04/02/2022កំពង់ធំ : បឹងទន្លេឆ្មាគឺជាតំបន់សត្វស្លាប និងជីវៈចម្រុះគ្រប់ប្រភេទរួមទាំងហ្វូងមច្ឆាតូចធំនៅលើទឹកដីខេត្តកំពង់ធំ ដែលសព្វថ្ងៃបាននិងកំពុងក្លាយជាគោលដៅទេសចរណ៍នឹងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិផងដែរបន្ទាប់ពីប្រាសាទសំបូរព្រៃគុក។ ទោះបីជាយ៉ាងណាក្តីកន្លងមកនេះមានការផ្សព្វផ្សាយជាច្រើនពាក់ព័ន្ធទៅលើបទល្មើសនេសាទដែលកំពុងតែសារាចរយ៉ាងសស្រាក់សស្រាំលើផ្ទៃបឹងទន្លេឆ្មា ហើយដែលបានប្រព្រឹត្តទៅយ៉ាងរលូនផងដែរ។ បើតាមការឲ្យដឹងរបស់ភ្នាក់ងារព័ត៌មានរបស់ (vojhotnews )បានឲ្យដឹងថា: បច្ចុប្បន្នបទល្មើសនេសាទនៃ បឹងទន្លេឆ្មា មិនមានការថយចុះនោះទេ ពោល: មានតែការរីករាលដាលដូចផ្សិត ពីមួយថ្ងៃ ទៅមួយថ្ងៃយ៉ាងអនាធិបតេយ្យថែមទៀត។ ប្រភពព័ត៌មានមួយចំនួនទៀតបានឲ្យដឹងទៀតថា: បទល្មើសនេសាទលើផ្ទៃទន្លេឆ្មា ប្រព្រឹត្តទៅយ៉ាងអនាធិបតេយ្យដោយមិនឃើញមានការបង្ក្រាបសោះឡើយ ប្រហែលជាជំនាញជលផលដែលប្រចាំការទីនោះ មើលមិនឃើញ ឬត្រូវមន្តសណ្តំ ក្រាស់ក្រែល ហើយបានសើមមាត់ សើម.ក មិនតិចទេមើលទៅ ទើបបានជាមើលមិនឃើញសាច់រ៉ាវរាប់រយម៉ែត្រជុំវិញបឹងទន្លេឆ្មាដូច្នេះ។ ប្រភពមួយចំនួនទៀតបានបង្ហើបខ្សឹបឲ្យដឹងផងដែរថា: នាយសង្កាត់ជលផលដែលប្រចាំការនៅ ទន្លេឆ្មា រួមទាំងមន្ត្រីក្រោមឱវាទមិនខ្វល់ នឹង ការអភិរក្សឬវិនាសកម្ម ហិនហោច មច្ឆាជាតិ តូចធំនោះទេ សំខាន់ឲ្យតែបានប្រាក់ដាក់ហោប៉ៅជាការស្រេច។មិនតែប៉ុណ្ណោះបើរាល់បទល្មើសជុំវិញបឹងទន្លេឆ្មាវិញ បើមិនមានការអនុញ្ញាត ពីលោកនាយសង្កាត់ជលផលនោះទេ គឺ ប្រាកដជាមានវិធានការក្តៅគគុកហើយ។ មិនតែប៉ុណ្ណោះសោតមហាជនមួយចំនួនទៀតលើកឡើងចំៗថា: ចាប់តាំងពីលោក ហួន សុផល នាយសង្កាត់ជលផល ពាមបាង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ឡើងមកទទួលតំណែងកាន់កាប់តំបន់អភិរក្សបឹងទន្លេឆ្មា មកមិនឃើញរូបលោកមានការអើបពើ និង ការបង្ក្រាបបទល្មើសនេសាទទាល់តែសោះ ហើយបែរជាឃើញតែសាច់រ៉ាវក្រឡាញឹករាប់រយម៉ែត្រជុំវិញបឹងទន្លេឆ្មា កាន់តែសរាចរ យ៉ាងរលួយពេញផ្ទៃទឹកទឹកទៅវិញ។ដោយហេតុបែបនេះហើយមហាជនមួយចំនួនទៀតដាក់ការសង្ស័យថា: មានការបើកភ្លើងខៀវដល់បទល្មើសនេសាទនៃបឹងទន្លេឆ្មា។ ប្រភពព័ត៌មានមួយចំនួនទៀតបានប្រាប់ភ្នាក់ងារព័ត៌មានរបស់អង្គភាពគេហទំព័រ( www.vojhotnews.com) ឲ្យដឹងបន្ថែមទៀតថា: ក្នុងមួយរដូវប្រាំងដល់វស្សា លោក ហួន សុផល នាយសង្កាត់ជលផលពាមបាង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ សំងំប្រមូលលុយពីបទល្មើសនេសាទមិនតិចលាននោះទេរហូតដល់រដូវប្រាំងនេះ។ គួរំលឹកបន្តិចផងដែរថា បឹងទន្លេឆ្មារគ្របដណ្ដប់ទៅដោយផ្ទៃដីប្រមាណ 400ហិកតា មានបណ្ដាញជាប់គ្នាជាមួយចរន្តទឹក បឹងខ្លា មានព្រៃលិចទឹក ប្រព័ន្ធជីវៈចម្រុះ យ៉ាងសំបូរបែប រួមទាំងហ្វូងសត្វស្លាបរស់នៅរកចំណីទីនោះបង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ប្រណិតទៀតផង។ អង្គភាពសារព័ត៌មាននិងគេហទំព័រ (www.vojhotnews.com)រងចាំការបកស្រាយគ្រប់សាមីអង្គពាក់ព័ន្ធនឹងករណីខាងលើរៀងរាល់ម៉ោងធ្វើការ។ (មាន ត) ដោយ: សហការី
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា