មន្ត្រីគយសាខាគយខេត្តត្បូងឃ្មុំមួយរូបបង្ហើបថា៖លោក ប៉ែន សុីថាដែលទើបមកកាន់ត្រពាំងផ្លុងគ្មានអីចម្លែកទេ វាជាការទិញប៉ុស្តិ៍មេគយច្រកទ្វារត្រពាំងផ្លុងជាកម្មសិទ្ធិផ្តាច់មុខបានតាមហាងឆេងមួយរយៈដូចគយមុនៗអញ្ចឹងកុំឆ្ងល់ច្រើន!ដើម្បីពុករលួយស្រង់ដើមនិងចំណេញមហាសាល។មន្ត្រីដដែលបន្តថា មេថ្មីនិងមេចាស់ដូចម្ជូរក្រូចនិងពោន មានជាតិជួរដូចតែគ្នា មកពុករលួយដូចតែគ្នា គ្រាន់តែពីមុនសម្លរមួយឆ្នាំងគេច្របាច់ក្រូចបែរមកបង់ផ្លែអាពោនវិញ វានៅតែជាសម្លរម្ជូរដូចតែគ្នា។ប្រភពបន្តថា លោក វ៉ូ វណ្ណា មេគយរដ្ឋបាលគ្រាន់តែវិធីនេះមេគយធំៗអាចរកលុយបានរាប់លានដុល្លារពីការដោះដូរបុស្តិ៍ច្រកទ្វារទូទាំងប្រទេសក្នុងមួយវគ្គៗជាប្រពៃណីរបស់មេគយធំ?។ប្រភពដដែលបន្តថា៖មេគយធំពុករលួយមុខក្រាស់កាប់៣ពូថៅមិនមុត អត់ចេះអៀនខ្មាស់នោះទេ។ ការទល់ជ្រែងអោយលោក ប៉ែន សុីថា មកកាន់តំណែងជាប្រធានគយត្រពាំងផ្លុងមិនមែនមកពីមានគុណសម្បត្តិស្អីទេ ដោយសារតែលុយ គឺអ្នកចូលក៏អស់លុយអ្នកចេញដើម្បីបានកន្លែងថ្មីក៏ត្រូវអស់លុយចៀសវាងទៅអង្គុយដកដង្ហើមចោលនៅទីចាត់ការគយនិងក៏ដោយសារប៉ែន សុីថា មានលុយគ្រប់។ឯចំពោះសកម្មភាពពុករលួយគយយើងនៅច្រកត្រពាំងផ្លុងនៅតែដដែល ទាំងមេទាំងកូនរក្សាប្រពៃណីចាស់រក្សាទុកនូវអំពើពុករលួយដាច់បង្ហៀរដដែល។ហើយអ្វីទាំងនោះវាជាអំពើអយុត្តិធ៌មខ្លាំងដែរសម្រាប់គយខ្លះដែលគ្មានប្រាកគ្រប់ដើម្បីទិញប៉ុស្តិ៍នឹងគេ?។ប្រភពដែលនោះបន្តថា៖លោកប៉ែន សុីថា ទោះត្រូវសារព័ត៌មានក្នុងស្រុកសន្ធឹកសន្ធាប់ ធ្លាប់ចុះផ្សាយ អំពីនូវទង្វើស្អុយរលួយជាបន្តបន្ទាប់ក៏ប៉ុន្តែ ក៏គ្មានអ្វីធ្វើអោយ តួនាទីចាស់និងថ្មីនេះរង្គោះរង្គើកៅអីជាមេគយត្រពាំងផ្លុងដ៏សែនត្រូវប៉ាន់ ប្រាក់លាន$បានឡើយ ដែលគេនិយមនិយាយភាសាថា អោយតែតូកៅអីផ្តាច់បានហើយ អាចរកយុធ្ទវិធីបង្កើតអំពើពុករលួយអង្គុយកើបលុយស្រង់ដើមម៉ាសប្បាយ។ប្រភពដដែលនោះបន្តថា៖មន្ត្រីគយកម្ពុជា ស្ទើរគ្រប់ច្រកទ្វានិងសាខាគយ ត្រូវមន្ត្រីជាន់ខ្ពស់ជាថ្នាក់លើមួយចំនួនង្រៀនអោយប្រឹងប្រែងពុករលួយដល់ឆ្អឹង និងជាន់ឈ្លីបង្រៀនអោយចេះអនុវត្តនូវប្រពៃណីពុករលួយដោយចំហរ?។ប្រភពបន្តបញ្ជាក់ថា៖អ្នករកសុីដឹកជញ្ជូនទំនិញ នៅច្រកទ្វារត្រពាំងផ្លុងមានឈ្មួញធំៗជាច្រើនប្រភេទ។មេគយចាស់ផ្លាសចេញ មេគយថ្មីចូល ក៏បន្តប្រពៃណីអនុគ្រោះនាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់ ចូលតាមច្រកនេះយ៉ាងរលូនតែដដែល ទោះកាលមានកូវុីត១៩ក៏ដោយក៏ច្រទារអន្តរជាតិត្រពាំងផ្លុងនេះនៅតែមមាញឹក រាល់ថ្ងៃ។ច្រកត្រពាំងផ្លុងជាឋានសួគ៌នៃច្រកនាំចូលគេចពន្ធ បង់ពន្ធមិនគ្រប់ ទំនិញក្លែងភេទនិងទំនិញដែលរដ្ឋហាមឃាត់ដឹកបានដោយរលូន អោយតែចរចារលុយនឹងមេគយត្រូវគ្នា។ប៉ែន សុីថាតូយកកៅអីមេគយត្រពាំងផ្លុងផ្តាច់ រឿងអីខ្លាចខាតឬបាត់ចំណូលពន្ធ ហើយបើមានរឿងក៏គ្មានអំណាចទេវតាណាចាត់ការបានឡើយ។ប្រភពបន្តដដែលនោះអោយដឹងទៀតថា៖ ច្រកនេះក្រុមឈ្មួញដឹកទំនិញគេចពន្ធនូវទំនិញច្រើនប្រភេទទី១-ក្រុមឧកញ៉ាផ្កាយ រកសុីធំ ៗដឹកទាំងខ្សែៗ ទំនិញនាំចូលរបស់ពួកគេមិនបាច់មាន ប្រតិវេទន៍គយត្រឹមត្រូវទេ មិនបាច់បង្ហាញនិវេទន៍បណ្ណ័តស្អីទេ មិនបាច់ចាំបញ្ចេញស្តុកស្អីទេ ឡានអាចចូលទៅលើកដាក់ឡានីដីយួនហើយចេញប្រុចបានតែម្តង ពេលខ្លះគឹតពន្ធរាប់ក្បាលឡានរួចស្រេច កត់អោយតែដឹងចំនួនក្បាលឡានទុកសម្រាប់បង់ខែរួចចេញបានភ្លាម មិនបាច់ឆែកត្រួតពិនិត្យទេ ។ក្រុមទី២ជាក្រុមដឹកទំនិញដឹកអត់ពន្ធុសុទ្ធ បង់មិនគ្រប់និងដឹកតែទំនិញក្លែងភេទ ជាទូទៅមិនដឹងថាគេដឹក TNTឬអ្វីនោះទេ? ក្រុមនេះគឺជាគ្រោះថ្នាក់មួយ ដោយសារមានការគប់គឹតផលប្រយោជន៍បុគ្គលរវាងមេគយទីនោះនិងក្រុមឈ្មួញ?។ពួកប្រភេទនេះភាគច្រើនរង់ចាំចូលទំនិញតែពេលយប់ មានដូចជាទួរសព្ទ័សេរីទំនើបគេចពន្ធ គ្រឿងក្រអូប ឬគ្រឿងអេឡិកត្រូនិកទំនិញជាប់ពន្ធខ្ពស់…..។ ល។ឆ្លងទំនិញតាមត្រពាំងផ្លុងល្បីថាស្រួល ឈ្មួញភាគច្រើនថា ជាច្រកធូររលុងក្នុងការត្រួតពិនិត្យ ពិសេសលើការបំពេញបែបបទនាំចូល ឬនាំចេញ ព្រោះតែមេគយមកទីនោះគេមកអង្គុយដើម្បីផលប្រយោជន៍បុគ្គល មកដើម្បីស្រង់ដើយពីការទិញកៅអីទីនោះ?។ ប្រភពបន្តថាអ្វីដែលខ្លាំងដៃមែនទែននោះ អំពីការិយាធិប្បតេយ្យរបស់មន្ត្រីគយ (ចាំនិយាយក្រោយ) ។មន្ត្រីមានលុយទិញប៉ុស្តិ៍ គ្មានញញើតធ្វើរឿងពុករលួយឡើយ ឈ្មួញស្រួលដឹកទំនិញស្មើសច្បាប់ ទំនិញខ្លះអាចបង្កគ្រោះមហន្តរាយដល់ជាតិទៀតផង គ្រាន់តែគេមានការគប់គឹតបិទបាំងជិតមិនទាន់ផ្ទុះធ្លាយប៉ុណ្ណោះពីមុនៗ?។តើអាចនិយាយបានទេថាទំនិញច្រកនេះក្រោមការគ្រប់គ្រងដោយលោក ប៉ែន សុីថាគ្មានទំនិញអ្វីអាចបង្កមហន្តរាយដល់ជាតិឬគ្មានពុករលួយដល់ឆ្អឹង?។កន្លងមកនៅបរទេស មានក្រុមភរវករបរទេសខ្លះបង្កប់ឧបករណ៍ភេរវកម្មក្នុងផ្នែកតូចៗនៃទំនិញ មានក្រុមលាងលុយខ្មៅបង្កប់តាមការវេចខ្ចប់ទំនិញ ឬក្រុមឈ្មួញគ្រឿងញៀនខ្លះ ធ្លាប់ធ្វើសកម្មភាពក្រោមក្លៀកគយ បើសកម្មភាពគយធូរលុង។សង្ឃឹមថាអាណត្តិលោកប៉ែនសុីថាកុំអោយមានសេនារិយោពុករលួយដូចការលើកឡើងខាងលើនៅត្រពាំងផ្លុងុចុះ!។ លោកប៉ែន សុីថាដែលជាមេគយត្រពាំងផ្លុងថ្មី មិនទាន់អាចសុំការអត្ថាធិប្បាយនូវលើការលើកឡើង ដោយមន្ត្រីគយខាងលើនេះថាមានរឿងកើតឡើងដដែលៗបានទេ ក្នុងការទាក់ទងបំភ្លឺរយៈពេល៣ថ្ងៃកន្លងទៅនេះ។ទោះយ៉ាងណាយើងនៅតែរង់ចាំការបកស្រាយបំភ្លឺគ្រប់វេលា៕
ព័ត៌មានគួរចាប់អារម្មណ៍
អគ្គីភ័យលេបត្របាក់កុដិមួយខ្នង ស្ថិតនៅវត្តពោធិរុក្ខារាម ហៅវត្តពោធិរោង ស្ទើរសល់តែផេះ! (vojhotnews)
ឯកឧត្តមបណ្ឌិត គុណ ញឹម ខិតខំរកចំណូលគយនៅឆ្នាំ២០២៥ ប្រមូលបានជិត៣.២ពាន់លានដុល្លារ លើសផែនការរហូតដល់ ២៤% (vojhotnews)
លោក ឃួន ប៉ក់ តំណាងប្រជាជន ១៨ គ្រួសារ កើតទុកមិនសុខចិត្តចំពោះ ឈ្មោះ ភឺន ផល្លា និងឈ្មោះ ង៉ាន់ ភិរុណ រំលោភកាក់កាប់ដីមានថ្លង់រួប! (vojhotnews)
លោក គួច ចំរើន អភិបាលខេត្ត មើលំលងរោង ចក្រផលិត បារី ក្លែងក្លាយរបស់ចិនមួយនេះ កំពុង តែទទួលរងនូវការរិះគន់ពីសំណាក់ មហាប្រជាពលរដ្ឋ យ៉ាងខ្លាំង តែម្ដង ដោយ ស្ដុកទុកបារី រាប់សិបតោន រួច បញ្ជូន ទៅក្រៅប្រទេស ដោយគេច ពន្ធ ទៀតផង ! (vojhotnews)
លោក លី គួង មេក្លោង Online Scams តុលាការ ចេញដីកាឃុំខ្លួន (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា