ថ្ងៃច័ន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឯកឧត្តម ហង្ស វរ: ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកប្រាសាទសំបូរ និងជាប្រធានកិត្តិយសចុះពង្រឹងមូលដ្ឋានឃុំតាំងក្រសៅ
Wed,21 December 2022 (Time 10:24 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 889នាក់)

(កំពង់ធំ)÷ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំបានបើកកិច្ចប្រជុំមួយស្តីពី ការលើកផែនការសកម្មភាពចុះពង្រឹងនៅមូលដ្ឋានឃុំតាំងក្រសៅប្រចាំខែធ្នូឆ្នាំ២០២២និងលើកទិសដៅសកម្មភាពការងារប្រចាំខែមករាឆ្នាំ២០២៣ ក្រោអធិបតីភាពឯកឧត្តម ហង្ស វរ: ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកប្រាសាទសំបូរ និងជាប្រធានកិត្តិយសចុះពង្រឹងមូលដ្ឋានឃុំតាំងក្រសៅ ។
     ជាកិច្ចចាប់ផ្តើមចាប់ផ្តើម ឯកឧត្តមប្រធានបានប្រកាសបើកអង្គប្រជុំ ដោយលើកយករបៀបវារ:ចំនួន៣ មកពិភាក្សាដូចខាងក្រោមនេះ÷
១.ពិភាក្សាលើផែនការសកម្មភាពប្រចាំខែធ្នូឆ្នាំ២០២២ និងលើកទិសដៅសកម្មភាពកាងារប្រចាំខែមករា ឆ្នាំ២០២៣ ។
២.លើកពីរបាយការណ៍ សកម្មភាពកន្លងទៅតាមភូមិនីមួយៗ(ទាំង១៥ភូមិ) ក្នុងឃុំតាំងក្រសៅពីតំរូវការនិងបញ្ហាដែលកើតមានឡើងក្នុងមូលដ្ឋាន។
៣.ពិភាក្សាលើបញ្ហាផ្សេងៗនិងបញ្ហាដែលមិនទាន់បានដោះស្រាយនៅក្នុងមូលដ្ឋានឃុំតាំងក្រសៅ។
     តាមរបៀបវារ:ខាងលើអង្គប្រជុំបានប្រព្រឹត្តិទៅរយ:ពេល២ម៉ោងក៏បានបញ្ចប់លើកិច្ចពិភាក្សាតាមរបៀបវារ:ដែលបានគ្រងទុក ហើយអង្គប្រជុំក៏បានសម្រេចទៅលើសេចក្តីព្រៀងក្នុងផែនការសកម្មភាពមួយចំនួនសម្រាប់អនុវត្តន៍ការងារក្នុង(ខែធ្នូនិងខែមករា ) និងទទួលបានពីដំណោះស្រាយផ្សេងៗជួយដល់មូលដ្ឋានឃុំតាំងក្រសៅទាំងមូលផងដែរ។
       ក្រោយអង្គប្រជុំបានបញ្ចប់លើកិច្ចពិភាក្សាទាំងឡាយរួចរាល់ហើយ ឯកឧត្តមប្រធានក៏បានមានមតិផ្តាំផ្ញើរទៅកាន់អង្គប្រជុំទាំងមូលថា÷
សូមអោយឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធាននិងសមាជិកសមាជិការ នៃក្រុមការងាចុះមូលដ្ឋានឃុំតាំងក្រសៅទាំងអស់ដែលមានតួនាទីក្នុងសេចក្តីសម្រចរបស់គណ:អចិន្ត្រៃបក្សស្រុកធ្វើយ៉ាងណាមេត្តាទទួលខុសត្រូវលើតួនាទីនិងភារ:កិច្ចរបស់ខ្លួនហើយចូលរួមដោយសកម្មបំផុតក្នុងការរួមការងារជាមួយថ្នាក់មូលដ្ឋានដើម្បីរួមគ្នាជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងជួយដោះស្រាយបញ្ហាបន្ទាន់ចំពោះមុខដែលកើតមានឡើងនៅមូលដ្ឋាន។
    ឯកឧត្តម បានបន្តទៀតថាស្របតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជាប្រធាន និងជាបិតាសន្តិភាពដែលសម្តេចតែងតែបានធ្វើការលើកទឹកចិត្តដល់ក្រុមការងារគណ:ពង្រឹងមូល អោយរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន រួមគ្នាដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋដោយមិនគិតលើនិន្នាការនយោបាយមិនគិតថាពលរដ្ឋក្នុងមូលដ្ឋានជាសកម្មជនរបស់គណបក្សណាទេ បើពួកគាត់មានបញ្ហាតំរូវការផ្នែកជំនួយគឺយើងត្រូវជួយដោះស្រាយជូនគាត់។
     ជាកិច្ចបញ្ចប់នៃអង្គប្រជុំឯកឧត្តមប្រធានបានស្នើរសុំអោយក្រុមការងារទាំងអស់ដែលមកពីថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុកនិងថ្នាក់មូលដ្ឋាន រួមសហការគ្នា ខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងារដែលអង្គប្រជុំបានសម្រេចលើផែននាថ្ងៃនេះនិងសូមអោយក្រុមការងារចុះអនុវត្តន៍ការងារអោយមានប្រសិទ្ធិភាពខ្ពស់ហើយទទួលបានលទ្ធផលដូចការំពឹងទុកដើម្បីទទួលបានលទ្ធផលសំលេងសន្លឹកឆ្នោតខ្ពស់និងឈ្នេះដាច់ក្នុងការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រអាណត្តិនាតិការទី៧នៃរដ្ឋសភានាពេលខាងមុខនេះ ៕vojhotnews

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
301 នាក់
ម្សិលមិញ :
473 នាក់
សប្តាហ៍នេះ :
4593 នាក់
ខែនេះ :
15067 នាក់
3 ខែនេះ :
40145 នាក់
សរុប :
859702 នាក់