប់សិបកាណូតបាឡាស្មាច់ ដែលបានធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ស្ទើរគ្រប់ទីកន្លែងនៅតាមដងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង កើបប្រមូលបានលៀសរាប់ពាន់ការុង រាប់សិបតោន បានដឹកចេញពីខេត្តនេះជារៀងរាល់ថ្ងៃ យកទៅលក់នៅប្រទេសវៀតណាមមួយចំនួនធំ និងមានតិចតួចលក់នៅក្នុងប្រទេស ។ ប៉ុន្តែសកម្មភាពនេះ នៅមិនទាន់ឃើញសមត្ថកិច្ចរដ្ឋបាលជលផល ចេញវិធានការការពារឬទប់ ស្កាត់បែបណានៅឡើយទេដោយការដាក់ការសង្ស័យពីប្រជាពលរដ្ឋមូលដ្ឋានថាប្រហែលជាមានការបើកដៃពីរសំណាក់ឃុំ/ស្រុក/ខេត្តហើយមើលទៅទើបមិនមានមន្ត្រីជំនាញពាក់ព័ន្ធជលផលណាមនាក់ហ៊ានចេញមុខចុះពិនិត្យនិងធ្វើការបង្ក្រាបឡើយ។ពលរដ្ឋម្នាក់ដែលកំពុងលើកលៀសចេញពីកាណូតដាក់ឡើងគោក បានធ្លុយមាត់និយាយថា ជារៀងរាល់ថ្ងៃគាត់ឃើញទូកកាវលៀសដែលបំពាក់ដោយម៉ាស៊ីនរាប់សិបគ្រឿង បណ្តែតបណ្តាក់គ្នាដូចខ្យងលើផ្ទៃទន្លេសាប ដោយប្រើប្រាស់នូវកញ្ច្រែងដែក ប្រៀបដូចរនាស់ដែកដែលមានទំហំមុខកាត់ចាប់ពី១ម៉ែត្រទៅ១ម៉ែត្រកន្លះ ទម្លាក់ចុះកប់ក្នុងភក់បាតទន្លេ ដើម្បីចូកកាវលៀសដោយប្រើម៉ាស៊ីនអូសទាញយកលៀសចេញពីក្នុងភក់បាតទន្លេ ។ ប្រជាពលរដ្ឋបានលើកឡើងថា: បទល្មើសកាវលៀសដោយប្រើម៉ាស៊ីនបែបនេះ នឹងធ្វើឱ្យហិនហោចអេកូឡូស៊ីក្រោមទឹក ដូចបំផ្លាញមច្ឆជាតិដែរ ដែលអនាគតទៅនឹងវិនាសអន្តរាយអស់ ។ ពលរដ្ឋជាច្រើនសំណូមពរលោក ឌិត ទីណា ទើបមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាណនិងសាទ គួរតែចាត់មន្ត្រីជំនាញរបស់ខ្លួនចុះពិនិត្យជាក់ស្ដែងតាមដងទន្លេដើម្បីធ្វើការបង្ក្រាបចំពោះឈ្មួញខាងលើដុះស្លែកំពុងតែអួតអាងបញ្ចេញសកម្មភាពរបស់ខ្លួនរាល់ពេលយប់ ព្រោះការធ្វើសកម្មភាពបែបនេះ នាំឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ីនៅបាតទន្លេ សកម្មភាពទាំងនេះហើយធ្វើឲ្យប៉ះពាល់មច្ឆជាតិគ្រប់ប្រភេទ ជាពិសេសមានត្រីមួយចំនួនក៏បានពងកូននៅក្នុងភក់បាតទន្លេនោះដែរយូរមិនឆាប់នឹងធ្វើឱ្យហិនហោចអេកូឡូស៊ីក្រោមទឹក ដូចបំផ្លាញមច្ឆជាតិ អនាគតទៅនឹងវិនាសអន្តរាយអស់ ។ សូមបញ្ជាក់ថា ទីតាំងឈ្មួញចាំទទួលទិញលៀសដើម្បីដឹកយកទៅលក់បន្ត គឺនៅក្នុងស្រុកបរិបូណ៌ មាននៅមាត់កំពង់ទឹកឆ្នុកទ្រូ ស្ថិតក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូដោយមានឈ្មួញទាំងនេះដែលមានធនធានទើបអាចគៀងកឲ្យពលរដ្ឋទាំងនោះចុះប្រើឧបករណ៍ដើម្បីកាយលៀសឱ្យមកលក់ឱ្យខ្លួនជារៀងរាល់យប់។ មហាជនមួយចំនួនដទៃទៀតរង់ចាំមើលថា: តើអាជ្ញាធរក៏ដូចជាមន្ត្រីមានជំនាញ និងមន្ត្រីពាក់ព័ន្ធ ដែលមានភារកិច្ចក្នុងការបង្ក្រាបនៃបទល្មើសធនធានធម្មជាតិខាងលើនេះបានដោយរបៀបណាផងដែរ? ទោះបីជាយ៉ាងណាក្តីអង្គភាព គេហទំព័រ (vojhotnews )រងចាំការបកស្រាយគ្រប់សាមីអង្គរៀងរាល់ម៉ោងធ្វើការ។ ដោយ: VOJ
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា