ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោក ឧត្តមនាវីឯក អ៊ុក សីហា ចោទឧកញ៉ា តែ តាំងប៉ ថាបានឃុបឃិតរំលោភយកដីកងទ័ពនៅខេត្តព្រះសីហនុក្រោយចាញ់ក្តីនៅតុលាការ! (ស.អ.ក.អ)0966289168
Thu,17 February 2022 (Time 04:36 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 871នាក់)

លោក អ៊ុក សីហា ឧត្តមនាវីឯក ជាមេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្របានចោទប្រកាន់លោកឧកញ៉ា តែ តតាំងប៉ប្រធានសម្ព័ន្ធសមាគមន៏ សហគ្រាសធន់តូចនិងមធ្យម កម្ពុជា ថាបានឃុបឃិតគ្នាលួចធ្វើបណ្ណកម្មសិទ្ធិរំលលោភយកដីគ្រួសារ​កង​ទ័ព​ជាង​១០០​ហិកតា ស្ថិត​នៅ​ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហនុ។
ការចោទប្រកាន់នេះ បានធ្វើឡើងបន្ទាប់ពីលោក អ៊ុក សីហា និងភរិយា លោក ស្រី ដាញ់ ផល្លី តំណាងឲ្យកងទ័ពជើងទឹកបានចាញ់ក្តីលោកឧកញ៉ា តែ តាំងប៉ ក្នុងប្រព័ន្ធតុលាការកម្ពុជាទាំង៣ថ្នាក់ គឺសាលាដំបូង សាលាឧទ្ធរណ៏ និងតុលាការកំពូលនាពេលថ្មីៗនេះ។
បន្ទាប់ពីចាញ់ក្តីភ្លាមៗ គណៈ​កម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋាន​សមុទ្រ កាលពីថ្ងៃទី១៤ ​ខែកុម្ភៈ​នេះបានចេញ​លិខិត​បំភ្លឺ​មួយ​ទៅ​លោកឧកញ៉ា តែ តាំងប៉ ដោយអះអាងថា ដីទំហំ១២០ ហិកតា ស្ថិតនៅភូមិអុង ឃុំ​រាម ជាដីស្ថិតក្រោមការគ្រប់គ្រងរបស់​ក្រសួង​ការ​ពារ​ជាតិ ដែលបានប្រគល់ឱ្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ​គ្រប់​គ្រង​ទុក​សម្រាប់សាងសង់ជុំរុំជម្រក​ទ័ព ធ្វើ​ការអភិវឌ្ឍ និង​ទុកចែកជូន​គ្រួសារ​កង​ទ័ព ប៉ុន្តែ​ត្រូវបាន​លោក​ឧកញ៉ា តែ តាំងប៉ ឃុបឃិតគ្នាលួចធ្វើបណ្ណកម្មសិទ្ធិលើដីទំហំ១២០ហិកតាដោយខុសច្បាប់តាំងពី​ឆ្នាំ​១៩៩៧។
សេចក្ដីបំភ្លឺនេះ​បន្តថា លោក តែ តាំងប៉ បាន​លួចធ្វើ​ប​ណ្ណកម្មសិទ្ធិស្ងាត់ៗ ដោយពុំមានការដឹងឮពីកងទ័ពជើង​ទឹក និងក្រសួងការពារជាតិឡើយ ហើយថ្ងៃខែឆ្នាំ​នៃការចុះអង្កេតដី និងការចេញបណ្ណកម្មសិទ្ធិនោះទៀត ក៏មានភាពមិនប្រក្រតីជាច្រើន។
គណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ បន្ថែម​ថា រាល់​ការ​ទិញ​លក់​ដី​ចំនួន១០៣​ហិកតា​ និង១៧ហិកតា ក្នុងតំបន់នោះ​រប​ស់​លោក តែ តាំងប៉ គឺគ្មានបុគ្គលឬនាយទាហានរូបណាមួយមានសិទ្ធិអំណាចលក់ទិញបានឡើយ។
សេចក្ដីបំភ្លឺដដែលបញ្ជាក់ទៀតថា ករណីលោក តែ តាំងប៉ ចោទប្រកាន់ទៅលើមេបញ្ជាការរងកងទ័ពជើងទឹកនិងជា មេបញ្ជការមូលដ្ឋានសមុទ្រ​ លោក អ៊ុក សីហា ថាបានឯកភាព​ដឹង​ឮ​លើការទិញលក់ដី១០៣ហិកតា និង​១៧ហិកតា​ ដោយទទួលប្រាក់មួយចំនួននោះ ជារឿង​មិន​ពិត និង​គ្មានមូលដ្ឋានច្បាស់លាស់ ព្រមទាំង​មាន​បំណង​​បង្កាច់​បង្ខូច​កិត្តិយសនិង​កេរ្តិ៍ឈ្មោះ​លោកមេបញ្ជាការមូលដ្ឋានសមុទ្រ ក៏ដូចជាកងទ័ពជើងទឹក​ទាំង​មូល។
បើតាមសេចក្ដីបំភ្លឺនេះ ចាប់តាំងពីលោក តែ តាំងប៉ បានមកឃុបឃិតគ្នាទិញលក់និងធ្វើបណ្ណកម្មសិទ្ធិលើដីកំពុងមានជម្លោះនោះមក គឺតែងតែបានបង្កទំនាស់ដោយប្ដឹងទ័ពទៅតុលាការ ផ្សព្វផ្សាយព័ត៌មានមិនពិតផ្សេងៗ និង​បង្កើតបញ្ហាជាច្រើន​មិនចេះ​ចប់​មិ​នចេះហើយ ដូចជា ការបិទផ្លូវសាធារណៈ និងបង្ខំឱ្យអាជ្ញាធរ​មូល​ដ្ឋាន​ជួយ​ក្លែង​ឯកសារ​ស្ដីពីកសាងឬជួសជុលផ្សេងៗជាដើម។
លិខិតបន្ថែមថា៖ «ទិដ្ឋភាព និងសកម្មភាពយ៉ាងគឃ្លើនក្នុងចេតនាទុច្ចរិតបែបនេះ គណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ សូមព្រមានដល់បុគ្គលទាំងឡាយណាដែលបានមកឃុបឃិតរំលោភបំពានទិញលក់ លួចធ្វើបណ្ណកម្មសិទ្ធិលើដីតំបន់នេះ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ និង​ត្រូវប្រគល់ដីឱ្យមករដ្ឋ ឬក្រសួងការពារជាតិវិញ»។
គណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ បានទាមទារឱ្យលោកឧកញ៉ា តែ តាំង​ប៉ ប្រគល់​ដី​១២០ហិកតា ជូនរដ្ឋ​ឬក្រសួងការពារជាតិវិញ ហើយបានព្រមានចាត់វិធានការ​ចំពោះបុគ្គល​ទាំង​ឡាយ​ណាបា​នឃុបឃិតគ្នាទិញលក់និងចេញបណ្ណកម្មសិទ្ធិដីធ្លីនៅតំបន់នោះផងដែរ។
ប្រធានគណៈកម្មការគ្រប់គ្រងអចលនទ្រព្យកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ លោក​ឧត្ដមនាវីទោ ម៉ី ឌីណា បន្ថែម​លើសេចក្ដីបំភ្លឺនេះថា ករណីនេះ​ កងទ័ពនឹងប្ដឹងទៅថ្នាក់លើបន្តទៀត ក្រោយចាញ់ក្ដីនៅតុលាការកំពូលថ្មីៗនេះ។
លោកបន្ថែមថា៖ «ព្រោះអីយើងជាកងកម្លាំង​ប្ដឹងទៅតុលាការ វាមិនមានប្រសិទ្ធភាពសោះ ដោយសារគាត់មិន​បាន​ចាត់ការទៅតាមអ្វីដែលយើងប្ដឹងទេ ព្រោះកម្រិត​ជីវភាពរបស់កងទ័ពមានលុយណាយកទៅឱ្យគេដូចលោកឧកញ៉ា តែ តាំងប៉ ហ្នឹង​! គាត់​មាន​លុយ គាត់យកលុយទៅទិញទឹកចិត្តគេបានទាំងអស់ហ្នឹង។ ហើយ​រឿង​នេះអយុត្តិធម៌សម្រាប់​ពួកខ្ញុំណាស់ អ៊ីចឹង​យើងនឹងបន្តទៅថ្នាក់ដឹកនាំកំពូលហើយ»។
លោកឧកញ៉ា តែ តាំងប៉ និង​ប្រធាន​សម្ព័ន្ធសមាគម​សហគ្រាស​ខ្នាត​តូច និង​មធ្យម សុំ​មិន​ឆ្លើយតប​ពាក់ព័ន្ធករណីនេះ​ទេ។ ប៉ុន្តែបើយោងតាមលិខិតបំភ្លឺរបស់លោកកាលពីថ្ងៃទី១១ ខែកុម្ភៈ ឱ្យដឹងថា កាល​ពី​ឆ្នាំ១៩៩៧ លោក​បានទិញដី​១០៣ហិកតា​ពី​លោក ងួន យោង ដែលកាល​នោះ​ជាមេបញ្ជាការរងអង្គភាពមូលដ្ឋានកងទ័ពជើងទឹករាម និងមានការឯកភាពពីមេបញ្ជាការអង្គភាពកងទ័ពជើងទឹករាម លោក អ៊ុក សីហា និងបានចុះបញ្ជីនៅសុរិយោដីខេត្តត្រឹមត្រូវស្របច្បាប់ទៀតផង។
ចំណែកនៅឆ្នាំ២០០៧ លោកបានទិញដី​១៧ហិកតា​បន្ថែម​ទៀតពីអង្គភាពមូលដ្ឋានកងទ័ពជើងទឹករាម និង​បានស្នើសុំធ្វើបណ្ណកម្មសិទ្ធិដោយមានការបញ្ជាក់ពីឈ្មោះ ហ៊ីង ពុធ​ដារ៉ា ជា​តំណាង​មេបញ្ជាការដ្ឋានកងទ័ពជើងទឹកនៅឆ្នាំដដែល​នេះ​ផង​ដែរ។
លិខិតបំភ្លឺដដែលនេះបន្តថា ក្រោយទិញរួច បុគ្គលឈ្មោះ ដាញ់ ផល្លី និងស្វាមីឈ្មោះ អ៊ុក សីហា បានបញ្ជាកម្លាំងទាហានឱ្យធ្វើសកម្មភាពឈូសឆាយលើដីនោះវិញជាបន្តបន្ទាប់ និងបានប្ដឹងលោក តែ តាំងប៉ ទៅតុលាការថែមទៀត ប៉ុន្តែត្រូវតុលាការ​ថ្នាក់ទាប​រហូតដល់តុលាការកំពូល សម្រេចឱ្យលោក តែ តាំងប៉ ឈ្នះក្ដី​រហូត។
លិខិតបំភ្លឺនេះបន្ថែម​ថា បើទោះបីជាតុលាការ​គ្រប់ជាន់​ថ្នាក់​កាត់​ឱ្យ​លោក តែ តាំងប៉ ឈ្នះក៏ដោយ ប៉ុន្តែអ្នកស្រី ដាញ់ ផល្លី ដែលជាប្រពន្ធលោក អ៊ុក សីហា មិនព្រមអនុវត្តតាមសេចក្ដីសម្រេចរបស់តុលាការឡើយ ហើយបានបញ្ជាឱ្យមន្ត្រីក្រោមឱវាទទៅ​ឈូសឆាយ​នៅលើដីរបស់​លោក តែ តាំងប៉ ចំនួន​៤បណ្ណថែមទៀត ដោយ​អះអាង​ថា ជាដីរបស់ខ្លួន។
មន្ត្រី​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត មាន​ប្រសាសន៍​ថា តាមនីតិវិធី កាលណាតុលាការកំពូលចេញសេចក្ដីសម្រេចហើយ គឺ​ជា​ការសម្រេចចុងក្រោយ ហើយ​ភាគី​ជម្លោះដែ​លចា​ញ់ក្ដី និង​មិនពេញចិត្ត​ចំពោះសេចក្ដីសម្រេចនេះ អាចប្ដឹងទៅក្រុមប្រឹក្សានៃ​អង្គចៅក្រម ឬក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ដើម្បីសុំការបកស្រាយច្បាប់ឱ្យ​បានត្រឹមត្រូវ។
មន្ត្រីសិទ្ធិមនុស្សរូបនេះមើលឃើញថា ការចេញបណ្ណកម្មសិទ្ធិនាពេលកន្លង​មកមាន​ភាពមិនប្រក្រតី​ជាច្រើន ​ដោយសារការឃុបឃិតគ្នា និងការប្រព្រឹត្តអំពើពុករលួយ ដោយភាគច្រើនពីសំណាក់អ្នកមានលុយមានអំណាច ដែល​តែងតែមានបណ្ណកម្មសិទ្ធិជាន់​លើ​ដី​ពលរដ្ឋ ដែលបញ្ហានេះបានបង្ក​ឱ្យពលរដ្ឋ​​ក្រីក្រជួប​បញ្ហាជា​ខ្លាំង។
លោកបន្ថែមថា៖ «បើវាមានសេចក្ដីសម្រេចពីតុលាការកំពូលហើយ អាហ្នឹងវាជាការសម្រេចចុងក្រោយនៃសំណុំរឿងហ្នឹង អ៊ីចឹងមានតែប្ដឹងទៅអង្គចៅក្រម ឬក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ដើម្បីសុំការបកស្រាយច្បាប់ហ្នឹងទេ។ បើថា​ទៅអន្តរាគមន៍ពីខាងរដ្ឋាភិបាលឱ្យដោះស្រាយវិញ វាដូចជាចម្លែកពីព្រោះនៅស្រុកយើង នីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការហ្នឹង គឺចែកដាច់ៗពីគ្នា»។
ភ្លាមៗនេះ សមាគមសហពន្ធ័អ្នកសារព័ត៏មានកម្ពុជាអង្កេតការពិត មិនអាចទាក់ទង លោក ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្របានទេ។ ចំណែក លោកឧកញ៉ា តែ តាំងប៉សុំមិនធ្វើអត្ថាធិប្បាយរឿងនេះទៀតទេ ពីព្រោះតុលាការគ្រប់ថ្នាក់ឲ្យលោក ឈ្នះក្តីនេះហើយ ថាតើរដ្ឋមន្រ្តី ទៀ បាញ់ មានចំណាត់ការយ៉ាងណាទៅក្រុមប្រឹក្សានៃអង្អចៅក្រម និងនីតិប្រតិបត្តិ?៕សូមរង់ចាំភាគបន្ត

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំ “ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអ គាររដ្ឋបាលរបស់ខ្លួន! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ុក សុផល រងការរិះគន់ពីមហាជនប្រព្រឹត្តអំពើពុករលួយខ្លាំងជាងអតីតលោក ប៊ុន សេរី ទ្វេដង?ជានាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញមហិមា មិនក្រែងនឹងច្បាប់ឈ្មោះ សុខ សំបូរ កំពុងបង្ករព្យុះភ្លៀង បង្កបទល្មើសនេសាទ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នូ សុីថា បានធ្វើឲ្យរំជើបរំជួលដូចPresident Donald Trumpបញ្ហាចុះបង្រាប និងប្រមូលពន្ធដល់ក្រុមអ្នករកស៊ីតូចធំទូទាំងប្រទេសចំពោះវិធានការថ្មី (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មេឈ្មួញធំៗ ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង ដឹកជញ្ជូនទំនិញគ្រប់ប្រភេទ បង់ពន្ធមិនគ្រប់ ឃុបឃិតជាមួយ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រេីជន សុីវិល និងមន្ត្រីគយចាំអង្គុយរាប់ក្បាលឡាន ឲ្យចូលបង់លុយតាមការកំណត់ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
607 នាក់
ម្សិលមិញ :
179 នាក់
សប្តាហ៍នេះ :
2526 នាក់
ខែនេះ :
9161 នាក់
3 ខែនេះ :
25974 នាក់
សរុប :
652672 នាក់