ប្រភពពីខេត្តរតនគិរីអោយដឹងក្តៅៗនៅព្រឹកនេះថា៖ ឈ្មួញទុច្ចរឹតឈ្មោះ មករា ដែលមានមេក្លោងម្នាក់ឈ្មោះងួន សុវណ្ណាល្បីថា ទីប្រឹក្សាក្រសួងមហាផ្ទៃ កើតចេញពី(អនុក្រឹត្យលេខ០១៥ លេខរៀងទី៦១)ជាអ្នកធ្លាប់ល្បីខ្លាំងខាង កាងការពារតែបទល្មើសផងចាប់ផ្តើមដឹកជញ្ជូនឈើ ចេញពីខេត្តរតនគិរី ឆ្លងកាត់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ទៅលក់អោយយួនជាថ្មីទៀតហើយ ។ពួកឈ្មួញទុច្ចរឹតបានដឹកឆ្លងដែនតាមច្រកទ្វារអន្តរជាតិទៀតផងយ៉ាងរំភើយ បន្ទាប់ពីវាបានផ្អាកដឹកមួយរយៈខ្លីដើម្បីចូលឆ្នាំចិន យួនមក។គួររម្លឹកថា៖កាលពីខែមករាឆ្នាំ២០២២កន្លងទៅនេះ ឈ្មួញឈ្មោះមករា ដែលល្បីមានមេក្លោងឈ្មោះងួន សុវណ្ណា បានដឹកឈើឆ្លងដែនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវទាំងកណ្តាលថ្ងៃ បានសម្រេចមួយវគ្គរួចទៅហើយ ដោយតាមមធ្យោបាយឡានសាំយ៉ុង។ពេលនោះតែ២សប្តាហ៍សោះ លោកមករានិងមេក្លោង ដឹកបានចំនួន៩ឡានសាំយ៉ុង សម្រេចបានយ៉ាងជោគជ័យត្រចះត្រចង់គួរអោយមាទនៈ។ប៉ុន្តែពួកគេបានផ្អាកដឹកវិញដើម្បីចូលឆ្នាំចិន យួន។កាលណោះពលរដ្ឋសង្ស័យថាលោកយ៉ែម សំអឿនអភិបាលខេត្តរតនគិរី និងលោកយិន សំណាងស្នងការនគរបាលខេត្តរតនគិរី បើកដៃអោយឈ្មួញដឹកឈើទៅលក់នៅប្រទេសយួន ទើបឈ្មួញឈ្មោះ មករា និងមេក្លោងឈ្មោះងួន សុវណ្ណា អាចដឹកឆ្លងច្រកទ្វារអន្តរជាតិទាំងកណ្តាលថ្ងៃបានយ៉ាងរំភើយបែបនោះ។ ឯលោកប្រធានខណ្ឌរដ្ឋបាលព្រៃឈើ ប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីរកសិកម្ម សមត្ថកិច្ចច្រកទ្វារអូរយ៉ាដាវ ត្រូវគេមើលឃើញថា សុទ្ធតែនាំគ្នាបាំងដៃមើលឈ្មួញប្រព្រឹត្តិបទឧក្រឹដ្ឋកម្មព្រៃឈើ ដោយទឹកមុខញញឹម ដូចផ្កាក្នុងរដូវផ្ការីក។រីឯអាជ្ញាធរមូលដ្ឋាន ក៏មិនហ៊ានយកជើងទ្រមេឃដូចសត្វត្រដេវុិចដែរ ព្រោះបណ្តាញឈ្មួញដើរប្រាប់ថា៖ពួកគេត្រូវគ្នាជាមួយមេៗខាងលើអស់ហើយ ហេតុនេះហើយទើបពួកគាត់សម្ងំឈឹងទៅ។ ប្រភពដដែលបន្តថា៖ចាប់ផ្តើមពីដើមខែកុម្ភៈមកនេះ ឈ្មួញធ្វើតេស្តដឹកឈើចំនួនតែកន្លះៗសាំយ៉ុងទេប៉ុន្តែទំនងជារត់ផ្លូវអស់ច្រើន គឺដល់ទៅជាង៤លានរៀលឡានមួយផ្ទុកតែកន្លះឡាន ក្នុងការដឹកឈើប្រភេទ (ស្រឡៅ សុក្រំ ធ្នង់) ពីស្រុកអណ្តូងមាស និង ស្រុកអូររាំង ឆ្លងតាមមុខប៉ុស្តិ៍រដ្ឋបាល ព្រៃឈើ ប៉ុស្តិ៍ប្រចាំការបរិស្ថាន ប៉ុស្តិ៍ប៉ូលីស ទាហ៊ាន ចូលទីប្រជុំជន ហើយឆ្លងទីរួមខេត្តខេត្តរតនគិរី បន្ទាប់មកសំដៅទៅច្រកទ្វារអូរយ៉ាដាវ រត់ការអស់លុយចំណេញឥឡូវចាប់ផ្តើមដូរនការដាក់ពេញៗឡានវិញ ហើយដឹកឆ្លងដែនដោយរលូនដូចពីខែមករាទៀតហើយ។ ឯកឧត្តម យ៉ែម សំអឿនអភិបាលខេត្តរតនគិរី និង លោក ឧត្តមសេនីយ៍ទោ យិន សំណាងស្នងការនគរបាលខេត្តរតនគិរី ដែលពលរដ្ឋធ្លាប់ដាក់ការសង្ស័យថា ជាបុគ្គលមានអំណាចខ្លាំងប្រចាំខេត្តរតនគិរី នៅពីក្រោយខ្នងឈ្មួញទុច្ចរឹតបំផ្លាញជាតិឈ្មោះមករា និងមេក្លោងលោកងួន សុវណ្ណា ផ្គើនបទបញ្ជាសម្តេចនាយករដ្ឋមន្ត្រីនោះ ពេលនេះហាក់មានឥរិយាបទបែបព្រងើយដូចកាលពីខែមករាដដែល?។ តើពិតជាគួរអោយពលរដ្ឋសង្ស័យថាលោកចៅហ្វាយខេត្តរតនគិរីនិងលោកស្នងការនគរបាលខេត្តរតនគិរីនៅពីក្រោយការរកសុីបទល្មើសព្រៃឈើរបស់លោកមករា ដែលមានមេក្លោងងួន សុវណ្ណា នោះដែរឬទេ សួរទៅមើល?ខណៈឈ្មួញធ្វើសកម្មភាពដឹកឈើល្បីពេញខេត្ត ពុំឃើញលោកទាំងពីរ កម្រើកខ្លួន បញ្ជាអោយមានការទប់ស្កាត់បែបនេះ?សមដែរឬទេ? សារព័ត៏មាន មិនអាចសុំការបំភ្លឺ បកស្រាយបំបាត់ការសង្ស័យរបសពលរដ្ឋខាងលើជូនសាធារណជននិងមិនអាចលាងសម្អាតសងភាពស្អាតស្អំជូនលោកអភិបាលខេត្តនិងលោកស្នងការខេតមតបានទេកាលពីព្រឹកមិញ ដោយសារតែទូរសព្ទ័លោកទាំងពីរមិនអាចទាក់ទងបាន ផ្ញើតាមតេឡេក្រាមមិនបើកមើលមិនឆ្លើយតប។ជាមួយគ្នានេះក៏មិនអាចសុំការបំភ្លឺពីបុគ្គលឈ្មោះ មករា និងមេក្លោងឈ្មោះងួន សុវណ្ណាកាងឈ្មួញទុច្ចរឹត រកសុីបំផ្លាញជាតិខ្មែរនោះបានទេ ដោយពុំមានលេខទូរសព្ទ័ដើម្បីទាក់ទង៕សូមរងចាំភាគបន្ត 0966289168
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមបណ្ឌិត ហេង សំណាង នាំយកថវិកាលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ ផ្តល់ជូនគូរស្រករថ្មី ចំនួន១១គូរក្នុងឃុំទួលគ្រើល ()
ឯកឧត្តមបណ្ឌិត ហេង សំណាង ចុះពិនិត្យគ្រឿងចក្រកាយបំពេញ និងកែលម្អផ្លូវលំដីសមួយខ្សែក្នុងឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ()
លោកជំទាវ ឃួន ឃុនឌី សម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវប្រភេទ DBST មួយខ្សែ មានប្រវែង ៤៣០០ម៉ែត្រ នៅក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ ជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ()
ប្រកាសសមាភាពក្រុមការងារ ចុះមូលដ្ឋានភូមិចំនួន៧ ក្នុងឃុំទួលគ្រើល ,ឯកឧត្តមបណ្ឌិត ហេង សំណាង ជំរុញក្រុមការងារខិតខំបំពេញភារកិច្ច និងមានឆន្ទៈបម្រើប្រជាពលរដ្ឋ ()
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ សុីន ហៅភីក កាស៊ីណូ របស់ក្រុមហ៊ុន ញូ ភីក អេនធើធេនមុិន ឯ.ក ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ! (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា